កងវរសេនាធំថ្មើរជើង៨៩៧ នៃបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង បានរៀបចំពិធីធ្វើសច្ចាប្រណិធាន សម្រាប់យុទ្ធជនថ្មីឆ្នាំ២០១៩។ ក្នុងរយៈពេលហ្វឹកហ្វឺនអស់៣ខែ យុទ្ធជនថ្មី៥៥រូប បានរៀនសូត្រអប់រំនយោបាយ បទបញ្ជាផ្ទៃក្នុងកងជួរបច្ចេកទេសប្រយុទ្ធនៃកងទ័ពថ្មើរជើង យុទ្ធវិធីប្រភេទទ័ពសម្រាប់នាយទាហានសកម្មចម្រុះ ហ្វឹកហ្វឺនកាយសម្បទានិងការងារ ភ័ស្តុភារ-បច្ចេកទេស។ល។ សរុបពេលវេលា ៤២០ម៉ោង។ ដូច្នេះ លទ្ធផលនៃការប្រឡង ឃើញថាយុទ្ធជនអនុវត្តសម្រេចតាមសំណូមពរ១០០% ក្នុងនោះ មានយុទ្ធជនជាង៨៥% សម្រេចនិទេ្ទសគ្រាន់បើ និងពូកែ អង្គភាពសម្រេចនិទ្ទេសគ្រាន់បើ។
យុទ្ធជនថ្មីធ្វើសច្ចាប្រណិធានចំពោះមុខទង់ជ័យ។
ស្របឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្ត ក៏បានជូនលិខិតសរសើរដល់សមូហភាពចំនួន២ និងបុគ្គល២១រូប ដែលមានស្នាដៃឆ្នើម ក្នុងវគ្គហ្វឹកហ្វឺនដល់យុទ្ធជនថ្មីឆ្នាំ២០១៩។ យ្វីអាញ់- លីសៀ