មហាសន្និបាតបានបោះឆ្នោតជ្រើសអ្នកតំណាងទៅចូលរួមមហាសន្និបាតបណ្តាជនជាតិភាគតិចថ្នាក់ខេត្ត រួមមាន១៨ អង្គនិងរូប ធ្វើសេចក្តីប្តេជ្ញាចិត្តចំពោះមុខមហាសន្និបាត ដំណាក់កាល២០១៩-២០១៤។
ស្រុកទិញបៀង ខេត្តអាងយ៉ាង បានចាត់តាំងសម្រេចជោគជ័យមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិច លើកទី III ឆ្នាំ២០១៩។ រយៈពេល៥ឆ្នាំកន្លង បក្ខភាគ រដ្ឋអំណាច និងជនរួមជាតិភាគតិចស្រុកទិញបៀង តែងសាមគ្គី ស្រុះចិត្តគំនិត អនុវត្តសម្រេចសមិទ្ធិផលសំខាន់ៗជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សន្តិសុខ និងការពារប្រទេស។ ផែនមហាសាមគ្គីជនជាតិ តែងបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ ល្បឿនកំណើនសេដ្ឋកិច្ចកើនឡើងរៀងរាល់ឆ្នាំ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមបានបន្តវិនិយោគបង្កើនកម្រិត គម្រោង កម្មវិធីអនុគ្រោះជាច្រើនសម្រាប់តំបន់ជនរួមជាតិភាគតិចតែងបានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាព មានដូច៖ កម្មវិធី ១៣៤, ១៣៥ គោលនយោបាយ ឧបត្ថម្ភគ្រួសារជនជាតិភាគតិចក្រីក្រខ្លាំង គោលនយោបាយអប់រំនិងបណ្តុះបណ្តាល សុខាភិបាល វប្បធម៌ អភិរក្សនិងពង្រីកភាសា អក្សរសាស្រ្តរបស់ជនរួមជាតិភាគតិច គោលនយោបាយបណ្តុះបណ្តល បំពាក់បំប៉នកងជួរកម្មាភិបាលជាជនជាតិភាគតិច និងគោលនយោបាយអំពីលំនៅឋាន ដីធារផ្ទះ បុលទុនជាដើម។ ផ្តើមពីនោះ ជីវភាពជនរួមជាតិភាគតិចបានលើកកម្ពស់ជាបណ្តើរៗ អត្រាគ្រួសារក្រីក្រថយចុះនិងមានស្ថិរភាពការកសាងជនបទថ្មីសម្រេចបានលទ្ធផលជាវិជ្ជមាន។ មកទល់ពេលនេះ ស្រុកមានឃុំសម្រេចបទដ្ឋានជនបទថ្មីចំនួន៣ ក្នុងនោះ ឃុំមានជនរួមជាតិខ្មែររស់នៅកុះករចំនួន១ គុណភាពអប់រំនិងបណ្តុះបណ្តាល និងការថែទាំសុខភាពប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់ គោលនយោបាយសុខុមាលភាពសង្គម បានយកចិត្តទុកដាក់ទាន់ពេល គ្រប់ជ្រុងជ្រោយ ជីវភាពប្រជាជនបានកែលម្អយ៉ាងប្រចក្ស សនិ្តសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបន្តរក្សាលំនឹង។
ស្របក្នុងឱកាសនេះ សមូហភាពចំនួន១១និង បុគ្គល៣៨រូប ដែលមានស្នាដៃឆ្នើមក្នុងការងារជនជាតិនិងអនុវត្តគោលនយោបាយជនជាតិ ដំណាក់កាល២០១៤-២០១៩ បានថ្នាក់លើស្ងើចសរសើរនិងជូនរង្វាន់៕
យោង៖ ស្ថានីយវិទ្យុស្រុកទិញបៀង-វិមាន