ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/07/2019 - 15:54

សុកត្រាំង៖

លើកសរសើរគំរូស្ម័គ្រចិត្តបរិច្ចាគឈាម

  លោក​ង៉ោ​ហុង អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ខេត្ត​សុក​ត្រាំង​ ជូន​លិ​ខិត​សរ​សើរ​ដល់​បុគ្គល​ដែល​ស្ម័គ្រ​ចិត្ត​បរិ​ច្ចាគ​ឈាម​ពី​២០​លើក​ឡើង​ទៅ​។​

ស​មា​គម​កាក​បាទ​ក្រ​ហម​ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​លើក​សរ​សើរ​គំ​រូស្ម័គ្រ​ចិត្ត​បរិ​ច្ចាគ​ឈាម។ ស​​មា​គម​កាក​បាទ​ក្រ​ហម​ខេត្ត​ ឲ្យ​ដឹង​ មក​ទល់​ពេល​នេះ​ ​ទាំង​ខេត្ត​មាន​ក្លឹបស្ម័គ្រ​ចិត្ត​បរិ​ច្ចាគ​ឈាម​ចំ​នួន​១៩​ ដោយ​មាន​ស​មា​ជិក​ជាង​៤៩០​នាក់​។ ជា​មួយ​នឹង​ប្រ​ធាន​​បទ​ "បេះ​ដូង​មាំ​មួន​ - បរិ​ច្ចាគ​ឈាម​សង្គ្រោះ​​ជី​វិត​មនុ​ស្ស​" "បរិ​ច្ចាគ​ឈាម​មួយ​តំ​ណក់​ - សង្គ្រោះ​ជី​វិត​មនុស្ស​ម្នាក់​" "ចែក​រំ​លែក​​ឈាម​​មួយ​តំ​ណក់​-ជួយ​ដល់​ជី​វិ​ត​មនុស្ស​ម្នាក់​" គណៈ​​ចង្អុល​ការ​ស្រុក​ ទី​រួម​ខេត្ត​ ក្រុង​ក្នុង​ខេត្ត​ បាន​សហ​ការ​ជា​មួយ​នឹង​មន្ទីរ​ពេទ្យ​លោ​ហិត​សាស្រ្ត​​-បញ្ចូល​ឈាម​កឹង​ធើ ​ចាត់​តាំង​បរិច្ចា​គ​ឈាម​​ដោយ​ស្ម័គ្រ​ចិត្ត​បាន​២៧​លើក​។ រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១៩​ ទូ​ទាំង​ខេត្ត​មាន​អ្នក​ចុះ​ឈ្មោះ​ស្ម័គ្រ​ចិត្ត​បរិ​ច្ចាគ​ឈាម​៥.៦២០​នាក់ ទ​ទួលយក​ឯក​តា​ឈាម​បាន​៥.៤១៩​ សម្រេច​ភាគ​​កម្រិត​នៃ​ផែន​ការ​៥០,៦​%។​

ស្រប​ក្នុង​ឱ​កាស​នេះ គណៈ​ក​ម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្តសុក​ត្រាំង ជូន​ប័ណ្ណ​សរ​សើរ​ដល់​បុគ្គល​គំរូ​៤៦​រូប​ដែល​ស្ម័គ្រ​ចិត្ត​បរិ​ច្ចាគ​ឈាម​ពី​២០​លើក​ឡើង​ទៅ​​ស​មា​គម​កាក​បាទ​ក្រ​ហម​​ខេត្ត ​ជូន   ​   លិ​ខិត​សរ​សើរ​ដល់​បុគ្គល​១០០​រូប​ ដែល​ស​កម្ម​ចូល​រួម​ក្នុង​ការ​បរិ​ច្ចាគ​ឈាម​ ដោយ​ស្ម័គ្រ​ចិត្ត​ច្រើន​លើក​៕ ​      ​        

                               យ្វី​អាញ់-​វិ​មាន​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត​បរិច្ចាគ​ឈាម​