មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

11/12/2018 - 15:17

ចំ​ណាប់​អា​រម្មណ៍​ថើយ​ទ្រឿង​១

ភូមិ​ថើយ​ទ្រឿង​១ ឃុំ​ថើយ​ស្វឹន​ ស្រុក​កើ​-ដ ក្រុង​កឹង​ធើ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​២៩០​គ្រួ​សារ​ក្នុង​ចំ​នួន​៣៧៦​គ្រួ​សារ​ទូ​ទាំង​ភូមិ​។ ចាប់​ពី​ដើម​ឆ្នាំ​២០១៨​មក​ទល់​បច្ចុប្បន្ន​ ទូ​ទាំង​ភូមិ​មាន​គ្រួ​សារ​ចំ​នួន​៧០​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ក្នុង​ចំ​ណោម​គ្រួ​សារ​ក្រី​ក្រ​ទាំង​៩០​។ តួ​លេខ​ដ៏​គួរ​ឲ្យ​ចាប់​អា​រម្មណ៍​នេះ គឺ​ជា​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​យ៉ាង​រវៀស​រ​វៃ​នូវ​គោល​ន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​ ជួយ​ឲ្យ​គ្រួ​សា​រ​ក្រី​ក្រ​ឈាន​ឡើ​ងក្នុង​ជីវ​ភាព​។

គ្រួ​​សារ​មីង​ថាច់​ធី​ស្វាន់​ រី​ក​រាយ​ក្នុង​ផ្ទះ​ថ្មី​។

ឆ្នាំ​២០១៨ គ្រួ​សារ​មីង​ថាច់​ធីស្វាន់​ ជន​ជាតិ​ខ្មែរ​ទ​ទួល​បាន​ដំ​ណឹង​ល្អ​ជា​ច្រើន​។ នោះ​គឺ​ ៖ ក្រោយ​ពី​ប៉ុន្មាន​ឆ្នាំ​ដែល​លំ​បាក​វេទ​នា គ្រួ​សារ​មីង​ក៏​បាន​រួច​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ហើយ​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ ផ្ទះ​ម​ហា​សាម​គ្គី​អា​ស្រ័យ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ប្រ​គល់​ជូន​ ក៏​សង់​បាន​សម្រេច​រួច​រាល់​។ មីង​ថាច់​ធី​ស្វាន់​ ឲ្យ​ដឹង​៖ “ជំ​នាន់​ជី​ដូន​ជី​តា ម្ដាយ​ឪ​ពុក​ទាំង​សង​​ខាង​មិន​ដែល​សង់​បាន​ផ្ទះ​ត្រឹម​ត្រូវ​ទេ​។ អា​ស្រ័យ​រដ្ឋ​ឲ្យ​បុល​ទុន​ចិញ្ចឹម​ជ្រូក​និង​សង់​ផ្ទះ​​ឥដ្ឋ​ជូន​ ហេតុ​នោះ​ខ្ញុំ​ត្រែក​អរ​ណាស់​ ! ” ។

ដូច​ជា​គ្រួ​សារ​មីង​ថាច់​ធី​ស្វាន់​ដែរ  គ្រួ​សារ​ជន​ជាតិ​ខ្មែរ​នៅ​ក្នុង​ភូមិ​ភាគ​ច្រើន​គឺ​គ្មាន​ដី​ផ​លិត​ ត្រូវ​ទៅ​ធ្វើ​ការ​ឈ្នួល​ដើម្បី​ជីវ​ភាព​។ អា​ស្រ័យ​​ហេតុ​នេះ​ហើយ ការ​ស្វែង​រក​និង​ជូន​”សន្ទូច​” ដល់​គ្រួ​សារ​ទាំង​នេះ ត្រូវ​បាន​ភូមិ​ភាគ​យក​ចិត្ត​​ទុក​ដាក់​។ លោក​ម៉ាយ​ទ្រឿង​ អនុ​ប្រ​ធាន​ភូមិ​ ឲ្យ​ដឹង​៖ ទូ​ទាំង​ភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​ជិត​៣៩០​គ្រួ​សារ​ហើយ​ភាគ​ច្រើន​ជា​គ្រួ​សារ​ក្រី​ក្រ​។ ក្រៅ​ពី​ការ​ងារ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​រួម​អំ​ពី​លំ​នៅ​ឋាន​ ដី​សង់​លំ​នៅ​ឋាន​។ល។ នៅ​ទាំង​យោង​ទៅ​តាម​ស្ថាន​ភាព​គ្រួ​សារ​នី​មួយ​ៗ គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​លើក​ទឹក​ចិត្ត​មា​មីង​​បុល​ទុន​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ចិញ្ចឹម​ជ្រូក​ ចិញ្ចឹម​គោ​ជា​ដើម​។ មិន​តែ​ប៉ុណ្ណោះ ភូមិ​ភាគ​ក៏​បាន​ចលនា​និង​ឧទ្ទេស​នាម​ដល់​អ្នក​នៅ​ក្នុង​អា​យុ​ពល​កម្ម​ទៅ​ធ្វើ​ការ​នៅ​ក្រុង​ហូ​ជី​មិញ​ ប៊ិញ​យ៉ឿង​ ឡឹម​ដុង​។ល។ ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​។

បង​ស្រី​យ័ញ​ធី​ហៀន​ ឲ្យ​ដឹង​៖ “ប៉ុន្មាន​ឆ្នាំ​​មុន ដោយ​បាន​ការ​ឧទ្ទេស​នាម​របស់​ពូ​ៗ បង​ៗក្នុង​ភូមិ​ ទើប​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ផ្ញើ​កូន​នឹង​ម្ដាយ ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ប៊ិញ​យ៉ឿង​ ឡឹម​ដុង​។ល។ បេះ​កា​ហ្វេ ពុះ​គ្រាប់​ស្វាយ​ចន្ទី​។ល។ បាន​ប្រាក់​ចំ​ណូល​តិច​តួច​ ប៉ុន្ដែ​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ក៏​ប្រិត​សំ​ចៃ​និង​ផ្ញើ​មក​ជួយ​គ្រួ​សារ​ខ្លះ​ដែរ​”។ រៀប​ការ​មិន​យូរ​​ប៉ុន្មាន ប្ដី​ប្រ​ពន្ធ​បង​ស្រី​យ័ញ​ធី​ហៀន ក៏​ចេញ​នៅ​ដោយ​ឡែក​។ ព្រោះ​ម្ដាយ​ឪ​ពុក​ទាំង​សង​ខាង​សុទ្ធ​តែ​ក្រ​ គ្មាន​ដី​សង់​ផ្ទះ ម៉្លោះ​ហើយ​​ប្ដី​ប្រ​ពន្ធ​បង​ស្រី​សូម​ស្នាក់​នៅ​ផ្ទះ​ម្ដាយ​បង្កើត​។ ជីវ​ភាព​កាន់​តែ​លំ​បាក​ពេល​ដែល​កូន​ទាំង​ពីរ​កើត​មក​ជា​បន្ត​បន្ទាប់​។ “នៅ​ភូមិ​ស្រុក​យូរ​ៗទើប​មាន​ការ​ងារ​ធ្វើ​ម្ដង​ម្កាល​​ ពី​ព្រោះ​គ្រួ​សារ​ណា​ក៏​ធ្វើ​ការ​ងារ​ឈ្នួល​ទាំង​អស់​។ បើ​មិន​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ឆ្ងាយ​ទេ ប្រ​ហែល​ជា​ភាព​ក្រី​ក្រ​នៅ​តែ​តាម​ប្រ​កិត​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ជា​និច្ច​!” - បង​ស្រី​​យ័ញ​ធី​ហៀន ឲ្យ​ដឹង​ដូច្នេះ​។

ឆ្នាំ​២០១៧ ភូមិ​ថើយ​ទ្រឿង១ មាន​គ្រួ​សារ​​ចាក​ភាព​ក្រី​ក្រ​ចំ​នួន​១០០​គ្រួ​សារ​។ ចាប់​ពី​ដើម​​ឆ្នាំ​២០១៨​មក​ទល់​បច្ចុប្បន្ន ភូមិ​មាន​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ចំ​នួន​៧០​គ្រួ​សារ​។ លោក​ម៉ាយ​ទ្រឿង​ ឲ្យ​ដឹង​៖ លទ្ធ​ផល​ដ៏​គួរ​ឲ្យ​ចាប់​​អា​រម្មណ៍​នេះ គឺ​អា​ស្រ័យ​ភូមិ​ភាគ​អនុ​វត្ត​រវៀរ​វៃ​នូវ​គោល​ន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​។ ពិ​សេស ទឹក​ប្រាក់​ដើម​ទុន​ដែល​មា​មីង​បុល​តែង​មាន​ការ​ពិ​និត្យ​តាម​ដាន​ ដើម្បី​ធា​នា​ប្រើ​ប្រាស់​ចំ​គោល​ដៅ​។ល។ “បច្ចុ​ប្បន្ន ទូ​ទាំង​ភូមិ​នៅ​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ចំ​នួន​២៥​គ្រួ​សារ យើង​ខ្ញុំ​បាន​ពិ​និត្យ​ជម្រើស​និង​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ចំ​នួន​១០ ដែល​ខិត​ខំ​ធ្វើ​ការ​រក​ទ​ទួល​ទាន​ ក្នុង​មួយ​គ្រួ​សារ​ៗ​ទ​ទួល​បាន​ជ្រូក​មេ​២​ក្បាល​ ក្នុង​មួយ​ក្បាល​ៗ​គិត​ជា​តម្លៃ​ពី​១,២​ដល់​១,៥​លាន​ដុង​។ សង្ឃឹម​ថា ពេល​ហ្វូង​ជ្រូក​កើត​កូន​ គ្រួ​សារ​ទាំង​នេះ​នឹង​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ហើយ​នេះ​គឺ​ជា​មូល​ដ្ឋាន​ដើម្បី​យើង​ខ្ញុំ​បន្ត​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ក្រី​ក្រ​ដ​ទៃ​ទៀត​។ ភូមិ​ថើយ​ទ្រឿង​១ ខិត​ខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​គ្មាន​គ្រួ​សារ​ណា​ក្រ និង​ក្រ​ឡើង​វិញ​ក្នុង​ឆ្នាំ​២០១៩” -​ លោក​ម៉ាយទ្រឿង​ ឲ្យ​ដឹង​ដូច្នេះ៕

ថាញ់ឡុង-ទីទុយ

 

 

ចែករំលែកអត្ថបទ