គណៈចង្អុលការ "តេតកងទ័ព-ប្រជាជន" ខេត្តសុកត្រាំង បានរៀបចំពិធីបើកយុទ្ធនាការ អនុវត្តការងារនៅឃុំវិញហ៊ីប ក្រុងវិញចូវ។ តាមប្រសាសន៍វរសេនីយ៍ឯក ត្រឹងវ៉ាន់ឡូវ មេបញ្ជាការយោធាខេត្ត អនុប្រធានគណៈចង្អុលការ "តេតកងទ័ព-ប្រជាជន" ឆ្នាំនេះជាឆ្នាំទី៥ ដែលខេត្តសុកត្រាំងរៀបចំ "តេតកងទ័ព-ប្រជាជន"។ ចំពោះសកម្មភាព "តេតកងទ័ព-ប្រជាជន" បានរៀបចំឡើងនៅឃុំវិញហ៊ីប គណៈចង្អុលការ សង្ឃឹមថា នឹងនាំមកជូនតំបន់ដីនៃវីរបុរសនេះ នូវសកម្មភាពមានអត្ថន័យជាក់ស្តែងបង្ហាញនូវគុណធម៌ "ផឹកទឹកនឹកប្រភព" រួមចំណែកអនុវត្តគោលនយោបាយសមរភូមិក្រោយកងទ័ព កាន់តែរឹតបន្តឹងចំណងមនោសញ្ចេតនារវាងកងទ័ព-ប្រជាជន។
ថ្នាក់ដឹកនាំខេត្តសុកត្រាំង សួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារ
ស្ថិតក្នុងក្របខណ្ឌគោលនយោបាយ។
បន្ទាប់ពីធ្វើពិធីបើកយុទ្ធនាការ គណៈចង្អុលការ "តេតកងទ័ព-ប្រជាជន" រៀបចំសម្ពោធនូវសំណង់សាធារណ៍; ប្រគល់ផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រ និងជូនអំណោយដល់គ្រួសារស្ថិតក្នុងក្របខណ្ឌគោលនយោបាយ គ្រួសារមានសគុណចំពោះបដិវត្តន៍ គ្រួសារក្រីក្រ; ព្រមទាំងពិនិត្យជំងឺ និងផ្ដល់ឱសថដោយឥតគិតថ្លៃដល់ប្រជាជនដែលមានស្ថានភាពលំបាក ។ល។ ស្ថិតក្នុងក្របខណ្ឌសកម្មភាព "តេតកងទ័ព- ប្រជាជន" នៅទាំងមានតាំងពិព័រណ៍បង្ហាញនូវសមិទ្ធផលកសាងជនបទថ្មី នាំទំនិញវៀតទៅកាន់ជនបទ ដើម្បីប្រជាជនមកទស្សនានិង ទិញអីវ៉ាន់៕
យ្វីអាញ់-វិមាន