មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/05/2019 - 09:26

លោកលឿងវ៉ាន់ត្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ

ត្រៀមបម្រុងយ៉ាងហ្មត់ចត់ មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ខ័ណ្ឌ ស្រុកនិងថ្នាក់ក្រុងកឹងធើលើកទីIII ឆ្នាំ២០១៩

រួមជាមួយភូមិភាគនានាក្នុងទូទាំងប្រទេស ក្រុងកឹងធើ បាននិងកំពុងជំរុញការងាររៀបចំមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ខ័ណ្ឌ ស្រុកនិងក្រុងកឹងធើលើកទី III ឆ្នាំ២០១៩ (ហៅកាត់ថាមហាសន្និបាត)។ ដោះដូរជាអ្នកយកព័ត៌មានមួយកាសែតកឹងធើភាសាខ្មែរស្តីពីការរៀបចំមហាសន្និបាត លោកលឿងវ៉ាន់ត្រឺ ប្រធានគណៈជន ជាតិក្រុងកឹងធើ មានប្រសាសន៍៖

លោកលឿងវ៉ាន់ត្រឺ ប្រធានគណៈជនជាតិ ក្រុងកឹងធើ។

-ក្នុងនាមជាស្ថាប័នប្រចាំការនៃគណៈជនជាតិ ក្រុងកឹងធើ  បានធ្វើសេនាធិការជូនគណៈ ចង្អុល ការមហាសន្និបាតក្រុងកសាង ប្រកាសផែនការរៀបចំមហាសន្និបាត; ធ្វើសេនាធិការជូនប្រធានគណៈ ចង្អុលការចាត់សមាជិកក្នុងគណៈចង្អុលការណែនាំ ធ្វើការពិនិត្យ ដាស់តឿន ការរៀបចំមហាសន្និបាតថ្នាក់ស្រុក និងរៀបចំអនុវត្តមហាសន្និបាតថ្នាក់ក្រុង។ល។ យោងតាមផែនការ រយៈពេលរៀបចំមហាសន្និបាតថ្នាក់ខ័ណ្ឌ និងថ្នាក់ស្រុកគឺរយៈពេល១ថ្ងៃ; រៀបចំសន្និបាតគឺរយៈពេល០,៥ថ្ងៃ; បញ្ចប់មុនថ្ងៃ៣០ ខែមិថុនា ឆ្នាំ ២០១៩។ រយៈពេលរៀបចំមហាសន្និបាតថ្នាក់ ក្រុងកឹងធើគឺ១,៥ថ្ងៃ រួចបញ្ចប់មុនថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០១៩។

* សូមលោកឲ្យដឹងពីគោលដៅ ក៏ដូចជាសំណូមពរនៃមហាសន្និបាតលើកនេះ បាទ?

- បធានបទទិសដៅរួមនៃមហាសន្និបាតនោះ គឺ៖ “បណ្តាជនជាតិសាមគ្គី ពង្រីកកម្លាំងផ្ទៃក្នុងសមាហរណកម្មនិងអភិវឌ្ឍន៍”។ ដូច្នេះមហាសន្និបាត គឺសំដៅបន្តការកំណត់ច្បាស់និងកត់ សម្គាល់នូវគុណបំណាចដែលបានរួមចំណែកដ៏ធំធេងរបស់ជនរួមជាតិបណ្តាជនជាតិភាគតិច ក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី  អនុវត្តគោលនយោបាយជនជាតិ កសាងការពារមាតុភូមិលើភូមិសាស្រ្តក្រុងកឹងធើ។ ជាពិសេស មហាសន្និបាតក៏បានលើកតម្កើងនិងស្ងើចសរសើរ ព្រមទាំងជូនរង្វាន់ដល់សមូហភាព បុគ្គលគំរូក្នុងជនរួមជាតិបណ្តាជនជាតិភាគតិចវៀតណាម ដែលមានស្នាដៃក្នុងដំណាក់កាលឆ្នាំ២០១៤-២០១៩; រួចវាយតម្លៃ ពីសមិទ្ធផលលទ្ធផលអនុវត្តការងារជនជាតិ គោលនយោបាយជនជាតិ លុបបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មីដំណាក់កាលឆ្នាំ២០១៤-២០១៩។ ទន្ទឹមនឹងនោះ មហាសន្និបាតក៏បានជ្រើសបុគ្គលគំរូតំណាងជន រួមជាតិភាគតិចក្រុងកឹងធើ ដែលបានចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសបណ្តាជនជាតិភាគតិចវៀតណាមលើកទី II ដែលរៀបចំនៅរដ្ឋធានីហាណូយនៅឆ្នាំ២០២០។ ឆ្លងតាមរយៈនៃមហាសន្និបាត ដើម្បីបង្កើនធ្លុងមហាសាមគ្គីជនជាតិ ពង្រីកកម្លាំងផ្ទៃក្នុងរួមចំណែកអភិវឌ្ឍក្រុងកឹងធើកាន់តែសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។ អាស្រ័យហេតុនោះ មហាសន្និបាត   ត្រូវបានរៀបចំយ៉ាងមហោឡារិកដោយមានទ្រង់ទ្រាយ សមស្របជាក់ស្តែង ប្រសិទ្ធភាព ប្រិតសំចៃ ព្រមជាមួយនោះ ញុាំងឲ្យបរិយាកាស មានភាពពុះពោរ សោមនស្សរីករាយ និងមោទនភាពសម្រាប់ប្រជាជនគ្រប់ជាន់ថ្នាក់។

* ជាមួយគោលដៅនិងសំណូមពរខាងលើ តើអ្នកតំណាងចូលរួមមហាសន្និបាត ត្រូវបានជ្រើសរើស តាមលក្ខឋានយ៉ាងណាខ្លះ ជម្រាបប្រសាសន៍ លោក បាទ ?

-អ្នកតំណាងជាផ្លូវការចូលរួមមហាសន្និបាតដំបូងបង្អស់នោះគឺជាជនជាតិភាគតិច; ជាអតីតថ្នាក់ដឹកនាំ និងកំពុងកាន់តំណែង វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន គ្រូពេទ្យប្រជាជន។ល។ ទន្ទឹមនឹងនោះ អ្នកតំណាងចូលរួមមហាសន្និបាតគ្រប់លំដាប់ថ្នាក់ត្រូវតែធានាមានអ្នកតំណាងគ្រប់ចំនួនដែលតំណាងឲ្យសហគមន៍ បណ្តាជនជាតិភាគតិចដែលស្នាក់នៅក្នុងភូមិភាគ តាមវិស័យផ្សេងៗ ដូច៖ កសិកម្ម ឧស្សាហកម្ម វិទ្យាសាស្រ្ត-បច្ចេកវិទ្យា ពាណិជ្ជកម្មវប្បធម៌សង្គម អប់រំ សុខាភិបាល សាសនា សន្តិសុខ និងការពារប្រទេស។ល។ អ្នកដែលមានគុណសម្បត្តិ នយោបាយ សីលធម៌ល្អ និងអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជាដើម។ ទន្ទឹមនឹងនោះ អ្នកតំណាង គឺជាអ្នកដែលមានគុណបំណាចរួមចំណែកក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ  ការពារសន្តិសុខសណ្តាប់ធ្នាប់ រក្សាអត្តសញ្ញាណវប្បធម៌ និងសាមគ្គីបណ្តាជនជាតិ; មានសមត្ថភាពក្នុងការប្រមូលផ្តុំ រួបរួមជនរួមជាតិភាគតិច  ត្រូវបានប្រជាជនក្នុងសហគមន៍ជឿទុកចិត្ត គោរពរាប់អាននិងយកតម្រាប់តាម។ ពិសេសគឺ អ្នកដែលបានជ្រើសតាំង គឺជាអ្នកគំរូឈានមុខក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិនៅក្នុងភូមិភាគ; ទទួលបានរង្វាន់ខ្ពស់ក្នុងពិធីប្រឡងផ្សេងៗ ឬក៏ការប្រកួតកីឡានៅក្នុងប្រទេស៕

* បាទ សូមអរគុណលោក !

                                   ថាញ់ឡុង-លីសៀ

ចែករំលែកអត្ថបទ