07/05/2019 - 09:26

កសិករស្រុកថ្កូវជំរុញមាំការបង្វែររចនាសម្ព័ន្ធផលិតកម្ម

ប៉ុន្មានឆ្នាំកន្លង ស្រុកថ្កូវ ខេត្តត្រាវិញ បានជំរុញមាំការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្ម ចលនាកសិករផ្លាស់ប្តូរការផលិត អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿននិងបច្ចេកវិជ្ជាក្នុងការផលិតសំដៅបង្កើនប្រាក់ចំណូល។

លោកថាច់ឡុង កំពុងថែទាំដំណាំត្រាវ។

មុននេះ ដាយអាងជាឃុំក្រីក្រចំណុះកម្មវិធី១៣៥របស់ រដ្ឋាភិបាល ប៉ុន្តែសព្វថ្ងៃ ដាយអាងជាឃុំមួយក្នុងចំណោមឃុំទាំងឡាយបានអនុវត្តល្អរាល់លក្ខឋានស្ដីពីកសាងជនបទថ្មី និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ។ បងថាច់ឡុង នៅភូមិផ្នោធំឃុំដាយអាង រួមជាមួយនឹងពលករ២០នាក់ កំពុងមមាញឹកប្រមូលផលដំណាំត្រាវ៤កុងរបស់គ្រួសារឲ្យសម្រេចរួចរាល់។ បងឡុងឲ្យដឹង៖ “ឆ្នាំនេះ ទិន្នផលត្រាវបានតិច ជាងឆ្នាំកន្លង ដោយសារត្រូវភ្លៀងកក់ខែនៅពេលចុះពូជ។ សព្វថ្ងៃ ប្រភេទត្រាវល្អបំផុត បានឈ្មួញប្រមូលទិញដោយ តម្លៃ១៥.០០០ដុង/គីឡូក្រាម ទាបជាងឆ្នាំកន្លែង៧.០០០ដុង/គីឡូក្រាម ប៉ុន្តែនៅតែបានចំណេញ”។  តាមប្រសាសន៍របស់ អ្នកស្រីតូធីមីហាញ ប្រធានគណៈកម្មាធិការប្រជាជនឃុំដាយអាង៖ មាមីងកសិករបានបង្វែររចនាសម្ព័ន្ធផលិតកម្ម លើដីផ្នោ ខ្សាច់ គឺផលិតស្រូវ១រដូវ ដំណាំរួមផ្សំ២រដូវ ចំណែកនៅតំបន់ទំនាប មានទំនប់រាំងទឹកប្រៃ មាមីងផលិតស្រូវ១រដូវ គួបផ្សំ នឹងវារីវប្បកម្ម។

មាមីងកសិករខ្មែរនៅឃុំដាយអាងនិយាយដោយឡែក  និងស្រុកថ្កូវ និយាយរួម បានខ្នះខ្នែងអនុវត្តល្អការបង្វែររចនាសម្ព័ន្ធ តាមរដូវកាល ព្រមទាំងចូលរួមបណ្តាក្រុមសហការផលិតកម្ម។ មាមីងក៏បានផ្នែកសមត្ថកិច្ចណែនាំ ហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសក្នុងផលិតកម្ម ចិញ្ចឹមបសុសត្វ ដាំដុះ ម្ល៉ោះហើយនឹងនរចិត្តក្នុងការផលិតកម្ម។  ចុងឆ្នាំ២០១៨ ឃុំដាយអាងពង្រីកបានក្រុមសហការសេដ្ឋកិច្ចចំនួន៦០ រួមមានសមាជិក៧៨០នាក់។ ក្នុងនោះ ក្រុមផលិតស្រូវ១៧ក្រុម មានសមាជិក២២៧នាក់ ក្រុមសហការដាំត្រាវ១១ក្រុម មានសមាជិក១៥០នាក់ និងក្រុមចិញ្ចឹមជលផល៣ក្រុម មានសមាជិក២៤នាក់។ ដោយឡែកដំណាំត្រាវ មាមីងកសិករដាំលើផ្ទៃដី៤២ហិកតា បរិមាណផលសម្រេចបានជាង៦៨០តោន និងរកបានប្រាក់ចំណេញគិតមធ្យមភាគប្រមាណ១៣០ដល់១៥០លានដុង/ហិកតា។

 អ្នកស្រីតូធីមីហាញ គូសបញ្ជាក់៖ “ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ បានចង្អុលការពង្រីកទូលាយនូវទម្រង់សេដ្ឋកិច្ចដែលប្រកបដោយប្រសិទ្ធភាពលើភូមិសាស្រ្ត ផ្សារភ្ជាប់ជាមួយនឹងការពង្រឹងពង្រីកបន្ថែមក្រុមសហការផលិតកម្ម ធ្វើយ៉ាងណាដើម្បីសកម្មភាពកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីបង្កលក្ខណសម្បត្តិជូនប្រជាជនក្នុងឃុំនិយាយរួម ជាពិសេស គឺជនរួមជាតិខ្មែរនិយាយដោយឡែក មានជីវភាពសេដ្ឋកិច្ចរីកចម្រើន ខិតខំអនុវត្តសម្រេចភាគកម្រិតកាត់បន្ថយភាពក្រីក្រ អាស្រ័យស្រុកប្រគល់ជូន សំដៅរួមចំណែកកសាងសម្រេចជោគ​ ជ័យឃុំជនបទថ្មី”៕

                                            សើុងម៉ាល័យ - ថាច់ធី

ចែករំលែកអត្ថបទ