បានបង្កើតកាលពីដើមឆ្នាំ២០១៨ ក្លឹបបរិស្ថានរបស់សាខាសមាគមអតីតយុទ្ធជនភូមិឌិញ ហ្វា ឃុំឡុងធើយ ស្រុកទីវកឹង ខេត្តត្រាវិញ ត្រូវបានសមាគមអតីតយុទ្ធជនស្រុកនិងសមាគមអតីតយុទ្ធជនឃុំ ជ្រើសធ្វើទីតាំងសម្រាប់ពង្រីកទម្រង់ “កសាងដងផ្លូវផ្កាជនបទថ្មី”។
ក្លឹបការពារបរិស្ថានរបស់អតីតយុទ្ធជនភូមិឌិញហ្វា ចេញដំណើរធ្វើសកម្មភាព “ថ្ងៃអាទិត្យបៃតង”។
ខណៈពេលទើបបង្កើតក្លឹបមានសមាជិកចូលរួមតែ១០រូបប៉ុណ្ណោះ។ ប៉ុន្តែរយៈពេលជាង១ឆ្នាំដំណើរការមានប្រសិទ្ធភាព ឃើញថា សមាជិកបានកើនឡើងដល់ទៅ៣៧រូប (ក្នុងនោះ មាន សមាជិកជាអតីតយុទ្ធជនចំនួន៣១រូប)។ល។ លោកកាវវ៉ាន់តឹក ប្រធានក្លឹបបរិស្ថានសាខា សមាគមអតីតយុទ្ធជនភូមិឌិញហ្វា ឲ្យដឹង៖ “កាលទើបបង្កើតក្លឹបផ្នែកអនាម័យនៅក្នុងភូមិអនុវត្តមិនទាន់បានល្អនៅឡើយ។ ឃើញដូច្នេះ យើងខ្ញុំតែងរៀបចំបោសសម្អាត កាត់ច្រឹបដើមឈើ លម្អនៅតាមដងផ្លូវបេតុង រួចរៀបចំដាំផ្កាជាដើម។ ប្រជាជនខ្លះឃើញយើងខ្ញុំធ្វើបានត្រឹមតែឈរមើល មិនព្រមចូលរួមធ្វើ បែរជានិយាយថាយើងខ្ញុំ “ធ្វើកិច្ចការឥតប្រយោជន៍”។ល។ ធ្វើយ៉ាងណា កុំឲ្យធ្លាក់ទឹកចិត្ត ដើម្បីក្លឹបដំណើរការមានប្រសិទ្ធភាព និងរួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹកដល់គ្រួសារប្រជាជនក្នុងភូមិ ក្នុងការការពារបរិស្ថាន យើងខ្ញុំក៏ពិភាក្សាដល់ សមាជិករួចឯកភាពគ្នាដាក់ចេញកម្មវិធី “១+៧”។ បានន័យថា សមាជិកម្នាក់ក្នុងក្លឹបត្រូវទទួលបន្ទុកផ្ទាល់ចុះទៅផ្ទះប្រជាជន៧គ្រួសារ ដើម្បីចលនាចូលរួមរក្សាអនាម័យបរិស្ថានក្នុងការរស់នៅផ្ទះសម្បែងនិង ដាំដើមឈើធ្វើជារបង កសាងបន្ទប់អនាម័យ។ល។ ក្នុងមួយសប្តាហ៍ចេញដំណើរការ “ថ្ងៃអាទិត្យបៃតង” ដើម្បីបោសសម្អាត ដាំដើមឈើលម្អនៅតាមដងផ្លូវជាដើម។ ជាពិសេសគណៈកម្មាធិការប្រជាជនឃុំ ក៏បានជំនួយថវិកាទិញម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនបាញ់ថ្នាំស្មៅ និងឧបករណ៍អនាម័យបរិស្ថានផង។ល។ រយៈពេលចាប់ពី១០-១៤ថ្ងៃ គឺយើងខ្ញុំចេញដំណើរការបោសសម្អាតដងផ្លូវ។ អាស្រ័យហេតុនោះ មិនត្រឹមតែលើកកម្ពស់ស្មារតីភ្ញាក់រលឹករបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងរូមចំណែកលើកកម្ពស់គុណភាព ឃុំជនបទថ្មីទៀតផង”។
ឌិញហ្វា គឺជាភូមិមួយក្នុងចំណោមភូមិទាំង៨របស់ឃុំឡុងធើយ។ ទូទាំងភូមិមានប្រជាជនចំនួន៣២៤គ្រួសារ មានជនជាតិខ្មែរសរុបអត្រាជាង១០%។ ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងឡាយដែលខ្នះខ្នែងការងារក្លឹប នោះគឺពូសើនវ៉ែន នៅភូមិឌិញហ្វា ត្រូវទទួលភារកិច្ចដោយផ្ទាល់ ដើម្បីចលនាផ្សព្វផ្សាយដល់ប្រជាជនខ្មែរ៧គ្រួសារ ចូលរួមអនាម័យបរិស្ថាន។ ពូសើនវ៉ែន ឲ្យដឹង៖ “នៅពេលចុះទៅចលនាម្តងៗ ខ្ញុំបានយកកាំបិតកន្រ្តៃដើម្បីកាត់ច្រឹបឈើលម្អអនាម័យជុំវិញផ្ទះរបស់គ្រួសារប្រជាជន។ ឃើញខ្ញុំធ្វើដូច្នេះ មាមីងក៏ធ្វើតាម។ ម្យ៉ាងទៀត ខ្ញុំណែនាំប្រជាជនដោយផ្ទាល់ពីរបៀបវិនិច្ឆ័យកាក់សំណល់សំរាមដែលប្រើប្រាស់ប្រចាំថ្ងៃ និងរបៀបរក្សាអនាម័យបរិស្ថានចំពោះគ្រួសារដែលចិញ្ចឹមសត្វ។ ដូច្នេះ គ្រួសារដែលចិញ្ចឹមជ្រូកត្រូវធ្វើឡជីវឧស័្មន ផ្ទះនីមួយៗត្រូវមានធុងសំរាមមួយ។ល។ អាស្រ័យហេតុនោះ បង្កបានការរីកសាយភាយពីស្មារតីភ្ញាក់រលឹក និងទទួលខុសត្រូវក្នុងការការពារបរិស្ថាននៅតាមគ្រួសារប្រជាជន”។
មិនត្រឹមតែបានជ្រើសធ្វើទីតាំងសម្រាប់ពង្រីកទម្រង់ “កសាងដងផ្លូវផ្កាជនបទថ្មី” ប៉ុណ្ណោះទេ ក្លឹបថែមទាំងបានគណៈកម្មាធិការបក្សឃុំឡុងធើយ និងរដ្ឋអំណាច់ភូមិភាគយកចិត្តទុកដាក់ និងចលនា ឧបត្ថម្ភអំពូលភ្លើងចំនួន៤០ សម្រាប់អុជបំភ្លឺតាមដងផ្លូវទៀតផង។ ផ្តើមពីនោះ ញុាំងឲ្យទេសភាពភូមិឌិញហ្វា កាន់តែភ្លឺចិញ្ចាច-បៃតង-ស្អាត៕
សឺនម៉ាល័យ-លីសៀ