ក្នុងការងារចលនារៀនសូត្រ និង”ធ្វើតាម”គំរូសីលធម៌ហូជីមិញ នៅភូមិសំរោងលិច សង្កាត់ទី៨ ក្រុងត្រាវិញ ខេត្តត្រាវិញ មានគំរូលេចធ្លោ ពីស្មារតីខ្នះខ្នែងក្នុងការងារអស់ពីចិត្តពីថ្លើមបម្រើប្រជាជន។ នោះគឺអ្នកមីងថាច់ធីផា លេខាសាខាបក្ស និងជាប្រធានភូមិសំរោងលិច។
អ្នកស្រីថាច់ធីផា
អ្នកស្រីថាច់ធីផា កើតឆ្នាំ១៩៦០ ជនជាតិខ្មែរបានចូលរួមការងារនៅភូមិភាគ តាំងពីឆ្នាំ២០០៤ ឆ្លងកាត់ជាច្រើនមុខតំណែងផ្សេងៗ។ ឆ្នាំ ២០១៥ គាត់ទទួលបានការជំនឿទុកចិត្តហើយ តែងតាំងជាលេខាសាខាបក្ស និងជាប្រធានភូមិសំរោងលិច។ ទោះបីនៅក្នុងតំណែងណាក៏ដោយ គាត់តែងសម្រេចល្អភារកិច្ចថ្នាក់លើប្រគល់ឲ្យ។ អ្នកស្រីថាច់ធីផា ឲ្យដឹង៖ “អ៊ំហូទូន្មាន៖ ក្នុងនាម ជាកម្មាភិបាល ទោះបីការងារធំឬការងារតូច តែងអស់ពីចិត្តពីថ្លើមជាមួយប្រជាជននិងបម្រើជូនប្រជាជន។ ហេតុនេះហើយ រៀនសូត្រនិងធ្វើតាមអ៊ំ ខ្ញុំបានរៀបចំពេលវេលាដើម្បីបម្រើភូមិ ស្រុក បម្រើប្រជាជន”។
ក្រៅពីការងារសេនាធិការជូនថ្នាក់លើ អនុវត្តល្អគោលនយោបាយឧបត្ថម្ភផ្ទះជូនជនរួមជាតិខ្មែរ នៅលើភូមិសាស្ដ្រ ចាប់ពីឆ្នាំ២០១៦ មកទល់ពេលនេះ អ្នកស្រីផា បានចលនាសប្បុរសជន កសាងផ្ទះមហាសាមគ្គីចំនួនពីរខ្នង ជួសជុលផ្ទះមួយខ្នង ជូនគ្រួសារក្រីក្រនៅភូមិសំរោងលិច។ ជារៀងរាល់ឆ្នាំ គាត់ក៏បានចលនាអំណោយចំនួន៤៦ចំណែកជូនមនុស្សចាស់; សៀវភៅសរសេរជាង៥០០ក្បាល ទឹកដោះជូនប្អូនៗសិស្សានុសិស្ស និងអំណោយ១៤ចំណែកជូនគ្រួសារក្រីក្រ សរុបថវិកាជាង១០លានដុង។ លោកយាយថាច់ធីផាន នៅភូមិសំរោងលិច សង្កាត់ទី៨ ឲ្យដឹង៖ “គ្រួសារខ្ញុំឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ។ កូនៗសុទ្ធតែមានគ្រួសារចេញនៅដោយឡែក និងទៅធ្វើកម្មករនៅក្រុងហូជីមិញ ជីវភាពជួបលំបាកខ្លាំង! បច្ចុប្បន្ន ខ្ញុំរស់នៅជាមួយកូនប្រុសពៅរងគ្រោះដោយជាតិពុលឌីអូស៊ីន។ ដោយបានការយកចិត្តទុកដាក់ របស់អ្នកស្រីផា ព្រមទាំងគណៈ ផ្នែក អង្គការមហាជននានា។ល។ បានចលនាសប្បុរសជន ឧបត្ថម្ភទឹកប្រាក់៤០លានដុងឲ្យខ្ញុំសង់ផ្ទះ។ ចំនួនទឹកប្រាក់ទាំងនេះ បូកផ្សំនឹងប្រាក់កូនៗផ្ញើមក ខ្ញុំនិងសង់បានផ្ទះមួយខ្នងយ៉ាងសមរម្យ សរុបទឹកប្រាក់ប្រមាណជាង៧០លានដុង។ ខ្ញុំត្រេកអរណាស់ មិនដឹងរៀបរាប់យ៉ាងណានោះទេ! អរគុណរដ្ឋអំណាចភូមិភាគ សប្បុរសជន ពិសេសគឺអ្នកស្រីថាច់ធីផា បានយកចិត្តទុកដាក់ ជួយឧបត្ថម្ភ។ល។”។
ជានារីជនជាតិខ្មែរ មិនត្រឹមតែសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ អ្នកស្រីថាច់ធីផា នៅទាំងសកម្មផ្សព្វផ្សាយ ចលនាបងប្អូននារីនៅក្នុងភូមិ ខិតខំធ្វើការរកទទួលទាន អប់រំកូនចៅមិនឲ្យធ្លាក់ក្នុងល្បែងស៊ីសង បាបគ្រោះសង្គម។ល។ ការរួមចំណែករបស់អ្នកស្រីថាច់ធីផា ដោយបានកត់សម្គាល់តាមរយៈលិខិតនិងប័ណ្ណសរសើរជាច្រើនរបស់គណៈ ផ្នែកជាប់ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់៕
អត្ថបទនិងរូប៖ ទីទុយ