ក្រុងកឹងធើ ចាត់តាំងបុណ្យវិសាខបូជា ព.ស ២៥៦៣ គ.ស ២០១៩
សប្តាហ៍កន្លង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៤ ខែឧសភា នៅមជ្ឈមណ្ឌលវប្បធម៌ ពុទ្ធសាសនាតាមចុក ស្រុកគឹមបាង ខេត្តហាណាម បានប្រព្រឹត្តិឡើងនូវសកម្មភាពសំខាន់ៗយ៉ាងឱឡារិកនៃមហាបុណ្យវិសាខបូជាខ្នាតអង្គការសហប្រជាជាតិលើកទី១៦- វិសាខបូជា២០១៩។ នេះជាលើកទី៣ ដែលវៀតណាមមានកិត្តិយសធ្វើជាសាមីបុណ្យ វិសាខបូជាខ្នាតអង្គការសហប្រជាជាតិ។ ប្រធានបទនៃបុណ្យវិសាខបូជាឆ្នាំនេះគឺ "វិធីសាស្រ្តបង្ខិតជិតនៃព្រះពុទ្ធសាសនា សម្រាប់ភាពជាអ្នកដឹកនាំសកល និងទទួលខុសត្រូវក្នុងការចែក រំលែកដើម្បីសង្គមប្រកបដោយចីរភាព"។
នាយករដ្ឋមន្រ្តី ង្វៀងសឹ្វនភុក និងតំណាងទាំងឡាយក្នុងពិធីបើកមហាបុណ្យវិសាខបូជាខ្នាតអង្គការសហប្រជាជាតិលើកទី១៦-វិសាខបូជា ២០១៩។ (រូប៖ ថុងញឹក-TTXVN)
យោងគណៈចាត់តាំងបុណ្យវិសាខបូជា២០១៩ គួរឲ្យកត់សម្គាល់ចំនួនថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ និងភ្ញៀវអន្តរជាតិចូលរួមយ៉ាងកុះករ ដោយមានអ្នកមុខអ្នកការ សាសនា និងថ្នាក់ដឹកនាំនៃលទ្ធិសាសនា អ្នកស្រាវជ្រាវ ប្រមាណជាង១.៦៥០អង្គ និងរូប។ល។ មកពី ១១២ប្រទេសនិងតំបន់ដែនដី។ ក្នុងនោះមានថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីប្រទេសនានាចូលរួមផងដែរ ដូច៖ ប្រធានាធិបតីមីយ៉ាន់ម៉ា នាយករដ្ឋមន្រ្តីនេប៉ាល់ អនុប្រធានាធិបតីឥណ្ឌា ប្រធានព្រឹទ្ធសភាប្រទេសប៊ូតង់ អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ។ល។ និងតំណាងជាពុទ្ធបរិស័ទ ប្រជាជនក្នុងទូទាំងប្រទេសជាង២០.០០០នាក់។ គណៈចាត់តាំងបានទទួលបទសុន្ទរកថារបស់វិទ្យាករអន្តរជាតិនិងវៀតណាមជាង៥០០អត្ថបទ រួមគា្នស្រាយបំភ្លឺអំពីប្រធាន បទនៃវិសាខបូជា២០១៩។ ប្រធានបទមាន ដូច៖ ថ្នាក់ដឹកនាំមានការទទួលខុសត្រូវចំពោះសង្គមរឹងមាំ; វិធីសាស្រ្តពុទ្ធសាសនាស្តីពី ការអប់រំ គ្រួសារសុខដុម; ពុទ្ធសាសនានិងបដិវត្តន៍ឧស្សាហកម្ម៤.០; វិធីសាស្រ្តខិតជិត នៃពុទ្ធសាសនាស្ដីពីការប្រើប្រាស់មានការទទួលខុសត្រូវ។ល។ មហាវិសាខបូជា២០១៩ នៅទាំងមានសកម្មភាពវប្បធម៌ ដូច៖ ពិធីស្រង់ទឹកព្រះ; ពិធីបួងសួងសូមឲ្យប្រទេស សន្តិភាព ប្រជាជនសុខសាន្ត; ប្រទីបជ្វាលា បួងសួងសូមឲ្យពិភព លោកសន្តិភាព តាំងពិព័រណ៍បុរាណវត្ថុពុទ្ធសាសនា រៀបក្បួនដង្ហែរថយន្តផ្កា។ល។
តាមពុទ្ធសាសនា បុណ្យវិសាខបូជាគឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូតិ ថ្ងៃ១៥កើត ខែវិសាខ មុន គ.ស៦២៤។ ពុទ្ធសាសនាទក្ខិណនិកាយនិងពុទ្ធសាសនាទីបេ ថែមទាំងឲ្យ ឈ្មោះថាថ្ងៃទាំង៣ គឺ (ថ្ងៃព្រះអង្គទ្រង់ប្រសូតិ ត្រាស់ដឹង និងបរិនិព្វាន)។ ថ្ងៃ១៥-១២-១៩៩៩ នៅសន្និបាតលើកទី៥៤ មហាសន្និបាតអង្គការសហប្រជាជាតិ បានទទួលស្គាល់ជាផ្លូវការបុណ្យវិសាខបូជាគឺនៅថ្ងៃ១៥កើត ខែវិសាខ។
យោងគណៈអភិបាលពុទ្ធសាសនាវៀតណាមក្រុងកឹងធើ ក្រុងចាត់តាំងបុណ្យវិសាខបូជា ២០១៩ មានទីតាំងនៅផ្លូវង្វៀនថាយហ៊ុក (ខាងវត្តផឹកហ៊ុក)។ តាមនោះ ថ្ងៃ១៨ ខែ៥ នៅទីតាំងប្រារព្ធពិធីបុណ្យមានសកម្មភាពជាច្រើន ៖ ដង្ហែរថយន្តផ្កា (រួម៖ រថយន្តJeep២០គ្រឿង និងរថយន្តផ្កា១៥គ្រឿង) នៅតាមដងផ្លូវសំខាន់ (មហាវិថីហ្វាប៊ិញ ផ្លូវសាមសិបមេសា ផ្លូវបីកុម្ភៈ ផ្លូវត្រឹងហឹងដាវ ផ្លូវហុងវ៉ឿង ង្វៀងត្រាយ); កម្មវិធីសិល្បៈ អំណរវិសាខបូជា២០១៩ សំដែងដោយក្រុមសិល្បៈក្រុងហូជីមិញ។ ថ្ងៃ១៩-៥ នៅវិទ្យាស្ថានត្រុកឡឹមភឿងណាម មានសកម្ម ភាពចាត់តាំងបុណ្យវិសាខបូជាព.ស២៥៦៣ - គ.ស ២០១៩ និងពិធីតាំងម្ហូបអាហារសាប លើកទី៥នៃគណៈអភិបាលពុទ្ធសានាវៀតណាម ក្រុងកឹងធើ៕
ថាញ់ឡុង (សរុប)