ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/12/2018 - 15:29

ប្រ​តិ​ទិន​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ ង្វៀន​ដាន បុណ្យ​ចូល​ឆ្នាំ​សា​កល​និង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ប្រ​ចាំ​ឆ្នាំ​២០១៩

រដ្ឋា​ភិបាល​បាន​ស្រប​មតិ​ជា​មួយ​នឹង​សេច​ក្ដី​ស្នើ​របស់​ក្រ​សួង​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​   និង​សង្គម ​កិច្ចស្ដី​ពី​ការ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​២០១៩ ចំ​ពោះ​កម្មា​ភិ​បាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ​   និង​និ​យោ​ជិត ផ្នែក​ស្ថា​ប័ន​រដ្ឋ ផ្នែក​​អា​ជីវ​កម្ម អង្គ​ការ​ន​យោ​បាយ​ អង្គ​ការ​ន​យោ​បាយ-សង្គម​។

ព្រម​ជា​មួយ​នោះ បុណ្យ​ចូល​ឆ្នាំ​សា​កល​នឹង​ឈប់​សម្រាក​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ (ថ្ងៃ​៣១​/១២​/២០១៨)   រ​ហូត​ដល់​អស់​ថ្ងៃ​អង្គារ​ (ថ្ងៃ​០១​/០១​/២០១៩) ហើយ​ត្រូវ​ធ្វើ​ការ​បំ​ពេញ​ឡើង​វិញ​នៅ​ថ្ងៃ​សៅរ៍​ (ថ្ងៃ​០៥/​០១​/២០១៩​)។  ហេតុ​នោះ បូក​បន្ថែម​ទាំង​ថ្ងៃ​សៅរ៍​និង​អាទិត្យ​ បុណ្យ​ចូល​ឆ្នាំ​សា​កល    និ​យោ​ជិត​នឹង​បាន​សម្រាក​​៤​ថ្ងៃ។ អា​ស្រ័យ​តម្រូវ​ការ​ការ​ងារ មាន​និ​យោ​ជិត​ជា​ច្រើន​ត្រូវ​ធ្វើ​ការ​នៅ​ថ្ងៃ​​សម្រាក​ចូល​ឆ្នាំ​សា​កល នឹង​ត្រូវ​បាន​ទទួល​កម្រិត​បៀ​វត្ស រង្វាន់​ឯ​ទៀត​ខុស​ពី​ថ្ងៃ​ធម្ម​តា។

ប្រតិ​ទិន​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ង្វៀន​ដាន​ បុគ្គ​លិក អ្នក​រដ្ឋ​ការ បាន​ឈប់​សម្រាក​ចាប់​ពី​ថ្ងៃ​ច័ន្ទ (០៤​/០២​/២០១៩)  រ​ហូត​ដល់​ដាច់​ថ្ងៃ​សុក្រ​(០៨/​០២/​២០១៩)​។ ដូច្នេះ ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ង្វៀន​ដាន​២០១៩ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​នឹង​បាន​ឈប់​សម្រាក​៩​ថ្ងៃ​ (រាប់​ទាំង​ថ្ងៃ​សៅរ៍​      អា​ទិត្យ​) ចាប់​ពី​ថ្ងៃ​​សៅរ៍ (២​/២/​២០១៩) រ​ហូត​ដល់​ដាច់​ថ្ងៃ អា​ទិត្យ (១០​/២​/២០១៩​) ។

បុណ្យ​រំ​លឹក​ខួប​បុព្វ​ក្សត្រ​ហ៊ុង​វឿង​ (ថ្ងៃ១០ ខែ​៣ ចន្ទ​គតិ​វៀត​ណាម​) អា​ស្រ័យ​ត្រូវ​នឹង​ថ្ងៃ​ចុង​សប្តាហ៍​ដូច្នេះ​បុគ្គ​លិក អ្នក​រដ្ឋ​ការ​ឈប់​សម្រាក​ចាប់​ពី​ថ្ងៃ១៣​រ​ហូត​ដល់​ដាច់​ថ្ងៃ​១៥​/៤​/២០១៩​​។

រដ្ឋា​ភិ​បាល សំ​ណូម​ពរ​ដល់​ស្ថា​ប័ន​ អង្គ​ភាព​នា​នា គប្បី​យក​ចិត្ត​ទុក​ដាក់​​រៀប​ចំ​ការ​ងារ​ឲ្យ​បាន​សម​ស្រប​ ដើម្បី​ដោះ​ស្រាយ​ការ​ងារ​​ជា​លំ​ដាប់​លំ​ដោយ​ ធា​នា​បាន​ល្អ​ការ​បម្រើ​ការ​ងារ​របស់​អង្គ​ការ​​ឯក​ជន​។

ចំ​ពោះ​ស្ថា​ប័ន អង្គ​ភាព​ដែល​មិន​អនុ​វត្ត​ការ​ឈប់​សម្រាក​ទៀង​ទាត់​ថ្ងៃ​សៅរ៍​ និង​អា​ទិត្យ​រៀង​រាល់​សប្តាហ៍ នា​យក​រដ្ឋ​មន្រ្តី​សំ​ណូម​ពរ គប្បី​យោង​តាម​កម្ម​វិ​ធី ផែន​ការ​ជាក់​ស្តែង​របស់​អង្គ​ភាព​ដើម្បី​រៀប​ចំ​ពេល​វេ​លា​ឈប់​សម្រាក​ឲ្យ​សម​ស្រប​៕                   

                ថាញ់​ឡុង​(ធ្វើ​ការ​ស​រុប​)-ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ