ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/04/2019 - 15:45

សុក​ត្រាំង​

នឹង​ជំ​នួយ​សម្រាប់​ដំ​ណោះ​ស្រាយ​ ជម្រុញ​រហ័ស​ល្បឿន​ផ្សព្វ​ផ្សាយ​បណ្តាគ​ម្រោង​ថា​ម​ពល​

នោះ​គឺ​ការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រ​សួង​ឧស្សា​ហ​ពា​ណិជ្ជ​កម្ម​ លោក​ត្រឹង​ត្វឹង​អាញ់​ នៅ​ក្នុង​ពិ​ធី​ធ្វើ​ការ​ជា​មួយ​ខេត្ត​សុក​ត្រាំង​ នៅ​ថ្ងៃ​២០​ ខែ​មី​នា​ ឆ្នាំ​២០១៩ ស្តី​ពី​ស្ថាន​ភាព​អភិ​វឌ្ឍ​ឧស្សា​ហ-ពា​ណិជ្ជ​កម្ម​ និង​ល្បឿន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​ថាម​ពល​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។

លោកត្រឹងត្វឹងអាញ់ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម  ថ្លែងការ

ក្នុងឱកាសធ្វើការជាមួយខេត្តសុកត្រាំង។

តាម​ប្រ​សាសន៍​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ការ​ផលិត​ ឧស្សា​ហ​កម្ម​ឆ្នាំ​២០១៨​​ របស់​ខេត្ត​បាន​កើន​ឡើង​ជា​បន្ត​ សន្ទស្សន៍​ភាព​ ផ​លិត​ឧស្សា​ហ​កម្ម​កើន​ជាង​៧%​ បើ​ប្រៀប​នឹង​ឆ្នាំ២០១៧។ តម្លៃ​​នី​ហ​រ័ណ​ផ​លិត​ផល​ស​រុប​ឆ្នាំ​២០១៨ គឺ​៧៨០លាន​USD​ កើន​៦%​ បើ​ប្រៀប​នឹង​តំ​ណាល​ពេល​ដូច​គ្នា​។ តាម​ការ​រៀប​គម្រោង​ដល់​ឆ្នាំ​២០២០ សុក​ត្រាំង​មាន​១៩​បណ្តុំ​ឧស្សា​ហ​កម្ម​ ដោយ​ផ្ទៃ​ដី​រួម​៧៩៤​ហិក​តា។​ ចំ​ពោះ​ល្បឿន​ផ្សព្វ​ផ្សាយ​បណ្តា​គម្រោង​ថាម​ពល​មក​ដល់​សព្វ​ថ្ងៃ​ ខេត្ត​បាន​ផ្តល់​សេច​ក្តីសម្រេច​ពី​គោល​ការណ៍​វិ​និ​យោគ​ដល់​គម្រោង​ វា​​យោ​អគ្គិស​នី​ចំ​នួន​៦​ ដោយ​មាន​ថាម​ពល​ស​រុប​១៨០​MW​។ ទន្ទឹម​នឹង​នោះ​ បាន​លើក​ជូន​ក្រ​សួង​ឧស្សា​ហ​ពាណិជ្ជ​កម្ម​ដោយ​បំពេញ​​បន្ថែម​៩គម្រោង​ទៀត​ទៅ​ក្នុង​ការ​រៀប​ចំ​កម្រោង​ ដើម្បី​បន្ត​គ្នា​ និង​អ​ភិ​ វឌ្ឍ​ក្នុង​ដំ​ណាក់​កាល​២០២០​ ដោយ​ថាម​ពល​ស​រុប​៧០៥​MW។​ គម្រោង​​ការ​អភិ​វឌ្ឍ​អគ្គិស​នី​ព្រះ​អា​ទិត្យ​ខេត្ត​​សុក​ត្រាំង​ ដល់​ឆ្នាំ​២០​៣០​ ត្រូវ​បាន​ក្រ​សួង​ឧស្សា​ហ​ពា​ណិជ្ជ​កម្ម​ឯក​ភាព​ ខេត្ត​នឹង​អភិ​វឌ្ឍ​ប្រ​មាណ​ ៩៧៥​MW។​

ថ្លែង​ការ​ក្នុង​ពិ​ធី​ប្រ​ជុំ​ រដ្ឋ​មន្ត្រី​ក្រ​សួង​ឧស្សា​ហ​ពា​ណិជ្ជ​កម្ម​ លោក​ ត្រឹង​ត្វឹង​អាញ់​ បាន​បញ្ជាក់​៖ ទោះ​បី​មាន​ការ​ជឿន​លឿន​ក្នុង​ការ​​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច​ បុ៉​ន្តែ​សុក​ត្រាំង​គ្រាន់​តែ​ឈ​រ​លេខ​៩​ នៅ​តំ​ប​ន់​វាល​រាប​ទន្លេ​គឺវ​ឡុង​អំ​ពី​សន្ទ​ស្សន៍​អភិ​វឌ្ឍ​ឧស្សា​ហ​កម្ម​។ ការ​បង្ខិត​ជិត​នឹង​បែប​បទ​ពា​ណិជ្ជ​កម្ម​អេ​ឡិក​ត្រូ​និក​     ការ​ចង​សម្ព័ន្ធ​ស​មា​ហ​រ័ណ​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​នៅ​យឺ​ត​។ ការ​    ក​សាង​ផ្លាក​ពា​ណិជ្ជ​​កម្ម​សម្រាប់​មុខ​ទំ​និញ​ក​សិ​កម្ម​ និង​ការ​ចង​សម្ព័ន្ធ​ប្រើ​ប្រាស់​​នី​ហ​រ័ណ​ ផ​លិត ​ផល​​នៅ​មាន​កម្រិត​។ល។​ រយៈ​ពេល​ខាង​មុន​ យោង​លើ​មូល​ដ្ឋាន​ ពិ​និត្យ​ឡើង​វិញ​បណ្តា​សេច​ក្តី​កំ​ណត់​ ក៏​ដូច​ជា​ថ្លឹង​ថ្លែង​ប្រ​ភព​កម្លាំង​ ក្រ​សួង​ឧស្សា​ហពា​ណិជ្ជ​កម្ម​ និង​អគ្គ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ថាម​ពល​អគ្គិស​នី​វៀត​ណាម​ នឹង​បន្ត​ការ​ជំ​នួយ​ដល់​ខេត្ត​សុក​ត្រាំង​ជម្នះ​ការ​លំ​បាក​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឧស្សា​ហ​ពា​ណិជ្ជ​កម្ម​ និង​បណ្តា​ដំ​ណោះ​ស្រាយ​ជម្រុ​ញ​រ​ហ័ស​ល្បឿន​ផ្សព្វ​ផ្សាយ​បណ្តា​គម្រោង​ការ​ថាម​ពល​សំ​ខា​ន់ៗ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង៑​"៕​ ​                          

                                                               យ្វីអាញ់-សុផន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកត្រឹងត្វឹងអាញ់