សប្តាហ៍កន្លង នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តឡើងមហាសន្និបាតតំណាងទូទាំងប្រ ទេសនៃសមាគមនិស្សិតវៀតណាម លើកទី១០ អាណត្តិកាល២០១៨-២០២៣។ ក្នុងអង្គសន្និបាតមានតំណាងចូលរួមប្រមាណ៦៩០រូប ដែលជាកម្មាភិបាល សមាជិកសមាគមនិស្សិតឆ្នើម តំណាងឲ្យបញ្ញវន សមត្ថភាព បំណងប្រាថ្នានិងមហិច្ឆតារបស់ និស្សិតជាង២,៤លាននាក់នៅគ្រប់កន្លែងក្នុងទូទាំងប្រទេសនិងនិស្សិតវៀតណាមកំពុងសិក្សានៅបរទេស។
រយៈពេល៥ឆ្នាំ អនុវត្តសេចក្តីសម្រេចមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមនិស្សិតវៀតណាមលើកទី៩ ការងារសមាគមនិងការចលនានិស្សិតមានការវិវឌ្ឍន៍ជាវិជ្ជមាន និងប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន ។ ការចលនា “និស្សិតល្អ៥យ៉ាង” មានការរីកចម្រើនយ៉ាងខ្លាំងក្លា សាយភាយទូលំទូលាយ។ រាល់សកម្មភាពដែលសមាគមនិស្សិតវៀតណាមរៀបចំឡើង បានឆ្លើយតបមួយផ្នែកណាពីតម្រូវការបំណងប្រាថ្នាស្របច្បាប់និងការចាំបាច់របស់និស្សិត។ អង្គការសមាគមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានពង្រឹងនិងពង្រីកដោយមានចំនួនសមាជិកជាង១,៣លាននាក់ កំពុងធ្វើសកម្មភាពហាត់ពត់លត់ដំនៅតាមសមាគមនិស្សិតថ្នាក់ខេត្តចំនួន២៨ សមាគមនិស្សិតនៅតាមសាលាចំនួន២៨៣ សមាគមនិស្សិតវៀតណាមនៅបរទេសចំនួន៨។
មហាសន្និបាតទូទាំងប្រទេសនៃសមាគមនិស្សិតវៀតណាម លើកទី១០ អាណត្តិកាល២០១៨-២០២៣ បានប្រព្រឹត្តឡើងចាប់ពីថ្ងៃ៩ដល់ថ្ងៃ១១ ខែធ្នូ ដោយមាន៥សម័យប្រជុំ។ មហាសន្និបាតមានភារកិច្ចវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្ដីសម្រេចមហាសន្និបាតទូទាំងប្រទេសនៃសមាគមនិស្សិតវៀតណាម លើកទី៩ អាណត្តិកាល២០១៣-២០១៨; កំណត់ទិសដៅ ភារកិច្ច វិធានការការងារសមាគមនិងការចលនានិស្សិតអាណត្តិកាល២០១៨-២០២៣ កសាងនិងរៀបចំសមាគមរឹងមាំ បង្កបរិស្ថានធ្វើការរួមចំណែកកសាងស្រទាប់និស្សិតមានសមត្ថភាពនយោបាយរឹងមាំ មានសីលធម៌ផ្នត់រស់នៅស្អាតស្អំ កាយសម្បទាមាំមួន ខ្នះខ្នែងរៀនសូត្រ ច្នៃប្រតិដ្ឋ ឈានមុខ ស្ម័គ្រចិត្តនិងសមាហរណកម្ម រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាងប្រទេសជាតិ។ល។ ពាក្យស្លោកអនុវត្តសម្រាប់អាណត្តិកាល២០១៨-២០២៣ ត្រូវបានកំណត់៖ “និស្សិតវៀតណាមសមត្ថភាព រៀនសូត្រ ច្នៃប្រតិដ្ឋ ស្ម័គ្រចិត្ត សមាហរណកម្ម អភិវឌ្ឍន៍”។
មហាសន្និបាតបានដំណើរបោះឆ្នោតជ្រើសតាំងគណៈប្រតិបត្តិការមជ្ឈិមសមាគមនិស្សិតវៀតណាម លើកទី១០ រួមមានសមមិត្ត៩៨រូប។ សមមិត្តប៉ុយក្វាងហ្វី លេខាមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានជាប់ឆ្នោតជាប្រធានមជ្ឈិមសមាគមនិស្សិតវៀតណាម នីតិកាលទី១០ អាណត្តិកាល២០១៨-២០២៣៕
សរុបព័ត៌មានដោយកាសែតកឹងធើភាសាខ្មែរ - ប្រែសម្រួល៖ ថាច់ធី