មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

10/06/2019 - 17:02

ខ្នះ​ខ្នែង​គិត​គូរ​ដល់​គ្រួ​សារ​គោល​ន​យោ​បាយ​

ខេត្ត​សុក​ត្រាំង​ បាន​អនុ​វត្ត​ល្អ​ការ​ងារ​ “តប​ស្នង​សង​គុណ​” និង​ “ផឹក​ទឹក​នឹក​ប្រ​ភព​” ដោយ​មាន​ស​កម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ សំ​ដៅ​ឧបត្ថ​ម្ភ​​ដល់​គ្រួ​សារ​គោល​ន​យោ​បាយ​។  ផ្តើម​ពី​នោះ​ គ្រួ​សារ​គោល​ន​យោ​បាយ​ជា​ច្រើន​ មាន​លំ​នៅ​ឋាន​លំ​នឹង​ មាន​ដើម​ទុន​ពង្រីក​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ល។

​លោក​ផាង​វ៉ាន់​សៅ​ ស​មា​ជិក​មជ្ឈិម​បក្ស​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​ត្រាំង​ ជូន​អំណោយ​ដល់​គ្រួ​សារ​គោល​ន​យោ​បាយ​នៅ​ស្រុក​ត្រឹង​ដេ។​

ដោយ​កំ​ណត់​ច្បាស់​នូវ​ការ​ចលនា​ “តប​ស្នង​សង​គុណ​” និង​ “ផឹក​ទឹក​នឹក​ប្រ​ភព​” គឺ​ជា​ភារ​កិច្ច​ដ៏​ធំ​ធេង​ និង​ជា​ម​នោ​សញ្ចេត​នា​យ៉ាង​ជ្រាល​ជ្រៅចំ​ពោះ​អ្នក​ដែល​បាន​ព​លី​ជី​វិត​ ដើម្បី​ឯក​រាជ្យ​ជាតិ​ ម្ល៉ោះ​ហើយ​​ភូមិ​ភាគ​នា​នា​ក្នុង​​ខេត្ត​ បាន​កៀរ​គរ​ប្រ​ភព​ធន​ធាន​ពី​ធុរ​ជន​ សប្បុ​រស​ជន​ គណៈ​ ផ្នែក​ និង​អង្គ​ការ​ម​ហា​ជន​ រួម​វិ​ភាគ​ទាន​ជូន​មូល​និ​ធិ​  “តប​ស្នង​សង​គុណ​” ។ តាម​ប្រ​សាសន៍​លោក​ម៉ា​ជី​ថាញ់​ នា​យក​រង​មន្ទីរ​ការ​​ងារ​យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ ឲ្យ​ដឹង​៖ ក្នុង​ខេត្ត​ មាន​អ្នក​មាន​ស​គុណ​ចំ​ពោះ​ប​ដិវត្តន៍​ចំ​នួន​៥០.១៨៤​រូប​។ ច្រើន​ឆ្នាំ​មក​នេះ​ ផ្តើម​ពី​មូល​និ​ធិ​ “តប​ស្នង​​សង​គុណ”​ ខេត្ត​បាន​សាង​សង់​ផ្ទះ​ឧប​ការ​គុណ​ជូន​អ្នក​ទាំង​នោះ​ចំ​នួន​១៧.២២៤​ខ្នង គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​៤០៦​ពាន់​លាន​ដុង​។ ថ្វី​ត្បិត​ដូច្នោះ ក្តី​ក្នុង​ខេត្ត​នៅ​មាន​គ្រួ​សារ​អ្នក​មាន​ស​គុណ​ចំ​ពោះ​​ប​ដិ​វត្តន៍​ជា​ច្រើន​ទៀត​នៅ​លំ​បាក​ពី​លំ​នៅ​ឋាន​ផង​​ដែរ​។ ឆ្នាំ​នេះ​ មន្ទីរ​ការ​ងារ​យុទ្ធ​ជន​ពិ​ការ​និង​សង្គម​​កិច្ច​ ក៏​បាន​ស្នើ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ បន្ត​ការ​សាង​សង់​ផ្ទះ​ថ្មី​១៥៤​ខ្នង ពី​ថ​វិ​កា​មូល​និ​ធិ​  “តប​ស្នង​សង​គុណ​”  ផ្ទះ​មួយ​ខ្នង​ៗ​គិត​ជា​ទឹក​ប្រាក់​​៤០​លាន​ដុង​។

ប្រ​គល់​ផ្ទះ​ឧប​កា​រ​គុណ​ដល់​គ្រួ​សារ​គោល​ន​យោ​បាយ​នៅ​ស្រុក​ត្រឹងដេ​។​

លោក​ឡេ​វ៉ាន់​ប៊ិញ​ យុទ្ធ​ជន​ពិ​ការ​៤/៤​ នៅ​សង្កាត់​ទី​៥​ ក្រុង​សុក​ត្រាំង​ ទើប​ទ​ទួល​បាន​ផ្ទះ​​ឧប​ការ​គុណ​ ឲ្យ​ដឹង​៖  “ខ្ញុំ​មាន​ការ​ត្រេក​អរ​ណាស់​ ពេល​បាន​បក្ស​រដ្ឋ​សង់​ផ្ទះ​ជូន​គ្រួ​សារ​ខ្ញុំ​។ ម្យ៉ាង​ទៀត​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ចាស់​ជ​រា​ ប្រ​ពន្ធ​លក់​ឆ្នោត​ ចំ​ណែក​ខ្ញុំ​នៅ​ផ្ទះ​ចិញ្ចឹម​សត្វ​បន្តិច​បន្តួច​ គ្រប់​តែ​​គិត​គូរ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​។ ដោយ​បាន​រដ្ឋ​ឧបត្ថម្ភ​ទឹក​ប្រាក់​៤០​លាន​ដុង​ គួប​ផ្សំ​នឹង​ប្រាក់​ប្រិត​​សំ​ចៃ​បាន​ខ្លះ​ៗ​ ខ្ញុំ​ក៏​សង់​បាន​ផ្ទះ​ឥដ្ឋ​មួយ​ខ្នង​។  ​រដូវ​ភ្លៀង​ឆ្នាំ​នេះ​ ខ្ញុំ​មិន​បា​រម្ភ​ផ្ទះ​លេច​ទឹក​ទេ​”។  ក៏​ដូច​ជា​គ្រួ​សារ​លោក​ប៊ិញ​ដែរ​ នោះ​គឺ​លោក​វ៉​ថាញ់​​ក្វឹង នៅ​ភូមិ​ព្រែក​គយ​ ទី​ប្រ​ជុំ​ជន​ត្រឹ​ងដេ​ ឲ្យ​ដឹង​៖ “ខ្ញុំ​វ័យ​ចាស់​ រស់​នៅ​ពឹង​លើ​កូន​ចៅ​ ម្ល៉ោះ​ហើយ​ ខណៈ​ពេល​ដឹង​ថា រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឧបត្ថម្ភ​សង់​ផ្ទះ​ឧប​ការ​គុណ​ ខ្ញុំ​ត្រេក​អរ​ណាស់​   គ្រួ​សារ​ខ្ញុំ​ចូល​រួម​ប្រាក់​បន្ថែម​ដើម្បី​សង់​បាន​ផ្ទះ​​ត្រឹម​ត្រូវ​។ ប៉ុន្មាន​ឆ្នាំ​មក​នេះ រដ្ឋ​តែង​ផ្តោត​ការ​​យក​ចិត្ត​ទុក​ដាក់​ និង​អនុ​វត្ត​សព្វ​គ្រប់​នូវ​គោល​ន​យោ​បាយ​អ្នក​មាន​ស​គុណ​ចំ​ពោះ​បដិ​វត្តន៍​។ រៀង​រាល់​ថ្ងៃ​ ខ្ញុំ​តែង​ដាស់​តឿនកូន​ចៅ​ឲ្យ​ខិត​ខំ​ធ្វើ​កិច្ច​ការ​ដែល​មាន​ប្រ​យោជន៍​ដល់​សង្គម​ ការ​ងារ​ណាចម្រើន​ដល់​ភូមិ​ស្រុក​ និង​ចៀស​វាង​រាល់​បាប​គ្រោះ​សង្គម​”។

តាម​ប្រ​សាសន៍​លោក​ផាង​វ៉ាន់​សៅ ​ស​មា​ជិក​​មជ្ឈ​ិមបក្ស​ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​​ត្រាំង​ ឲ្យ​ដឹង​៖ គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ តែងចាប់​អា​រម្មណ៍​ពិ​សេស​ និង​ចង្អុល​ការ​ភូមិ​ភាគ​នា​នា ​អ​នុ​​វ​ត្ត​​យ៉ាង​ត្រឹម​ត្រូវ​នូវ​គោល​ន​យោ​បាយ​ចំ​ពោះ​អ្នក​ដែល​មាន​ស​គុណ​។ ជា​ពិ​សេស​ ឆ្នាំកន្លង​ នៅ​សន្និ​បាត​ជំ​រុញ​ដំ​ណើរ​ការ​វិ​និ​យោគ​  ខេត្ត​បាន​ចលនា​ទឹក​ប្រាក់​ពី​ធុរ​ជន​បាន​១៧,៨​ពាន់​លាន​​ដុង ចូល​ជា​មូល​និ​ធិ​ “តប​ស្នង​សង​គុណ​” និង​ធុរ​ជន​ឯ​ទៀត​ចែក​តាម​ដំ​ណាក់​កាល​ដើម្បី​ឧបត្ថ​ម្ភ​។ មក​ទល់ពេល​នេះ​ ឃើញ​ថា​​ធុរ​ជន​បាន​រួម​វិ​ភាគ​ទាន​ទឹក​ប្រាក់​ក្នុង​មូល​និ​ធិ​បាន​៦ពាន់​លាន​ដុង​។ ខេត្ត​សង្ឃឹម​ថា​ ធុរ​ជន​គ្រប់​រូប​នឹង​បន្ត​ការ​រួម​វិ​ភាគ​ទាន​ចូល​ជា​មូល​និ​ធិ​ “តប​ស្នង​សង​គុណ​” ដើម្បី​បន្ត​ការ​ឧបត្ថម្ភ​ដល់​អ្នក​មាន​ស​គុណ​ចំ​ពោះ​បដិ​វត្តន៍​កំ​ពុង​មាន​ការ​លំ​បាក​ពី​លំ​​នៅ​ឋាន​៕ 

                                    យ្វី​អាញ់​-លី​សៀ

ចែករំលែកអត្ថបទ