មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/11/2018 - 10:14

អស់​​​ពី​​ព្រះ​​ទ័យ​​ក​សាង​​វត្ត​​អា​​រាម

ព្រះ​តេជ​ព្រះ​គុ​​ណ​សឺន​ភឿក​ឡើយ និ​មន្ត​មក​ទទួល​តំ​ណែង​ជា​ព្រះ​ចៅ​អ​ធិ​ការ​វត្ត​អូរ​ជុំ​អា​រាម​ព្រែក​ចេក​ នៅ​ឃុំ​​វិញ​ក្វើយ​ ទី​រួម​ខេត្ត​ង៉ា​ណាម ខេត្ត​សុក​ត្រាំង​ បាន​ជាង​៣​ព្រះ​វស្សា បុ៉​ន្តែ​ព្រះ​អង្គ​បាន​កសាង​វត្ត​អារា​ម​ និង​​បាន​​ពុទ្ធ​ប​រិ​ស័ទ​ជំ​នឿ​ទុកចិត្ត​គោ​រព​រាប់​អាន​។

ព្រះ​តេជ​ព្រះ​គុណ​សឺន​ភឿក​ឡើយ​។

ឆ្នាំ​២០១៥ ព្រះ​តេជ​ព្រះ​គុណ សឺន​ភឿក​ឡើយ បាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ខេត្តសុក​ត្រាំង ចាត់​មក​កាន់​តំ​ណែង​ជា​​ព្រះ​ចៅ​អធិ​ការ​វត្ត​អូរ​ជុំ​អា​រាម​ព្រែក​ចេក​។ ដោយ​មាន​ព្រះ​ទ័យ​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាស​នា និង​ធ្លាប់​មាន​បទ​ពិ​សោធន៍​ក្នុង​ការ​កសាង​វត្ត​អា​រាម​ ម្ល៉ោះ​ហើយ​ព្រះ​អង្គ​ចាប់​ផ្តើម​ក្នុង​ការ​កសាង​វត្ត​អា​រាម​។ ព្រះ​អង្គ​មាន​ថេរ​​ដី​កា៖​ “ឆ្នាំ​២០០០ អា​ត្មា​ភាព​បាន​ចូល​​បួស​រៀន​នៅ​វត្ត​មុ​នី​សោ​ភ័ណ​ពង​ទឹក​​ចាស់ អា​ត្មា​បាន​ជួយ​ចលនា​ក​សាង​​សា​លា​មួយ​ខ្នង​មាន​តម្លៃ​ជិ​ត​១​ពាន់​លាន​ដុង​។ ឆ្នាំ​២០០៨ ស​មា​គម​បាន​ចាត់​អា​ត្មា​ភាព​មក​ទទួល​តំ​ណែង​ជា​​ព្រះ​ចៅ​អធិ​ការ​វត្ត​អុង​តាវ​ ស្រុក​ថាញ់ ទ្រី​។​ ព្រះ​អង្គ​បាន​ក​សាង​សំ​ណង់​​នា​នា ដូច​ជា​៖ ព្រះ​វិ​ហារ​ កុដិ​ សា​សា ខ្លោង​ទ្វារ ទី​ធ្លា​ជា​ដើម​​យ៉ាង​សម​​រម្យ​។ លុះ​ដល់​ឆ្នាំ​២០១៥ សមា​គម​បាន​ចាត់​អា​ត្មា​ភាព​មក​ទទួល​តំ​ណែង​ជា​ព្រះ​ចៅ​អធិ​ការ​នៅ​វត្ត​អូរ​ជុំ​អា​រាម​ព្រែក​ចេក​ រ​ហូត​មក​ទល់​សព្វ​ថ្ងៃ​។ អា​ត្មា​ភាព​ពិត​ជា​មាន​និស្ស័យ​នឹង​វត្ត​កម្សត់​មែន​ ដើម្បី​អា​ត្មា​ភាព​បញ្ចេញ​កម្លាំង​កាយ​  កម្លាំង​បញ្ញា​ក្នុង​ការ​ក​សាង​វត្ត​អា​រាម​ជា​បន្ត​។ ឥ​ឡូវ​អា​ត្មា​ភាព​ផ្តុំ​កម្លាំង​ទៅ​លើ​ការ​កសាង​វត្ត​ឲ្យ​បាន​ស្អាត​ស្អំ​ដើម្បី​បង្ក​លក្ខណៈ​​ងាយ​ស្រួល​សម្រាប់​ព្រះ​សង្ឃ​បួស​​រៀន និង​ពុទ្ធ​បរិ​ស័ទ​បំ​ពេញ​កង​ការ​​កុ​សល​”។ ព្រះ​អង្គ​បាន​រួម​ជា​មួយ​​នឹង​គណៈ​កម្ម​ការ​វត្ត​ចលនា​ពុទ្ធ​ប​រិ​ស័ទ​រួម​វិ​ភាគ​ទាន​ដើម្បី​កសាង​វត្ត​អា​រាម​។ ព្រះ​អង្គ​ឲ្យ​កាប់​ឆ្ការ​ដើម​ឈើ ​ស្មៅ​ព្រៅ​ជុំ​វិញ​វត្ត​ចាក់​ដី​និង​ក្រាល​​បេ​តុង​ទី​ធ្លា​វត្ត​យ៉ាង​ស្រ​ឡះ​ស្រ​ឡំ​ ម្ល៉ោះ​ហើយ​ស្ថាន​ភាព​ទឹក​ដក់​គ្មាន​នៅ​ទៀត​ឡើយ​។ ទន្ទឹម​នឹង​នោះ ព្រះ​អង្គ​​នៅ​ទាំង​ក​សាង​ កុដិ​ សា​លា ខ្លោង​ទ្វារ​ រ​បង​វត្ត​ដើម្បី​ព្រះ​សង្ឃ​ស្ងប់​ព្រះ​ទ័យ​ក្នុង​ការ​បួស​រៀន​។ អា​ស្រ័យ​ហេតុ​​នោះ វត្ត​បាន​ទាក់​ទាញ​យុវ​ជន​ជា ច្រើន​មក​បួស​រៀន​ និង​ពុទ្ធ​ប​រិ​ស័ទ​​មក​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​។ រៀង​រាល់​ឆ្នាំ ដល់​រដូវ​វិស្ស​ម​កាល​ម្តង​ៗ ព្រះ​អង្គ​តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ចាប់​ពី​ថ្នាក់​ទី​១​រហូត​ដល់​ថ្នាក់​ទី​៣​សម្រាប់​កូន​ចៅ​ខ្មែរ​មក​រៀន​សូត្រ​។ អ្នក​មីង​យ័ញ​ធី​ស៊ាយ​ ឲ្យ​ដឹង​៖ “ផ្តើម​​ពី​វត្ត​មួយ​កម្សត់​ដោយ​សារ​ព្រះ​តេជ​​ព្រះ​គុណ​សឺន​ភឿក​ឡើយ​ យក​អស់​ពី​ព្រះ​ទ័យ​គិត​គូរ​ក្នុង​ការ​ចលនា​ពុទ្ធ​ប​រិ​ស័ទ​កសាង​វត្ត​អា​រាម​ឲ្យ​បាន​ស្អាត​សម​រម្យ​។ អា​ស្រ័យ​ហេតុ​នោះ ពេល​និ​យាយ​ពី​ព្រះ​តេជ​ព្រះ​គុណ​សឺន​ ភឿក​ឡើយ​ មា​មីង​កិញ - ខ្មែរ​ -​ ចិន អ្នក​ណា​ក៏​គោ​រព​រាប់​អាន​”។

ទន្ទឹម​នឹង​នោះ ព្រះ​អង្គ​តែង​សកម្ម​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​ គោល​ន​យោ​បាយ​របស់​បក្ស​ ច្បាប់​របស់​​រ​ដ្ឋ​ដល់​ពុទ្ធ​ប​រិ​ស័ទ​ទៀត​ផង​។ ក្រៅ​ពី​នោះ ព្រះ​អង្គ​នៅ​ទាំង​ពង្រឹង​កម្លាំង​ក្រុម​ទូក​-ង​បុ​រស​និង​នា​រី​ឡើង​វិញ​ ដើម្បី​តំ​ណាង​ឲ្យ​ទី​រួម​ខេត្ត​ង៉ា​ណាម​ចូល​រួម​ប្រ​ណាំង​ដណ្ដើម​ពាន​រង្វាន់​ខេត្ត​និង​តំ​បន់​។ ឆ្នាំ​២០១៧ ទូ​ក​-ង នា​រី​របស់​វត្ត​ដណ្ដើម​បាន​រង្វាន់​លេខ​​មួយ​៕

           យ្វី​អាញ់​-វិ​មាន

ចែករំលែកអត្ថបទ