សហព័ន្ធពលករខេត្តសុកត្រាំង ទើបរៀបចំពិធីជួបជុំ កម្មវិធីភាពសុខដុមបុណ្យចូលឆ្នាំថ្មី ២០១៩ នៅមណ្ឌលឧស្សាហកម្មអាងហ៊េប របស់ខេត្ត។
លោកវ៉វ៉ាន់ទឿង សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិម អញ្ជើញចូលរួមនិងជូនអំណោយដល់កម្មករ-ការិនី ក្នុងពិធីជួបជុំ "ភាពសុខដុមបុណ្យចូលឆ្នាំថ្មី" ២០១៩។
កម្មវិធី "ភាពសុខដុមបុណ្យចូលឆ្នាំថ្មី" ២០១៩ សុកត្រាំងបានសាងសង់លំនៅឋានសហជីព១១ខ្នង និងអំណោយ១.០០០ចំណែក ជូនគ្រួសារ សមាជិកសហជីព បុគ្គលិកមានស្ថានភាពលំបាកខាងលំនៅឋាន កម្មករក្រីក្រលើភូមិសាស្រ្តខេត្ត។ ភាពសុខដុមបុណ្យចូលឆ្នាំថ្មី ជាសកម្មភាពសំដៅជួយគិតគូរពីជីវភាពសម្ភារៈនិងស្មារតីដល់សមាជិកសហជីពបុគ្គលិកកម្មករ ពិសេស គឺសមាជិកសហជីព កម្មករដែលមានជីវភាពក្រីក្រ ជួបលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមឈានមកដល់។
មានប្រសាសន៍ក្នុងកម្មវិធីនេះ លោកវ៉វ៉ាន់ទឿង ប្រធានគណៈឃោសនា អប់រំមជ្ឈិម បានឲ្យតម្លៃខ្ពស់ចំពោះអគ្គសហព័ន្ធពលករវៀតណាម សហព័ន្ធពលករខេត្តសុកត្រាំង ដែលបង្កើតនូវសកម្មភាពជាច្រើនពោរពេញដោយអត្ថន័យគិតគូរបុណ្យចូលឆ្នាំថ្មីជូនកម្មករ-ការិនី ។ ការយកចិត្តទុកដាក់របស់ខេត្ត និងការឧបត្ថម្ភរបស់សហគមន៍អាជីវកម្ម ចលនាបានអំណោយមានអត្ថន័យយ៉ាងសំខាន់ ជួយឲ្យកម្មករបានទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពកក់ក្ដៅ សុខដុមរមនា។ ចំពោះអំណោយទាំងនេះ ជាកម្លាំងចលករ ដើម្បីជួយជំរុញកម្មករបំពេញការងារកាន់តែល្អប្រសើរ រួមចំណែកជួយលើកស្ទួយជីវភាពគ្រួសារកាន់តែប្រសើរឡើង អាជីវកម្មពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន៕
លីធាន-ពេជ្រសឿន