ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/04/2019 - 11:12

ពិ​ធី​ជួប​​ជុំ សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២០១៩​

* ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​វេ​ណី​ "សាម​គ្គី​ សប្បាយ​រីក​រាយ​ ត្រឹម​ត្រូវ​ សុ​វត្ថិ​ភាព​និង​ប្រិត​សំ​ចៃ​"

ស្រប​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២០១៩ ក្រុង​កឹង​ធើ ខេត្ត​សុក​ត្រាំង​ និង​ខេត្ត​ត្រា​វិញ​។ល។ រៀប​ចំ​ពិ​ធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ដល់​កម្មា​ភិ​បាល​ចូល​និ​វត្តន៍ ​វី​រ​មា​តា​វៀត​ណាម​ វី​រៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ កម្មា​ភិ​បាល​ យុទ្ធ​ជន​ខ្មែរ​គំ​រូ​ ព្រះ​ឧបជ្ឈាយ៍​ ព្រះ​សង្ឃ​ ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ខេត្ត​ ស្រុក​ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។ សម​មិត្ត​ថ្នាក់​ដឹក​នាំ​ភូមិ​​ភាគ​ បាន​ប្រ​គេន​និង​ជូន​ពរ​មន្រ្តី​សង្ឃ​ ព្រះ​សង្ឃ​ កម្មា​ភិ​បាល​ និ​ង​ជន​រួម​ជាតិ​ខ្មែរ​ទាំង​​អស់​ ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ប្រ​ពៃ​ណី​ "សាម​គ្គី​ សប្បាយ​រីក​រាយ​ សុខ​ដុម​រម​នា​"។ ​

សមមិត្តផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សា ប្រជាជនក្រុងកឹងធើ និងសមមិត្តវ៉ធីហុងអាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើប្រគេន និងជូនទេយ្យវត្ថុដល់តំណាងទាំងឡាយក្នុងពិធីជួបជុំ។ រូបថតៈ ថាញ់ឡុង

លោកផាងវ៉ានសាវ លេខាគណៈកម្មាធិការបក្សខេត្តសុកត្រាំង ប្រគេនទេយ្យវត្ថុដល់ព្រះឧបជ្ឈាយ៍ព្រះតេជព្រះគុណ។រូបថតៈ លីធាន

លោកថាច់ភឿកប៊ិញ តំណាងរដ្ឋសភាខេត្តត្រាវិញ សួរសុខទុក្ខនិងប្រគេនអំណោយព្រះចៅអធិការវត្តជ្រោយទន្សា ឃុំកីមសើុងស្រុកថ្កូវ នាឱកាសបុណ្យចូលឆ្នាំថ្មី។រូបថតៈ ម៉ាល័យ

ក្នុង​ពិ​ធី​ជួប​ជុំ​ តំ​ណាង​គ្រប់​រូប​ដែល​បាន​ចូល​រួម​ បា​ន​ស្ដាប់​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​ផ្ដល់​ព័ត៌​មាន​ពី​សមិទ្ធ​​ផល​មួយ​ចំ​នួន​អំ​ពី​សេដ្ឋ​កិច្ច​ - សង្គម​របស់​ក្រុង​រយៈ ​ពេល​កន្លង​ ស្ងើច​សរ​សើរ​ កត់​សម្គាល់​នូវ​ការ​រួម​ចំ​ណែក​​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ការ​អ​ភិ​វឌ្ឍ​រួម​របស់​ភូមិ​ភាគ​។ ថ្នាក់​ដឹក​នាំ​គ្រប់​ភូមិ​ភាគ​សំ​ណូម​ពរ​គ្រប់​ផ្នែក​ គ្រប់​ថ្នាក់​ ដែល​ជាប់​ពាក់​ព័ន្ធ​បន្ត​ការ​សិក្សាស្រា​វ​ជ្រាវ​ ផ្សព្វ​ផ្សាយ​ អ​នុ​វត្ត​ប្រ​កប​ដោយ​ភាព​ឈ្លាស​វៃ​ ច្នៃ​ប្រ​តិដ្ឋ​ ប្រ​សិទ្ធ​ភាព​រាល់​គោល​ន​យោ​បាយ​ជន​ជាតិ​ ការ​ងារ​ជន​ជាតិ​ រាល់​កម្ម​វិ​ធីទិស​ដៅជា​តិ​ បណ្តុះ​បណ្តាល​មុខ​របរ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ បង្ក​មុខ​របរ​រក​ស៊ី​។ល។ ជូន​ជន​រួម​ជាតិ​ខ្មែរ​។ ព្រម​ជា​មួយ​នោះ​ អំ​ពាវ​នាវ​ដល់​ព្រះ​សង្ឃ​ កម្មា​ភិ​បាល​ បន្ត​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ជន​រួម​ជាតិ​ខ្មែរ​ អ​នុ​វត្ត​ល្អ​គោល​មា​គ៌ា​ គោល​ការណ៍​របស់​បក្ស​ គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ បញ្ចេញ​កម្លាំង​រៀន​​សូត្រ​លើក​កម្ពស់​កម្រិត​វិជ្ជា​ ថែ​រក្សា​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​; ខ្នះ​ខ្នែង​ចូល​រួម​ពល​កម្ម​​ផ​លិត​។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​ជា​មួយ​ប្រ​ជា​​ជន​គ្រប់​ជាន់​ស្រ​ទាប់​ កសាង​ទី​​ក្រុង​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ល។​

ជំ​នួស​មុខ​មន្រ្តី​សង្ឃ​ ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​​វត្ត​។ល។ បាន​អះ​អាង​៖ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​​ដាក់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ រដ្ឋ​​អំ​ណាច​ រណ​សិរ្ស​មាតុ​ភូមិ​ និង​អង្គ​ការ​ម​ហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​របស់​ជន​រួម​ជាតិ​​ខ្មែ​រ​បាន​កែ​លម្អ​ និង​លើក​កម្ពស់​។​ ក្នុង​នោះ ភាព​លេច​ធ្លោ​គឺ​គោល​ន​យោ​បាយ​មួយ​ចំ​នួន​ ស្ដី​ពី​ការ​ឧបត្ថម្ភ​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​អំ​ពី​ផ្ទះ​ ដី​សង់​ផ្ទះ ​ថ​វិ​កា​រៀន​​សូត្រ​ អ​ភិ​វឌ្ឍ​ផលិត​កម្ម​ កាត់​បន្ថយ​ភាព​ក្រី​ក្រ;​ ក​សាង​​និង​ជួស​ជុល​វត្ត​អា​រាម​ខ្មែរ​ឲ្យ​មាន​ភាព​សម​រម្យ​។ល។ គ្រប់​ភូមិ​ភាគ​ក៏​បាន​អនុ​វត្ត​អភិ​រក្ស​ និង​ពង្រីក​អត្តសញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ ក្នុង​នោះ​ រួម​មាន​ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​ រៀប​ចំ​ថ្ងៃ​បុណ្យ​ប្រ​វេ​ណី​​របស់​ជន​រួម​ជាតិ​ខ្មែរ​៕​

ធាន​-តឹម​ - ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកថាច់ភឿកប៊ិញ