ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/03/2019 - 09:34

បង្ក​ប​រិ​យា​កាស​រីក​រាយ រួម​ជា​មួយ​ជន​រួម​ជាតិ​ខ្មែរ​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រ​ពៃ​ណី​ ឆ្នាំ​ ២០១៩

ព្រឹក​ថ្ងៃ​ទី​ ២១ ខែ​មី​នា​ នៅ​កា​រិ​យា​ល័យ​នៃ​គណៈ​កម្មា​ធិ​​កា​​រ​ប្រ​ជា​ជនក្រុង​កឹង​ធើ គណៈ​ចាត់​តាំ​ង​បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ អំ​ណរ​បុណ្យ​ចូល​​ឆ្នាំប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ ​ឆ្នាំ​២០១៩​ (ហៅ​កាត់​ថា​កិច្ច​ជួប​ជុំ) រៀប​ចំ​ប្រ​ជុំ​ ដើម្បី​ជូន​រ​បាយ​ការណ៍​អំ​ពី​ស្ថាន​ភាព​នៃ​ការ​អនុ​វត្ត​ការ​ងារ​បម្រុង​ និង​ឯក​ភាព​ប្រ​គល់​ភារ​កិច្ច​ក្នុង​គណៈ​ចាត់​តាំង​ពិ​ធី​ជួប​ជុំ​ ។

លោក​ឡេ​សើុងហាយ​ អនុ​រដ្ឋ​មន្រី្ត​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​

​ថ្លែងការ​ក្នុង​អង្គ​ប្រ​ជុំ​។

ស្តី​ពី​ការ​ងារ​ត្រៀម​សម្រាប់​ពិ​ធី​ជួប​ជុំ​ តាម​ប្រសាសន៍​របស់​លោក​ឡេសើុងហាយ​ អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​៖ គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​បាន​ស​ហ​ការ​ជា​មួយ​ខុទ្ទ​កា​ល័យ​រដ្ឋា​ភិ​បាល​ លើក​ជូន​នា​យក​រដ្ឋ​មន្រ្តី ​អំ​ពី​ពេល​វេ​លា​រៀប​ចំ​ពិ​ធី​ជួប​ជុំ​ ធ្វើ​សេ​នា​ធិ​ការ​លិ​ខិត​ប្រ​សិទ្ធ​ពរ​របស់​នា​យក​រដ្ឋ​មន្រ្តី​ ផ្ញើ​ជូន​ជន​រួម​ជាតិ​ សម​មិត្ត​ ព្រះ​សង្ឃ​និង​អ​ណិក​​ជន​ជា​ជន​ជាតិ​ខ្មែរ​ និង​អំ​ណោយ​របស់​នា​យក​រដ្ឋ​មន្រ្តី​ ជូនតំ​ណាង​ដែល​ចូល​រួម​ពិ​ធី​ជួប​ជុំ​។

គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ក៏​បាន​ចង្អុល​ការ​ដល់​នា​យក​ដ្ឋាន​ភូមិ​ភាគIII និង​នា​យក​ដ្ឋាន​ អង្គ​ភាព​ ឋិត​ក្រោម​ឱ​វាទ​នៃ​គណៈ​កម្មា​ធិ​ការ​ជនជាតិ​ សហ​ការ​ធ្វើ​សេ​នា​ធិ​ការ​​ចេញ​ឯក​សា ​ត្រៀម​គ្រប់​លក្ខណៈ​សម្រាប់​បម្រើ​ក្នុង​ពិ​ធី​ជួប​ជុំ​ និង​ស​កម្ម​ភាព​នា​នា​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រ​ពៃ​ណី​ ឆ្នាំ​​២០១៩​ លើ​ភូមិ​សាស្រ្ត​។ ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិការជន​ជាតិ​ ស​ហ​ការ​ជា​មួយ​ថ្នាក់​ដឹក​នាំ​ក្រុង​​កឹង​ធើ ឯក​ភាព​ផែន​ការ​ ខ្លឹម​សារ និង​ល័ក្ខ​ខ័ណ្ឌ​នា​នា​សម្រាប់​ការ​រៀប​ចំ​ពិ​ធី​ជួប​ជុំ​។ ទន្ទឹម​នឹងនោះ រៀប​ចំ​វគ្គ​ធ្វើ​ការ​ ប្រ​គល់​ភារ​កិច្ច​ជាក់​ស្តែង​ដល់​​នា​យក​ដ្ឋាន​ អង្គ​ភាព ​មន្ទីរ គណៈ​ ផ្នែក​នា​នា ដែល​ពាក់​ព័ន្ធ​ ធ្វើ​សេ​នា​ធិ​ការ​ក​សាង​ផែន​ការ​ និង​វិ​ធាន​ការ​ស​ហ​ការ​ស្អិត​ល្មួត​ ឆ្លើយ​តបតាម​តម្រូវ​​ការ​នៃ​ពិ​ធី​ជួប​ជុំ​។ គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ កំ​ពុង​សហ​ការ​ជា​មួយ​អង្គ​ភាព​ពាក់​ព័ន្ធ​នា​នា ប្រ​ញាប់​ បង្ហើយ​នូវការ​ងារ​រៀប​ចំ​​ការ​ងារ​ភស្តុ​ភារ​ និង​ការ​ទ​ទួល​ប​ដិសណ្ឋារៈ​។ល។ សំ​ដៅ​ធា​នាពិ​ធី​ជួប​ជុំ​ ប្រ​ព្រឹត្ត​ទៅ​ដោយ​ភាព​ជោគ​ជ័យ​ ល្អប្រ​សើរ​ ។

ក្នុង​កិច្ច​ប្រ​ជុំ​នេះ ​លោក​វ៉​ថាញ់​ថុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនក្រុង​កឹង​ធើ បាន​មាន​ប្រ​សាសន៍​ ថា:​ មន្ទីរ​ និង​ផ្នែក​ដែល​ពាក់​ព័ន្ធ​នា​នារបស់​ទី​ក្រុង​ បាន​និង​កំ​ពុង​តែ​អនុ​វត្ដ​ផែន​ការ​ត្រូវ​តាម​តម្រូវ​ការ​នៃ​គណៈ​ចាត់​តាំងពិ​ធី​ជួប​ជុំ​។ ប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ចង្អុល​ការ​​​ មន្ទីរ​ គណៈ ​ផ្នែក​ដែល​ពាក់​ព័ន្ធ​នា​នា​របស់​ទី​ក្រុង​បន្ត​ការសហ​ការ​ជា​មួយ​នា​យក​ដ្ឋាន​ភូមិ​ភាគ​ III គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ជំ​រុញ​ខ្លាំង​ក្លា​ការ​ងារផ្សព្វ​ផ្សាយ​ មាន​វិ​ធាន​ការ​ម្ចាស់​ការ​គិត​គូរ​សុខ​ភាព​សម្រាប់​តំ​ណាង​អញ្ជើញ​ចូល​រួម​។ គ្រប់​ផ្នែក​ និង​ភូមិ​ភាគ​​នៅ​តំ​បន់​វាលរាប​ទន្លេ​គឺវ​ឡុង​ សហ​ការ​ស្អិត​ល្មួត​ ជា​មួយ​ក្រុង​កឹង​ធើ​ ក្នុង​ការ​ធា​នា​ និងរក្សា​សណ្តាប់​ធ្នាប់​ មុន​និ​ង​ក្រោយ​ពិ​ធី​ជួប​ជុំ​​។ ផ្តើម​ពី​នោះ បង្ក​បរិ​យាកាស​រីក​រាយ​ រួម​ជា​មួយ​ជន​រួម​ជាតិ​ខ្មែរ​ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រ​ពៃ​ណី ​ឆ្នាំ​២០១៩​នេះ ប្រ​កប​ដោយ​អត្ថ​ន័យ​យ៉ាង​ជ្រាវ​ជ្រៅ​ជា​ទី​បំ​ផុត​៕​

តាម​ផែន​ការ​ ពិ​ធី​ជួប​ជុំ​នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​​ថ្ងៃ​ទី​៦​ ខែ​មេ​សា​ ឆ្នាំ​២០១៩ នៅ​សាល​ប្រ​ជុំ​នៃ​ គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ។

​​​​ ថាញ់​ឡុង

ចែករំលែកអត្ថបទ