មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

17/06/2019 - 14:45

អស់​ពី​ចិត្ត​ជា​មួយ​ភូមិ​ស្រុក

លោក​ណាំខែ​ម​ អស់​ពី​ចិត្ត​ជា​មួយ​នឹ​ង​ប្រ​ជា​ជន​នៅ​ភូមិ​១០​។

មក​កាន់​ភូមិ​១០ ឃុំ​ឡឿង​ង៉ៀ ​ស្រុក​ឡុង​មី ខេត្ត​ហូវ​យ៉ាង​ សួរ​រក​លោក​ឡឹម​ខែ​ម ប្រ​ជា​ជន​នៅ​ទី​នេះ​ស្គាល់​លោក​សឹង​គ្រប់​គ្នា​។ លោក​ល្បីឈ្មោះ​ដោយ​មាន​សន្តាន​ចិត្ត​ល្អ ជួយ​មា​មីង​និង​រួម​ចំ​ណែក​កសាង​ជន​បទ​ភូមិ​១០ ម៉្លោះ​ហើយ​តែង​បាន​មា​មី​ង​ហៅ​ឈ្មោះ​ដោយ​ភាព​ជិត​ស្និទ្ធគឺ​លោក​”ណាំ​ខែម​”។

កើត​និង​ធំ​ដឹ​ង​ក្តី​នៅ​ភូមិ​១០ និង​ធ្លាប់​បម្រើ​ការ​ងារ​ជា​ច្រើន​ឆ្នាំ​នៅ​ភូមិ​នេះ ម្ល៉ោះ​ហើយ​លោក​ជ្រា​ប​ច្បាស់​ពី​ស្ថាន​ភាព​របស់​ប្រ​ជា​ជន​នៅ​​ទី​នេះ។​ ព្រោះ​ហេតុ​នោះ ជា​ច្រើន​ឆ្នាំ​មក​នេះ លោក​តែង​ចលនា​មា​មីង​ភូមិ​ភាគរួម​​ជាមួយ​រដ្ឋ​អំ​ណាច​ ក​សាង​ផ្លូវ​គម​នា​គមន៍​ជន​បទ​ក្នុង​ភូមិ​ ដើម្បី​​មាមីង​ងាយ​ស្រួល​ធ្វើ​ដំ​ណើរ​ទៅ​មក​។ អា​ស្រ័យ​​ហេតុ​នោះ បច្ចុប្បន្ន​ ផ្លូវ​គម​នា​គមន៍​ជន​បទ​នៅ​​ភូមិ​១០ ត្រូវ​បាន​ចាក់​បេ​តុង​រួច​រាល់​។ ពិ​សេស​ គ្រួសារ​លោក​​បាន​បរិច្ចាគ​ដី​ជាង​១​កុង​និង​ចលនា​​មា​មីង​រួម​ចំ​ណែក​បន្ថែម​១​កុង​ ជូន​រដ្ឋ​    ក​សាង​សា​លា​បឋម​សិក្សា​ឡឿង​ង៉ៀ២​ ជា​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​ បង្ក​លក្ខណ​សម្បត្តិ​ឲ្យ​កូន​ចៅ​មា​មី​ង​ក្នុង​ភូមិ​ទៅ​រៀន​មាន​ភាព​ងាយ​ស្រួល​។ លោក​ណាំ​ខែម​ ឲ្យ​ដឹង​៖ “​ពី​ដើម​ភូមិ​១០​ក្រ​ណាស់​ ផ្លូវ​ដី​ ក្មួយ​ៗ​ទៅ​រៀន​ពិ​បាក​ណាស់​ ម៉្លោះ​ហើយ​ក្នុង​ភូមិ​តិច​មាន​អ្នក​រៀន​សូត្រ​។​ ឃើញ​ដូច្នោះ​ ខ្ញុំ​បរិច្ចាគ​ដី​១​កុង​ ដើម្បី​សង់​សា​លា​ឲ្យ​កូន​ចៅ​បាន​រៀន​សូត្រ​ និង​ទៅ​ដល់​ផ្ទះ​ចលនា​មា​មីង​នាំ​កូន​ចៅ​ចុះ​ឈ្មោះ​ចូ​ល​រៀន​។ល។​ ឥ​ឡូវ​ កម្រិត​ប្រ​ជា​​បញ្ញា​ខ្ពស់​ជាង​ភូមិ​នានា​ក្នុង​ឃុំ”​។

ជា​ច្រើន​ឆ្នាំ​មក​នេះ លោក​ណាំ​ខែម​ បាន​មា​​មីង​ទំ​នុក​ចិត្ត​បោះ​ឆ្នោត​ជ្រើស​រើស​ជា​អ្នក​មាន​​​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។ ពិ​សេស លោក​ណាំ​ខែម​ “មាន​ប្រិយ​ភាព​” ក្នុង​ការ​សម្រប​​សម្រួល​នៅ​ភូមិ​ភាគ ដូច​៖ ករណី​វិ​វាទ​ដី​ធ្លី​ ទំ​នាស់​​ក្នុង​គ្រួ​សារ​។ល។ លោក​ចូល​រួម​សម្រប​សម្រួល​ បាន​សម្រេច​ជា​ច្រើន​ករណី​។ បង​យ័ញ​ហា នៅ​​ភូមិ​១០ ឲ្យ​ដឹង៖ “មុន​នេះ​៩​ឆ្នាំ​ មក​ពី​ខ្ញុំ​មិន​គិត​គូរ​​ធ្វើ​ការ​រក​ស៊ី​ ដើរ​ផឹក​ស៊ី​មក​ផ្ទះ​រក​រឿងជេរ​ប្រ​ពន្ធ​កូន​ ដូច្នេះ​គ្រួ​សារ​គ្មាន​សុភ​មង្គល​។ ពេល​បាន​លោក​ណាំ​ខែម​ ជួយ​ដឹក​នាំ​បង្ហាញ​ពី​កំ​ហុស​ខុស​​ឆ្គង​របស់​ខ្ញុំ ម៉្លោះ​ហើយ​ខ្ញុំ​កែ​ប្រែ​កំ​ហុស​។​ ផ្តើម​ពី​នោះ ​ខ្ញុំ​សូម​ទោស​គ្រួ​សារ​និងបាន​ប្រ​ពន្ធ​អ​ធ្យា​ស្រ័យ​។ អា​ស្រ័យ​ចោល​ស្រា​ ខំ​ប្រឹង​ធ្វើ​ការ​រក​​ស៊ី ឥ​ឡូ​វ​គ្រួ​​សារ​មាន​ជីវ​ភាព​ធូរ​ធារ សុភ​មង្គល​  ខ្ញុំ​គោ​រព​លោក​ណាំ​ខែម​ ដូច​ឪ​ពុក​បង្កើត​ដែរ​”។

សាលាប​ឋម​សិក្សា​ឡឿង​ង៉ៀ២​ អា​ស្រ័យ​គ្រួ​សារ​លោក​ណាំ​ខែម បរិច្ចាគ​ដី និង​ចលនា​មា​មីង​ក្នុង​ភូមិ​បរិច្ចាគ​ដី​ក​សាង​។

លោក​ជាម​នុស្ស​ស្មោះ​ត្រង់​ និ​យាយ​បាន​ ធ្វើ​បាន និង​ធ្វើ​ច​ប់​ចុង​ចប់​ដើម​ ម៉្លោះ​ហើយ​បាន​ប្រ​ជា​ជន​ភូមិ​ភាគ​ស្រ​ឡាញ់​ គោ​រព​រាប់​អាន​ ជឿ​ទុក​ចិត្ត​។ ទន្ទឹម​នឹង​នោះ នៅ​ក្នុង​ភូមិ​លោក​ណាំ​ខែម​ ព្រម​ទាំង​គ្រួ​សារ​គឺ​ជា​គំ​រូល្អ​។ ផ្តើម​ពី​គ្រួ​សារ​ក្រី​ក្រ​ ជា​ច្រើន​ឆ្នាំ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​រក​ទទួល​ទាន​ ឥ​ឡូវគ្រួ​សារ​លោក​ក្លាយ​ជា​គ្រួ​សារ​ធូរ​ធារ​នៅ​​ភូមិ​ភាគ​។ ពិ​សេស កូន​ទាំង​៤​នាក់​​របស់​លោក សុទ្ធ​តែរៀន​ចប់​ម​ហា​វិ​ទ្យា​ល័យ​ ក្លាយ​ជា​វេជ្ជ​បណ្ឌិត​ វិស្វ​ករ​។ “ជា​ច្រើន​ឆ្នាំ​មក​នេះ​ ការ​ងារ​អ្វី​​មាន​ប្រ​យោជន៍​សម្រាប់​មា​មីង​ គឺ​ខ្ញុំ​ធ្វើ​​ត្រឹម​ត្រូវ​ ធ្វើ​បាន​សាច់​ការ​ ព្យា​យាម​ពន្យល់​ វែក​ញែក​ អ្វីត្រូវ​ អ្វី​ខុស​ អ្វី​មាន​ប្រ​យោជន៍​ គ្មាន​ប្រ​យោជន៍​ ដើម្បី​មា​មីង​ជ្រាប​ច្បាស់​ ទើប​មា​មីង​ជឿ​ទុក​ចិត្ត​ អនុ​វត្ត​តាម​” លោក​ណាំ​ខែម​ ចែក​រំ​លែក​ដូច្នេះ​។

 បច្ចុប្បន្ន​ លោក​ណាំ​ខែម​ មាន​អា​យុ៧៣​ឆ្នាំ​ ប៉ុន្តែ​លោក​នៅ​តែ​ខ្នះ​ខ្នែងចូល​រួម​ការ​ចលនា​នៅ​ភូមិ​ភាគ​។ ហាក់​ដូច​រាល់​ការ​ចលនា​នៅ​ភូមិ​១០ ពេល​ផ្សព្វ​ផ្សាយ​អ​​នុ​វត្ត មាន​លោក​ណាំ​ខែម​ ចូល​រួម​តែង​សម្រេច​ល្អប្រ​សើរ​។ លោក​ហ្វិញ​ហ្វាង​ដែ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំឡឿង​ង៉ៀ ​ឲ្យ​ដឹង​៖ “ពាក្យ​សម្តី​របស់​លោក​ណាំ​ខែម​ មាន​តម្លៃ​ចំ​ពោះប្រ​ជា​ជន​នៅ​ភូមិ​១០​។ ព្រោះ​ហេតុ​នោះ ពេល​ផ្សព្វ​ផ្សាយ​ចលនា​នៅ​ភូមិ១០ យើង​ខ្ញុំ​តែង​អញ្ជើញ​គាត់​ចូល​រួម​ស្តាប់​រ​បាយ​ការណ៍​ដើម្បី​ជ្រួត​ជ្រាប​ និង​ផ្សព្វ​ផ្សាយ​ដល់​មា​មីង​។ អា​ស្រ័យ​ការ​​រួម​ចំ​ណែក​យ៉ាង​ស​កម្មរបស់​លោក ម៉្លោះ​ហើយ មា​មីង​នៅ​ភូមិ​១០​ រស់​នៅ​សាម​គ្គី​ ខ្នះ​ខ្នែង​ចូល​រួម​ នឹង​រដ្ឋ​អំ​ណាច​អនុ​វត្ត​នូវ​សំ​ណង់​ក​សាង​ជន​បទ​ និង​រាល់​ការ​ចលនារបស់​ភូមិ​ភាគ​បាន​ល្អ”​៕

                                      លី​ធាន​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ណាំខែ​ម