ជាតិដែក គឺជាសារធាតុដ៏សំខាន់ម្យ៉ាងក្នុងការបង្កើតឈាម និងធ្វើរូបបរិវត្តន៍។ កង្វះជាតិដែកនឹងបង្កឲ្យខ្វះឈាមនិងរងផលប៉ះពាល់ដល់សកម្មភាពរូបបរិវត្តន៍នៃរាងកាយ។ ផ្ទុយមកវិញ បើរាងកាយផ្ទុកជាតិដែកច្រើនពេក ក៏បង្កឲ្យជាតិដែកស្តុកទុកនៅលើកោសិកា ដូចជា៖ បេះដូង ថ្លើម ក្រពេញអន្តោមញ្ច័ន។ល។ ធ្វើឲ្យវិបត្តិជាទម្ងន់មុខងាររបស់សរីរាង្គទាំងនេះ។
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យលោហិតសាស្រ្ត-បញ្ចូលឈាមកឹងធើ កំពុងពិនិត្យជំងឺដល់អ្នកជំងឺ។
លើសជាតិដែកដោយសារប្រើថ្នាំហួសកម្រិត
មន្ទីរពេទ្យលោហិតសាស្រ្ត-បញ្ចូលឈាមក្រុងកឹងធើ តែងទទួលនិងព្យាបាលអ្នកជំងឺកើនជាតិដែក (ឬហៅថាអ្នកជំងឺ លើសជាតិដែក ស្តុកជាតិដែក)។
តាមប្រសាសន៍វេជ្ជបណ្ឌិតឯកទេស I យ័ញចឿង ប្រធានផ្នែកព្យាបាល៖ អ្នកជំងឺលើសជាតិដែកជាច្រើន ដោយសារប្រើថ្នាំជាតិដែក ហួសកម្រិត ពិសេសគឺស្រី្តមានផ្ទៃពោះ។ ក្នុងរយៈពេលពពោះ តម្រូវការជាតិដែកក្នុងរាងកាយកើនឡើង ដើម្បីបង្កើតឈាមចិញ្ចឹមគភ៌ ម្ល៉ោះហើយផឹកជាតិដែក៣B និងសារធាតុបំប៉ន់បន្ថែម។ល។ គឺត្រឹមត្រូវណាស់។ ប៉ុន្តែ អ្នកជំងឺមួយចំនួនដែលផ្ទុកហ្សែនមានជំងឺ (មិនទាន់បង្ហាញឲ្យឃើញរោគសញ្ញា) លើសជាតិដែកហើយផឹកថ្នាំជាតិដែកបន្ថែមនោះ គឺកាន់តែបង្កើនការស្តុកជាតិដែកកាន់តែគ្រោះថ្នាក់ និងពួកគាត់មិនបានដឹងខ្លួន។ ថ្នាំជាតិដែកមានច្រើនប្រភេទ សម្បូរបែប តម្លៃថោក ងាយស្វែងរកទិញ ម្ល៉ោះហើយក៏ងាយនឹងប្រើថ្នាំហួសកម្រិត ប្រើប្រាស់ដោយគ្មានការពិគ្រោះយោបល់ពីអ្នកឯកទេស។
ការពូនផ្តុំជាតិដែកក្នុងរយៈពេលយូរនឹង បណ្តាលឲ្យវិបត្តិដល់សរីរាង្គ បង្កឡើងរោគសញ្ញាស្បែកឡើងជាំ ខ្សោយថ្លើម ក្រិនថ្លើម មហារីកថ្លើម ខ្សោយបេះដូង និងទឹកនោមផ្អែមជាដើម អាចនឹងគម្រាមដល់អាយុជីវិត។ អាការៈនៃជំងឺលើសជាតិដែក ដូចជា៖ ឈឺក្បាល រសេះ រសោះ អស់កម្លាំង សម្រកទម្ងន់ ស្បែកឡើងជាំ ឈឺសន្លាក់ ជ្រុះសក់ ទឹកនោមផ្អែម ថ្លើមរីកធំ ផាលរីកធំ កាត់បន្ថយចំណង់ផ្លូវភេទជាដើម។
គប្បីអនុវត្តតាមវេជ្ជបញ្ជា
មូលហេតុនៃជំងឺ លើសជាតិដែកមានច្រើនយ៉ាង៖ អាស្រ័យបម្រែបម្រួលហ្សែនគ្រប់គ្រង បរិមាណជាតិដែក ដែលស្រូបពីប្រភពម្ហូប អាហារ ធ្វើឲ្យរាងកាយស្រូបយកជាតិដែកច្រើនហួសប្រមាណពីប្រព័ន្ធរំលាយអាហារ ឬអាស្រ័យការហូបចុកម្ហូបអាហារផ្ទុកជាតិដែកច្រើនពេក។ អាស្រ័យប្រើប្រាស់ឧបករណ៍ តម្កល់ទឹក តម្កល់ស្រា បិតស្រា ឬក៏ផឹកទឹកដែលផ្ទុកសារធាតុដែកខ្ពស់រយៈពេលយូរ ម្ល៉ោះហើយបន្សល់ទុកជាតិដែកនិងក្លាយជាជំងឺលើសជាតិដែក។
តាមប្រសាសន៍វេជ្ជបណ្ឌិតយ័ញចឿង គប្បីអនុវត្តនូវវិធានការដូចខាងក្រោម ដើម្បីកាត់បន្ថយសារធាតុដែកផ្ទុកក្នុងរាងកាយ ដូច៖ កាត់ បន្ថយបរិមាណម្ហូបអាហារដែលសម្បូរដោយសារធាតុដែក ម្ហូបអាហារផ្ទុក vitamin C ច្រើន ពីព្រោះ vitamin C បង្កើនការស្រូបយកសារធាតុដែកក្នុងម្ហូបអាហារ។ គប្បីទទួលទាន បន្លែ ផ្លែឈឺឲ្យបានច្រើន ពីព្រោះមានជាតិ កាកសរសៃធ្វើឲ្យកាត់បន្ថយការស្រូបយកសារធាតុដែក។ល។ ក្រៅពីនោះ គួបផ្សំនឹងពួកម្ហូបអាហាររារាំងការស្រូបយកសារធាតុដែកចូលរាងកាយ ដូចជា៖ អាហារដែលសម្បូរជាតិ កាល់ស្យូម (ទឹកដោះ ទឹកដោះជូរ ហ្រ្វូម៉ាជាដើម) ពួកអាហារសម្បូរដោយជាតិផូស្វ័រ អាហារផ្ទុក oxalate; ឧស្សាហ៍លេងកីឡាអប់រំកាយ ពិនិត្យសុខភាពតាមកំណត់ គ្រប់គ្រងរោគសញ្ញា ដើម្បីព្យាបាលឲ្យបានទាន់ពេល។
ចំពោះស្ត្រីមានផ្ទៃពោះ ក្រោយពីសម្រាលកូន ក្រោយពីមានរដូវ អ្នកកង្វះឈាម (ស្លេកស្លាំង រសេះរសោះ ធុញអាហារ ហ៊ឹងត្រចៀក អារម្មណ៍មិនមូលជាដើម) មុនពេលផឹកសារធាតុដែក គប្បីទៅពិនិត្យនៅមន្ទីរពេទ្យឯកទេសលោហិតសាស្រ្ត។ ក្រោយមកផឹកសារធាតុដែក ក៏មិនយឺតពេលដែរ មិនគប្បីផឹកថ្នាំខណៈពេលមិនទាន់ដឹងប្រភេទជំងឺច្បាស់លាស់៕
ហ្វែហ្វា-វិមាន