ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/12/2018 - 14:45

សន្និ​​បាត​កម្មា​ភិ​បាល​ទូ​ទាំង​ប្រ​ទេស​រៀន​សូត្រ​ បញ្ជ្រាប​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ខ្លឹម​សារ​នៃ​សន្និ​បាត​មជ្ឈិម​៨​ នី​តិ​កាល​ ទីXII

(CT)- គណៈ​លេ​ខា​មជ្ឈិម​បក្ស​ បាន​រៀប​ចំ​អង្គ​សន្និ​បាត​កម្មា​ភិ​បាល​ទូ​ទាំង​ប្រ​ទេស​រៀន​សូត្រ​ បញ្រ្ជាប​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ខ្លឹម​សារ​នៃ​សន្និ​បាត​មជ្ឈិម​៨ នី​តិ​កាល​ទីXII របស់​បក្ស តាម​រូប​ភាព​ផ្សាយ​ផ្ទាល់​តាម​ប្រ​ព័ន្ធ​​អិន​ធឺ​ណែត​ត​ភ្ជាប់​៤​មណ្ឌល​ ចាប់​ពី​ថ្នាក់​មជ្ឈិម​ និង​ថ្នាក់​ខេត្ត​ក្នុង​ទូ​ទាំង​ប្រ​ទេស​ និង​មាន​ទី​តាំង​ផ្សាយ​ផ្ទាល់​តាម​ប្រ​ព័ន្ធ​អិ​ន​ធឺ​ណែត ចាប់​ពី​ថ្នាក់​ខ័ណ្ឌ​ ស្រុក ឃុំ​សង្កាត់​ ទី​ប្រ​ជុំ​ជន​និង​ស្ថា​ប័ន​ អង្គ​ភាព​ជិត​២.៧០០​កន្លែង មាន​បក្ខ​ជន​ចូល​រួម​ជាង​៤០៥.​០០០​រូប​។

សម​មិត្ត​ថ្នាក់​ដឹក​នាំ​ អតីត​ថ្នាក់​ដឹក​នាំ​បក្ស ​រដ្ឋ​និង​អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​អង្គ​សន្និ​បាត​។​ រូប​៖ ភឿង​ហ្វា-​ TTXVN

អង្គ​សន្និ​បាត​បាន​ស្តាប់​សម​មិត្ត​ដែល​ជា​សមា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ​ លេ​ខា​មជ្ឈិម​បក្ស​ សមា​ជិក​មជ្ឈិម​បក្ស​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ បញ្ជ្រាប​នូវ​ខ្លឹម​សារ​នៃ​សន្និ​បាត​មជ្ឈិម​ ៨ នី​តិ​កាល​ទី​ XII របស់​បក្ស​។ ក្នុង​នោះ សម​មិត្ត​ផាម​មិញ​ជិញ​ ស​មា​ជិក​កា​រិ​យា​ល័យ​​ន​យោ​បាយ​ លេ​ខា​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​កម្ម​ការ​ចាត់​តាំង​មជ្ឈិម​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​បញ្ជ្រាប​នូវ​សេច​ក្តី​កំ​ណត់​លេខ​០៨-QĐi/TW ចុះ​ថ្ងៃ​២៥ ខែ​តុលា ឆ្នាំ​២០១៨ របស់​គណៈ​ប្រ​តិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នី​តិ​កាល​ទីXII ស្តី​ពី​ភារ​កិច្ច​យក​គំ​រូ​តាម​កម្មា​ភិ​បាល​ បក្ខ​ជន​​ដំ​បូង​បង្អស់​គឺ​សមា​ជិក​កា​រិ​យា​ល័យ​ន​យោ​​បាយ ស​មា​ជិក​គណៈ​លេ​ខា​ ស​មា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​; បន្ទាប់​មក​ សម​មិត្ត​វឿង​ឌិញ​ហ្វែ ស​មា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ បាន​ផ្សព្វ​ផ្សាយ​ បញ្ជ្រាប​សេច​ក្តី​សន្និ​ដ្ឋាន​លេខ​៣៧-KL/TW ចុះ​ថ្ងៃ​១៧ ខែ​តុ​លា ឆ្នាំ​២០១៨ របស់​​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នី​តិ​កាល​ទី​ ​XII ស្តី​​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម ថ​វិ​កា​រ​ដ្ឋ​ឆ្នាំ​​២០១៨ និង​ភារ​កិច្ច​ឆ្នាំ​២០១៩; រី​ឯសម​មិត្ត​ ត្រឹង​ហុង​ហា សមា​ជិក​មជ្ឈិម​បក្ស​ ​រដ្ឋ​មន្រ្តី​​ក្រ​សួង​ធន​ធាន​ធម្ម​ជាតិ​និង​បរិ​ស្ថាន​ បាន​ផ្សព្វ​ផ្សាយ បញ្ជ្រាប​សេច​ក្តី​សម្រេច​លេខ​៣៦-NQ/TW របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នី​តិ​កាល​ទី​XII ស្តី​ពី​យុទ្ធ​សាស្រ្ត​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​សេដ្ឋ​កិច្ច​ស​មុទ្រ​វៀត​ណាម​ ដល់​ឆ្នាំ​២០៣០ និង​ចក្ខុ​វិ​ស័យ​ដល់​ឆ្នាំ​២០៤៥​។

ថ្លែង​យោ​បល់​ស​រុប​សេច​ក្តី​និង​ចង្អុល​ការ នៅ​អង្គ​សន្និ​បាត​ សម​មិត្ត​វ៉​វ៉ាន់​ទឿង​ ស​មា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ លេ​ខា​មជ្ឈិម​​បក្ស ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ​មជ្ឈិម​ វាយ​តម្លៃ​ខ្ពស់​នូវ​ស្មារ​តី​រៀន​សូត្រ​ បញ្ជ្រាប​យ៉ាង​ហ្មត់​ចត់​ពី​សំ​ណាក់​កម្មា​ភិ​បាល​​ បក្ខ​ជន​គ្រប់​រូប​ក្នុង​ទូ​ទាំង​ប្រ​ទេស​។ ម្យ៉ាង​វិញ​ទៀត​ ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ​មជ្ឈិម​ ក៏​បាន​សំ​ណូម​ពរ​៖ គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ និង​គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រោម​ឱ​វាទ​មជ្ឈិម​ គប្បី​ចង្អុល​ការ​រៀប​ចំ​អង្គ​ សន្និ​បាត​រៀន​សូត្រ​បញ្ជ្រាប​នូវ​ខ្លឹម​សារ​នៃ​អង្គ​សន្និ​បាត​មជ្ឈិម​៨ នី​​តិ​កាល​ទីXII របស់​បក្ស​តាម​ការ​ណែ​នាំ​របស់​គណៈ​ឃោស​នា​​អប់​រំ​មជ្ឈិម​​ ដល់​កម្មា​ភិ​បាល​​ បក្ខ​ជន​ ដើម្បី​ធា​នា​ត្រូវ​តាម​ល្បឿន​ដំ​ណើរ​ការ និង​ប្រ​កប​​ដោយ​គុណ​ភាព​; គប្បី​កសាង​កម្ម​វិ​ធី​ ផែន​ការ​ ដើម្បី​នាំ​យក​សេច​ក្តី​កំ​ណត់​សេច​ក្តី​ សន្និ​ដ្ឋាន​ និង​សេចក្តី​សម្រេច​នៃ​អង្គ​សន្និ​បាត​​មជ្ឈិម​៨ នី​តិ​កាល​ទីXII របស់​បក្ស​ ទៅ​ក្នុង​​ជីវ​ភាព​៕

អាញ់យុង​ -​លី​សៀ

 ​ 

ចែករំលែកអត្ថបទ