កន្លងហើយ នៅវត្តព្រែកអណ្តើក ឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង ដឹកនាំដោយសមមិត្ត ត្រឿងធីម៉ាយ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានប្រជាចលនាមជ្ឈិម មកបំពេញទស្សនកិច្ច និងអំណរបុណ្យ វិសាខបូជា ព.ស ២៥៦៣ ឆ្នាំ២០១៩ និងប្រសិទ្ធពរសព្ទសាធុការមហាប្រសើរបំផុតដល់ព្រះឧបជ្ឈាយ៍ យឿងញើុង អនុសង្ឃរាជក្រុមប្រឹក្សាវិន័យធរនៃសមាគមពុទ្ធសាសនាវៀតណាម ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង។
សមមិត្តត្រឿងធីម៉ាយ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានប្រជាចលនាមជ្ឈិមអញ្ជើញមកសួរសុខទុក្ខនិងអំណរបុណ្យវិសាខបូជា នៅវត្តព្រែកអណ្តើក។
ជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ សមមិត្តត្រឿងធីម៉ាយ គោរពប្រគេនពរព្រះឧបជ្ឈាយ៍ យឿងញើុង ប្រកបដោយព្រះសុខមាលភាព ព្រះជន្មាយុយឺនយូរ បន្តការយកព្រះទ័យទុកដាក់សម្រាប់ការអភិវឌ្ឍពុទ្ធសាសនាវៀតណាម រួមចំណែកក្នុងកិច្ចការកសាងនិងការពារមាតុភូមិ ប្រគេន និងជូនពរដល់ព្រះឧបជ្ឈាយ៍ព្រះថេរានុត្ថេរគ្រប់ព្រះអង្គ និងពុទ្ធបរិស័គ្រប់រូបទទួលអំណរបុណ្យវិសាខបូជា ព.ស ២៥៦៣ ប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត។ សមមិត្តបានកត់សម្គាល់និងឲ្យតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់ពុទ្ធសាសនាក្នុងកិច្ចការកសាងអភិវឌ្ឍន៍ទឹកដី សង្ឃឹមថានៅពេលខាងមុខ ព្រះឧបជ្ឈាយ៍ ព្រះសង្ឃនិងគណៈកម្មការវត្តព្រែកអណ្តើកគ្រប់អង្គនិងរូប បន្តការចលនាពុទ្ធបរិស័ទ អនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ខ្នះខ្នែងចូលរួមនៅរាល់ការចលនាប្រឡងប្រណាំងស្នេហាជាតិ ពង្រឹងនិងកសាងផែនមហាសាមគ្គីទូទាំងជនជាតិ បន្តដឹកនាំពុទ្ធបរិស័ទអនុវត្តតាមគោលលំនាំ "សាសនា-ជនជាតិ-សង្គមនិយម" រួមចំណែកក្នុងបុព្វហេតុអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ៕
យ្វីអាញ់-មុនី