កាលពីព្រឹកថ្ងៃទី២០ ខែឧសភា សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាល XIV បានបើកយ៉ាងឱឡារិកនៅអាគាររដ្ឋសភា រដ្ឋធានីហាណូយ។
ទិដ្ឋភាពសម័យប្រជុំ។
សម័យប្រជុំលើកនេះ រដ្ឋសភានឹងពិនិត្យពិច័យ អនុម័តិលើសេចក្ដីព្រាងច្បាប់ចំនួន៧ ពង្រាងសេចក្តីសម្រេចចំនួន២ និងចូលរួមផ្ដល់យោបល់អំពីសេចក្ដីព្រាងច្បាប់ផ្សេងៗចំនួន៩ទៀត សំដៅធ្វើឲ្យទាន់ពេលបង្កើតជាគោលការណ៍ គោលមាគ៌ារបស់បក្ស រួមចំណែកធានាការឯកភាពក្នុងប្រព័ន្ធច្បាប់ ធ្វើឲ្យសុក្រឹតប្រព័ន្ធក្បាលម៉ាស៊ីនរដ្ឋ ធានាសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ពង្រឹងការការពារប្រទេស និងសន្តិសុខ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិ សមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។ ក្នុងនោះ រដ្ឋសភានឹងពិនិត្យ ពិច័យ អនុម័តិលើច្បាប់ស្ដីពីវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ អាជីវកម្មធានារ៉ាប់រង និងច្បាប់កម្មសិទ្ធិបញ្ញាតាមបែបបទនៅសម័យប្រជុំមួយ និងយកមតិយោបល់ដំបូងអំពីសេចក្ដីព្រាងច្បាប់ការងារ (វិសោធនកម្ម) ទន្ទឹមនឹងនោះ ពិនិត្យពិច័យសេចក្តីសម្រេចចិត្តក្នុងការចូលរួមអនុសញ្ញាលេខ៩៨ របស់អង្គការពលកម្មអន្តរជាតិ ស្តីពីការអនុវត្តនូវល័ក្ខខ័ណ្ឌនៃសិទ្ធិចាត់តាំងនិងចរចាសមូហភាព ដើម្បីធ្វើឲ្យច្បាស់លាស់ច្បាប់ក្នុងប្រទេសស្របនឹងសន្ធិសញ្ញាអន្តរជាតិ ធានាសមស្របជាមួយនឹងកិច្ចព្រមព្រៀងក្នុងអនុសញ្ញា ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ និងអភិវឌ្ឍន៍ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក (ហៅកាត់ថា CPTPP) ព្រមជាមួយនឹងឯកសារជាប់ពាក់ព័ន្ធ បង្ហាញពីស្មារតីម្ចាស់ការ និងម៉ឺងម៉ាត់របស់រដ្ឋយើងក្នុងការអនុវត្តនូវសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក។
រដ្ឋសភានឹងពិនិត្យពិច័យ ពិភាក្សារបាយការណ៍ស្តីពីការវាយតម្លៃបំពេញបន្ថែមលើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងថវិការដ្ឋឆ្នាំ២០១៨ ស្ថានភាពអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចនិងថវិការដ្ឋអំឡុងប៉ុន្មានខែដើមឆ្នាំ២០១៩ ផ្តល់សច្ចាប័នធ្វើគណនេយ្យថវិការដ្ឋឆ្នាំ២០១៧ ។ ទន្ទឹមនឹងនោះ ពិនិត្យពិច័យ អនុម័តិលើការបែងចែក ប្រើប្រាស់ប្រភពថវិកាបម្រុងនៃផែនការវិនិយោគសាធារណៈ រយៈពេលមធ្យមដំណាក់កាល ២០១៦-២០២០។
រដ្ឋសភានឹងដំណើរការត្រួតពិនិត្យក្នុងការអនុវត្តគោលនយោបាយ ច្បាប់ស្តីពីគម្រោងផែនការ គ្រប់គ្រងដីធ្លីនៅតាមទីក្រុង ចាប់តាំងពីច្បាប់ដីធ្លីឆ្នាំ២០១៣ មានសុពលភាពដល់ដំណាច់ឆ្នាំ២០១៨។ ពិនិត្យពិច័យនូវរបាយការណ៍សរុបមតិយោបល់ សំណើរបស់ម្ចាស់ឆ្នោតដែលផ្ញើមកសម័យប្រជុំលើកទី៧ និងលទ្ធផលត្រួតពិនិត្យការដោះស្រាយសំណើរបស់ម្ចាស់ឆ្នោតដែលផ្ញើមកក្នុងសម័យប្រជុំលើកទី៦ ដំណើរការចោទសួរនិងឆ្លើយសំណួររបស់សមាជិករដ្ឋសភា ពិនិត្យពិច័យ អនុម័តិសេចក្តីសម្រេចស្តីពីបញ្ហាសំខាន់ៗ មួយចំនួនទៀត។ល។ ក្រៅពីនោះ របាយការណ៍មួយចំនួនរបស់រដ្ឋាភិបាល ស្ថាប័នរដ្ឋសភា ប្រធានតុលាការប្រជាជនកំពូល ប្រធានសភាអយ្យការប្រជាជនកំពូល សវនកម្មជាតិ។ល។ បានដាក់ជូនសមាជិករដ្ឋសភាដើម្បីសិក្សាស្រាវជ្រាវ ពិភាក្សារួមជាមួយនឹងខ្លឹមសារជាប់ពាក់ព័ន្ធ។
តាមការគ្រោងទុក សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលXIV នឹងប្រព្រឹត្តឡើងក្នុងកំឡុង២០ថ្ងៃ បើកសម័យប្រជុំនៅថ្ងៃ២០ ឧសភា និងបិទនៅថ្ងៃ១៤ មិថុនា ឆ្នាំ២០១៩៕
យោង៖ TTXVN-វិមាន