មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/05/2019 - 13:58

អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​រួម​ចំ​ណែក​ក​សាង​ភូមិ​ស្រុក​

ជា​ច្រើន​ឆ្នាំ​កន្លង​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ខេត្ត​សុក​ត្រាំង​ បាន​អនុ​វត្ត​ល្អ​នូវ​តួ​នា​ទី​ ចល​នា ផ្សព្វ​ផ្សាយ​ប្រ​ជា​ជន​ បំ​ផុត​ឝឺ​ជន​រួម​ជាតិ​ខ្មែរ​ អ​នុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​ន​យោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​។ តាំង​ពី​​នោះ រួម​ចំ​ណែក​ក​សាង​តំ​បន់​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ពី​មួយ​ថ្ងៃ​ទៅមួយ​​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​ជាង​ទៀត​ ។ល។

​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ ជូន​ប័ណ្ណ​សរ​សើរ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​អនុ​វត្ត​ល្អ​ការ​ងារ​ចលនា​ ផ្សព្វ​ផ្សាយ​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​គោលការណ៍​ គោល​ន​យោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​។

ទូ​ទាំង​ខេត្ត​ មាន​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ជា​ជន​ជាតិ​ភាគ​តិច​៦៦៦​នាក់​ ក្នុង​នោះ ជន​ជាតិ​ខ្មែរ​មាន​៥៧​០នាក់​។ ឆ្នាំ​២០១៨ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​បាន​ចលនា​ប្រ​ជា​ជន​និង​​សប្បុ​រស​ជន​ចូល​រួម​វិ​ភាគ​ទាន​បាន​ជាង​៤៨​ពាន់​លាន​ដុង​ ក​សាង​ស្ពាន​ជន​បទ​៥៣​ខ្សែ ​ផ្លូវ​ដាន​១៥០​ម៉ែត្រ​ សង់​ផ្ទះ​មេត្តា​ធម៌​ ផ្ទះ​ម​ហា​សាម​គ្គី​​១៦​ខ្នង​ ជូន​អំ​ណោយ​ជាង​៦៧​ពាន់​ចំ​ណែក​ដល់​​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​មាន​ជីវ​ភាព​លំ​បាក​ ចែក​​ជូន​អង្ករ​ជិត​១០០​តោន​។ ទទឹ្ទម​នឹង​នោះ ​ក៏​ចាត់​តាំង​ពិ​និត្យ​ ព្យា​បាល​ជម្ងឺ​ វះ​ភ្នែក​ និង​ផ្តល់​ថ្នាំ ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​ជាង​១.១០០​នាក់ ជូន​រ​ទេះ​ជន​ពិ​ការ​ និង​កង់​ចំនួ​ន​៣៤៩​គ្រឿង​ និង​ជូន​អា​ហា​រូប​ករ​ណ៍​ដល់​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​ជាង​៨៧១​ចំ​ណែក​។ល។ ឆ្លងតាម​រយៈ​នោះ ​ក៏​រួម​ចំ​ណែក​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អនុ​វត្ត​ល្អ ​កម្ម​វិ​ធី​សុ​ខុ​មាល​ភាព​សង្គម​ រក្សា​ខ្ជាប់​សន្តិ​សុខ​​ន​យោ​បាយ​ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​នៅ​មូល​ដ្ឋាន​។

តួ​យ៉ាង​ដូច​លោក​លីហើស​ នៅ​ភូមិ​អាង​ឌិញ​ ទី​ប្រ​ជុំ​ជន​កេ​សាច់​ ស្រុក​កេ​សាច់​។ គាត់​ស​កម្ម​​ចលនា​មា​មីង​ខ្មែរ​ អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ចលនា​ សាច់​ញាតិ​និង​សប្បុ​រស​ជន​រួម​ចំ​ណែក​ក​សាង​ជន​​បទ​ថ្មី។​ បច្ចុ​ប្បន្ន​ ទោះ​ជា​មាន​អា​យុ​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​រៀង​រាល់​ថ្ងៃ​ ​   លោក​តែង​ចុះ​ទៅ​គ្រប់​ភូមិ​ដើម្បី​​ចលនា​មា​មីង​ខ្មែរ​ស​កម្ម​ពល​កម្ម​   ផ​លិត​ ដឹក​នាំ​​កូន​ចៅ​ទៅ​រៀន​សូត្រ​ ចលនា​ប្រ​ជា​ជន​ចូល​រួម​​ក​សាង​ស្ពាន​បេ​តុង​ចំ​នួន​២​ខ្សែ ​ កាប់​ឆ្ការ​ព្រៃ​ស៊ុប​​ទ្រុប​តាម​ដង​ផ្លូវ​ជន​បទ​ជាង​៨​គី​ឡូ​ម៉ែត្រ​។ល។ លោក​លី​ហើស​ សំ​ណេះ​សំ​ណាល​៖ “ខ្ញុំ​ជា​គ្រូ​​បង្រៀន​ចូល​និ​វត្តន៍​ បាន​ជ្រើស​ជា​អ្នក​មាន​ប្រ​ជា​​ប្រិយ​ភាព​ មា​មីង​កាន់​តែ​ទុក​ចិត្ត​។ ម្យ៉ាង​វិញ​ទៀត​ កូន​ចៅ​ក្នុង​គ្រួ​សារ​ខ្ញុំ​សុទ្ធ​តែ​បាន​រៀន​សូត្រ​ត្រឹម​​ត្រូវ​ ជា​គំ​រូ​ឈាន​មុខ​ក្នុង​ចលនា​ភូមិ​ភាគ​ ហេតុនេះ​មា​មីង​តែង​គោ​រព​រាប់​អាន​។ ដូច្នេះ​ ងាយ​​ស្រួល​ក្នុង​ការ​ងារ​ចលនា​​ផ្សព្វ​ផ្សាយ​នូវ​គោល​ន​យោ​បាយ​​ច្បាប់​របស់​រដ្ឋ​ និង​ចលនា​មា​មីង​​ក​សាង​ជន​បទ​ថ្មី​” ។​

ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​​មូល​ដ្ឋាន​ លោក​ថាច់​សយ​ នៅ​ភូមិ​តា​អុង​ ឃុំ​វៀង​ប៊ិញ​​ ស្រុក​ត្រឹង​ដេ​ ផ្សព្វ​ផ្សាយ​គោល​ការណ៍​​របស់​បក្ស​ គោល​ន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ដល់​​ជន​រួម​ជាតិ​ខ្មែរ​។ ពិ​សេស​ លោក​ខ្នះ​ខ្នែង​ចលនា​​មា​មីង​ខ្មែរ​ ចូល​រួម​វិ​ភាគ​ទាន​ជាង​៥០០​លាន​ដុង​ដើម្បី​ក​សាង​ស្ពាន​បេ​តុង​ជន​បទ​៤​ខ្សែ ​ផ្លូវ​ដាន​ជាង​​៤០​ម៉ែត្រ ​និង​របង​៘ ​រួម​ចំ​ណែក​ក​សាង​ភូមិ​តា​​អុង​កាន់​តែ​មាន​សោ​ភណ​ភាព​។ លោក​ថាច់​សយ​ ឲ្យ​ដឹង​៖ “ បច្ចុប្បន្ន រដ្ឋ​បាន​វិ​និ​យោគ​ក​សាង​ផ្លូវ​ សា​លា​រៀន​ ដំ​ណាក់​សុ​ខា​ភិ​បាល​។ល។ បាន​គ្រប់​សព្វ​។ ចំ​ពោះ​តំ​បន់​ជ្រៅ​ នៅ​មាន​ផ្លូវ​ស្ពាន​មួយ​ចំ​នួន​ដែល​រដ្ឋ​មិន​ទាន់​វិ​និ​យោគ​ដល់​ ទើប​ខ្ញុំ​ចល​នា​ មា​មីង​ចូល​រួម​វិ​ភាគ​ទាន​។ មា​មីង​ណា​មាន​ទ្រព្យ​​បរិច្ចាគ​ទ្រព្យ​ មាន​កម្លាំង​ចូល​រួម​កម្លាំង​ ធ្វើ​យ៉ាង​ណា​ដើម្បី​ក​សាង​បាន​ស្ពាន​ ផ្លូ​វ​ឲ្យ​ជ្រះ​ស្អាត​ កុំ​គិត​តែ​រង់​ចាំ​សំ​អាង​ទៅ​លើ​រដ្ឋ​។ មា​មីង​សាម​គ្គី​ រួម​គ្នា​នឹង​រដ្ឋ​អំ​ណាច​បញ្ចេញ​កម្លាំង​ក​សាង​ ទើប​ជន​បទ​ស្រុក​ភូមិ​កាន់​តែ​បាន​ល្អ​ស្អា​ត​។​ ដើម្បី​ធ្វើ​​បាន​ដូច្នេះ​ ខ្លួន​ខ្ញុំ​ផ្ទាល់​តែង​តែ​រក្សា​កិត្យា​នុ​ភាព​ និ​យាយ​គឺ​ធ្វើ​ ធ្វើ​ចប់​ចុង​ចប់​ដើម​ “។​

លោក​ង៉ោ​ហុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ឲ្យដឹ​ង​៖ “អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​រួម​មតិ​យោ​បល់​ជាក់​ស្តែង​ជា​ច្រើន​នឹង​រដ្ឋ​អំ​ណាច​​ក្នុង​ការ​ក​សាង​កម្ម​វិ​ធីអភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ ក​សាង​ជន​បទ​ថ្មី​។ ខ្នះ​ខ្នែង​ចលនា​ប្រ​ជា​ជនសាម​គ្គី​ លប់​បំ​បាត់​ទម្លាប់​ហួស​ស​ម័យ​ ប្រ​ឆាំង​អំ​ពើ​ហិង្សា​ គ្រួ​សារ​​រាល់​ស​កម្ម​ភាព​បំ​ផ្លិច​បំ​ផ្លាញ​ បំ​បែក​បំ​បាក់​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ប្រ​ជា​ជន​ ហេតុ​ដូច្នោះ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​តែង​តែ​ជា​អ្នក​មាន​ឥទ្ធិ​​ពល​យ៉ាង​ខ្លាំង​ សម្ដី​និ​យាយ​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​។ រយៈ​ពេល​ខាង​មុខ​ ខេត្ត​សុក​ត្រាំង​ នឹង​អនុ​វត្ត​គ្រប់​របប​គោល​ន​យោ​បាយ​ សម្រាប់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ ដើម្បី​ពួក​គាត់​​ជា​ទី​ ” បង្អែក​ ” រឹង​មាំ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ រួម​ចំ​ណែក​ក​សាង​មាតុ​ភូមិ​សុក​ត្រាំង​កាន់​តែ​សម្បូរ​សប្បាយ​” ៕​

យ្វី​អាញ់ ​- លេង​មី

 

 

ចែករំលែកអត្ថបទ