ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/07/2019 - 20:09

សន្និ​សីទ​ព័ត៌​មាន​ក្រោម​ប្រ​ធាន​បទ​ តស៊ូ​ច្រាន​ចោល​រាល់​បទអត្ថា​ធិប្បាយ​ប្រាស​​ចាក​ការ​​ពិត​របស់​អមិត្ត​ ដើម្បី​ការ​​ពារ​មូលដ្ឋាន​គ្រឹះ ​នៃ​ឧ​ត្តម​គតិ​​របស់​បក្ស​

នៅ​ហា​​ណូយ​ គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​ស្ថា​ប័ន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ បាន​រៀប​ចំ​សន្និ​សីទ​ព័ត៌​មាន​ក្រោម​ប្រ​ធាន​បទ​ តស៊ូ​ច្រាន​ចោល​រាល់​បទ​អត្ថា​ធិប្បាយ​ប្រាស​ចាក​ការ​ពិត​របស់​អមិត្ត​ ដើម្បី​ការ​ពារ​មូល​ដ្ឋាន​គ្រឹះ​នៃ​ឧ​ត្តម​គតិ​របស់​បក្ស​។​ សាស្រ្តា​ចារ្យ​ បណ្ឌិត​លឺវ​វ៉ាន់ស៊ុង-អតីត​នា​យក​វិទ្យា​ស្ថាន​វិទ្យា​សាស្រ្ត​នយោ​បាយ​នៃ​វិទ្យា​ស្ថាន​នយោ​បាយ​ជាតិ​ហូ​ជី​មិញ​ គឺ​ជា​អ្នក​ធ្វើ​សេច​ក្តី​រាយ​ការណ៍​នៅ​ក្នុង​សន្និ​សីទ​។​

សា​ស្រ្តា​ចារ្យ​បណ្ឌិត​ លឺវ​វ៉ាន់​ស៊ុ​ង- ឧ​ទ្ទេស​នាម​ពីខ្លឹម​សារ​ព័ត៌​មាន​ក្នុង​អង្គ​សន្និ​សីទ​និង​អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​។​

តាម​ប្រសាសន៍​សាស្រ្តាចារ្យ​ បណ្ឌិត​លឺវ​វ៉ាន់​ស៊ុង ប៉ុន្មាន​ឆ្នាំ​មកនេះ​ នៅ​លើ​ពិ​ភព​លោក​កើត​មាន​បញ្ហា​ថ្មី​ៗ​ជា​ច្រើន​លឿន​រហ័ស​ ស្មុគ​ស្មាញ​ ពិ​បាក​ប៉ា​ន់​ស្មាន​ ពិ​សេស​គឺ​ការ​ផ្ទេរ​សិទ្ធិ​ អំ​ណាច​  ជាតិ​និ​យម​ជ្រុល​  និន្នា​ការ​គាំ​ពារ​ និ​យម​កំ​ពុង​ផុស​ឡើង​ ជះឥ​ទ្ធិ​ពល​លើ​គ្រប់​វិ​ស័យ​ក្នុង​ទូ​ទាំង​ជីវ​ភាព​សង្គម​។​  នៅ​ក្នុង​ប្រ​ទេស ស្ថាន​ភាព​ឱន​ថយ​នៃ​សតិ​អារម្ម​ណ៍​នយោ​បាយ ​សីល​ធម៌​ ផ្នត់​រស់​នៅ​ ទម្លាប់​ការិ​យា​ធិប​តេយ្យ ពុក​រ​លួយ​ ខ្ជះខ្ជាយ មាន​ការ​ប្រែ​ប្រួល​ យ៉ាង​ស្មុគ​ស្មាញ​ និង​កល​ល្បិច​កិច្ច​សព្វ​បែប​យ៉ាង​។​

ឆ្លៀត​យក​ស្ថាន​ភាព​នោះ​ ពួក​អា​នុ​ភាព​អមិត្ត​ រឹត​តែ​​ឆក់​ឱ​កាស​ជំរុញ​ការ​អនុ​វត្ត​ “ប្រែ​ប្រួល​សន្តិ​ភាព​” កាន់​តែ​​វាយ​ប្រ​ហារ​ដោយ​បញ្ចេញ​ទស្សនៈ​ប្រាស​ចាក​ការ​ពិត​  អត្ថា​ធិប្បាយ​មួល​បង្កា​ច់​  បំ​ណង​ដើម្បី​បំ​ផ្លិច​បំ​ផ្លាញ​មូល​ដ្ឋាន​គ្រឹះ​នៃ​ឧ​ត្តម​គតិ​របស់​បក្ស​ បដិ​សេធ​ន៍​តួ​នា​ទី​​ថ្នាក់​ដឹក​នាំ​បក្ស​ ធ្វើ​ឱ្យ​កម្មា​ភិ​បាល​ បក្ខជន​និង​ប្រ​ជា​ជន​យើង​ ប្រាស​ចាក​ទិស​ដៅ​ទាំង​ន​យោ​បាយ​ ទាំង​សតិ​អា​រម្ម​ណ៍​ អា​ស្រ័យ​ហេតុ​នោះ​ ដើម្បី​ធា​នា​មូល​ដ្ឋាន​គ្រឹះ​នៃ​ឧ​ត្តម​គតិ​និង​តួនា​ទី​​ដឹក​នាំ​របស់​បក្ស​  ត្រូវ​តែ​បង្កើន​ការ​ប្រ​ឆាំង​ចំ​ពោះ​ការ​រិះ​គន់​រាល់​ទស្សនៈ​ប្រាស​ចាក​ការ​ពិត​ និង​ទ្រឹស្តី​មួល​បង្កា​ច់​ គឺ​ទាម​ទា​រធ្វើ​យ៉ាង​ណា​ត្រូវ​មាន​ភាព​បរា​នុម័តិ ភារ​កិច្ច​ជា​បន្ទាន់​ចំ​ពោះ​មុខ​ ទន្ទឹម​នឹង​នោះ​ ក៏​ជា​ភារ​កិច្ច​ចាំ​បាច់​ជា​សារ​វ័ន​្តនិង​យូរ​អង្វែង​​។​ សាស្រ្តា​ចារ្យ​បណ្ឌិត​ លឺវ​វ៉ាន់​ស៊ុង គូសបញ្ជា​ក់​ចំ​ពោះ​ទ្រឹស្តី​ដែល​អំ​ណះអំ​ណាង​ពី​តួ​នាទី​​​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​យើង​ ក្នុង​ដំ​ណាក់​កាល​ការ​ពារ​  កសាង​និង​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ​  នឹង​ជួយ​ដល់​បក្ខ​ជន​ជ្រាប​ច្បាស់​រាល់ទិស​ដៅ​ ព្រម​ទាំង​ឧ​ត្តម​គតិ​របស់​បក្ស​។​ ផ្តើ​មពី​នោះ​ ពង្រឹង​មាំគោ​ល​ជំហរ​ សតិ​អារម្ម​ណ៍​ មិន​ស្តាប់​តាម​ទ្រឹស្តី​ប្រាស​ចាក​ការពិត។​ល។​

តាម​ប្រ​សាសន៍​សាស្រ្តា​ចារ្យ​ បណ្ឌិត​លឺវ​វ៉ាន​ស៊ុ​ង ដំ​ណោះ​ស្រាយ​ដើម្បី​បង្កើន​ការ​តស៊ូ​ច្រាន​ចោល​ពី​ទស្សនៈ​ប្រាស​ចាក​ការ​ពិត​ និង​បទអត្ថា​ធិប្បាយ​មួល​បង្កា​ច់​ថ្នាក់​ ដឹក​នាំ​របស់​បក្ស​យើង​នោះ​គឺ​៖  ជា​និច្ច​កាល​មិ​ន​ត្រូវ​ងាក​រេ​ទិស​ដៅ​ និង​តួ​នាទី​​ដឹក​នាំ​របស់​បក្ស​ ត្រូវ​ផ្លាស់​ថ្មី​ជា​ប្រ​ចាំ​ រៀប​ចំ​បក្ស​ឲ្យ​បាន​ត្រឹម​ត្រូវ​ យល់ដឹង​ឱ្យ​បាន​ជ្រៅ​ជ្រះ​និង​ទាន់​ហេតុ​ការណ៍​ពីឧ​បា​យ​កល​ធ្វើ     ​ស​កម្ម​ភាព​ “ប្រែ​ប្រួល​សន្តិ​ភាព​” ជា​និច្ច​កាលត្រូវ​តស៊ូ​ច្រានចោល​រាល់​ទស្សនៈ​ប្រាស​ចាក​ការ​ពិត​ ការ​អត្ថា​ធិប្បាយ​មួល​បង្កា​ច់​ប្រឆាំង​នឹង​បក្ស​យើង​ ជឿ​ទុក​ចិត្ត​ទៅ​លើ​បុព្វ​ហេតុ​របស់​បក្ស​យើង​ រួម​ចំ​ណែក​កសាង​ ពង្រឹង​បក្ស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​​ស្អាត​ស្អំ​ រឹង​មាំ​៕

                               យោង​៖  http://cema.gov.vn -ប្រែ​សម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ