គណៈចង្អុលការអន្តរផ្នែកស្ដីពីអនាម័យសុវត្ថិភាពម្ហូបអាហារ ខេត្តត្រាវិញបានបំផុសចលនា " ខែសកម្មភាពដើម្បីសុវត្ថិភាពម្ហូបអាហារ " សំដៅលើកកម្ពស់ស្មារតី ភារកិច្ចក្នុងទូទាំងសហគមន៍ អំពីសុវត្ថិភាពម្ហូបអាហារ មិនប្រើប្រាស់ម្ហូបអាហារក្លែងក្លាយ ម្ហូបអាហារខ្វះគុណភាព ម្ហូបអាហារខូចគុណភាព ដើម្បីជៀសវាងការពុលអាហារ ប៉ះពាល់ដល់សុខភាព។
ក្រុមត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ។
ក្រុមត្រួតពិនិត្យលិខិតអនុញ្ញាតធ្វើអាជីវកម្មអំពីសុវត្ថិភាពម្ហូបអាហារ។
រយៈពេលកន្លង គណៈកម្មាធិការបក្ស ខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្តត្រាវិញ បានយកចិត្តទុកដាក់ពិសេសដល់ការធានាសុវត្ថិភាពម្ហូបអាហារ ប្រកាសជាធរមាននូវលិខិតណែនាំជាច្រើន ព្រមជាមួយនឹងការខិតខំយ៉ាងពេញទំហឹងរបស់មន្ទីរ ផ្នែក គណៈកម្មាធិការប្រជាជននៅតាមបណ្ដាស្រុក ទីរួមខេត្ត ក្រុង ចង្អុលការចុះទៅតាមទីប្រជុំជន ឃុំ សង្កាត់ បង្កើនការងារគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ តាំងពីការផលិត រក្សាទុក ចម្អិននិងធ្វើអាជីវកម្មលក់ដូរម្ហូបអាហារគ្រប់ប្រភេទ។ អាស្រ័យអង្គភាពនានាបង្កើនការផ្សព្វផ្សាយ ម្ល៉ោះហើយស្មារតីភ្ញាក់រលឹករបស់ប្រជាជនបានលើកកម្ពស់ ការងារត្រួតពិនិត្យត្រូវបានយកចិត្តទុកដាក់អនុវត្តជាប្រចាំនៅគ្រប់លំដាប់ថ្នាក់ ធ្វើការទប់ស្កាត់ទាន់ពេលនិងវិនិច្ឆ័យយ៉ាងម៉ឺងម៉ាត់រាល់ករណីបទល្មើសអំពីសុវត្ថិភាពម្ហូបអាហារ។ ផ្ដើមពីនោះ កាត់បន្ថយបានករណីពុលអាហារ កាលពីឆ្នាំកន្លងទូទាំងខេត្ត គ្មានករណីពុលអាហារកើតមានឡើយ។
ក្នុងខែចំណុចខ្ពស់នៃសកម្មភាពដើម្បីសុវត្ថិភាពម្ហូបអាហារ ជាមួយនឹងបធានបទ " និយាយថាគ្មាន ជាមួយនឹងម្ហូបអាហារក្លែងក្លាយ ម្ហូបអាហារខ្វះគុណភាព ការពារផលប្រយោជន៍អ្នកប្រើប្រាស់ ” ក្រុមត្រួតពិនិត្យ អន្តរផ្នែកដោយមានសហការរវាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ និងផ្នែកនានា ដូចជា៖ សុខាភិបាល ឧស្សាហពាណិជ្ជកម្ម កសិកម្ម នគរបាលនិងគ្រប់គណៈ ផ្នែក អង្គការមហាជនដែលមានពាក់ព័ន្ធ ដូចជា៖ អប់រំ នារី យុវជន គណៈគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចរួមជាមួយនឹងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់។ ឆ្លងតាមរយៈការត្រួតពិនិត្យ ក្រុមសង្កេតឃើញថា មូលដ្ឋានភាគច្រើនបានធ្វើការហ្វឹកហាត់ចំណេះដឹងនិងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ម្ល៉ោះហើយបានអនុវត្តល្អរាល់សេចក្ដីកំណត់អំពីលក្ខខ័ណ្ឌអនាម័យសុវត្ថិភាពម្ហូបអាហារ មានដូច៖ គ្រឿងសម្ភារៈ ឧបករណ៍ចម្អិនត្រូវបានអនាម័យជ្រះស្អាត មូលដ្ឋានផលិត ចម្អិនម្ហូបអាហារមិនប្រើប្រាស់ សារធាតុចម្រុះ សារធាតុគីមីដើម្បីរក្សាទុកបានយូរ ដែលពុលផ្សេងៗញុាំងឲ្យផលិតផលខ្វះគុណភាព។ អ្នកស្រីកៅមីភឿង នាយិកានៃមន្ទីរសុខាភិបាលខេត្តត្រាវិញ មានប្រសាសន៍៖ "ម្ចាស់មូលដ្ឋានធ្វើអាជីវកម្មម្ហូបអាហារតាមផ្លូវថ្នល់គប្បីហ្វឹកហាត់អំពីច្បាប់សុវត្ថិភាពម្ហូប អាហារជាប្រចាំ ដើម្បីបានយល់និងអនុវត្តល្អជាង។ ក្រុងត្រាវិញ ជាកន្លែងប្រមូលផ្ដុំមូលដ្ឋាន ធ្វើអាជីវកម្មម្ហូបអាហារ ផ្គត់ផ្គង់សេវាហូបចុកនិងធ្វើអាជីវកម្មម្ហូបអាហារតាមផ្លូវដែលមានមនុស្សច្រើនកុះករ ក្នុងខេត្ត ដោយមានមូលដ្ឋានធ្វើអាជីវកម្មម្ហូបអាហារជិត១.០០០កន្លែង និងមូលដ្ឋានផលិតចម្អិនម្ហូបអាហារជាង១១០កន្លែង។ ក្នុងខែសកម្មភាពដើម្បីសុវត្ថិភាពម្ហូបអាហារ ក្រុមបានត្រួតពិនិត្យមូលដ្ឋានចំនួន១៩០ ក្នុងនោះ មានមូលដ្ឋាន១៦៨អនុវត្តល្អ ច្បាប់សុវត្ថិភាពម្ហូបអាហារ។ ក្រុមបានសំណូមពរមូលដ្ឋានធ្វើអាជីវកម្ម ផ្គត់ផ្គង់សេវាហូបចុកចំនួន២ផ្អាកដំណើរការ ដើម្បីធ្វើសំណុំបែបបទរដ្ឋបាលឲ្បបានសព្វគ្រប់"៕
សើុងម៉ាល័យ - ថាច់ធី