កន្លងហើយ ខេត្តសុកត្រាំងបានរៀបចំសន្និបាត ផ្ដុំកម្លាំងដើម្បីមនុស្សធម៌ “កាកបាទក្រហម-ដើម្បីអ្នករាល់គ្នា នៅគ្រប់ទិសទី”។ ឆ្លងតាមរយៈនោះ មានអង្គការ បុគ្គលជាច្រើនបានប្រគល់ជូននិងរួមវិភាគទានជាង៤២០លានដុង សម្រាប់មូលនិធិដើម្បីមនុស្សធម៌សមាគមកាកបាទក្រហមខេត្ត។
អង្គការ បុគ្គលរួមវិភាគទានមូលនិធិដើម្បីមនុស្សធម៌របស់សមាគមកាកបាទក្រហមខេត្តសុកត្រាំង។
ចាប់ពីដើមឆ្នាំមកទល់នឹងបច្ចុប្បន្ន សមាគមកាកបាទក្រហមខេត្តសុកត្រាំង បានចលនាគ្រប់ថ្នាក់ គ្រប់ផ្នែក សប្បុរសជន រួមវិភាគទានជាទឹកប្រាក់រាប់សិបពាន់លាន ដុង ដើម្បីឧបត្ថម្ភដល់អ្នកជំងឺ ក្នុងការពិនិត្យ ព្យាបាល ផ្តល់ថ្នាំដោយឥតគិតថ្លៃ ជូនអំណោយដល់អ្នកក្រ គ្រួសារក្របខ័ណ្ឌគោលនយោបាយ ចាស់ជរាគ្មានទីពឹង ជួបគ្រោះ អាសន្ន ។ល។ ក្លឹបមេត្តាធម៌ រង្វង់ដៃមនុស្សធម៌ អង្គការសាសនា ។ល។ ក៏បានចូលរួមវិភាគទានកសាងស្ពាន ថ្នល់ជនបទរាប់រយខ្សែ និងសំណង់មនុស្សធម៌ជាដើម ។ តាមផែនការ សមាគមកាកបាទក្រហមគ្រប់ថ្នាក់ក្នុងខេត្តនឹងជំរុញការចលនា ប្រឹងប្រែងកៀរគរអំណោយចំនួន២៥.០០០ចំណែកជូនដល់អ្នកក្រ អ្នករងគ្រោះដោយជាតិពុល ឌីអូស៊ីន អ្នកដែលជួបលំបាកក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាមគីហើយ; កសាង អង្គភាព ភូមិភាគនីមួយៗ មានអាសយដ្ឋានមនុស្សធម៌មួយ។ល។៕
យ្វីអាញ់-ធី