07/08/2018 - 09:55

ចិញ្ចឹម​ព​ពែ​បង្កើន​ប្រាក់​ចំ​ណូល

សព្វ​ថ្ងៃ តម្លៃ​ព​ពែ​មាន​និន្នា​ការ​ឡើង​ថ្លៃ​មក​វិញ បន្ទាប់​ពី​តម្លៃ​ចុះ​ថោក​កាល​ពី​ដើម​ឆ្នាំ។​ នេះ​ជា​សញ្ញា​រីក​រាយ​សម្រាប់​គ្រួ​សារ​ចិញ្ចឹម​ព​ពែ​សាច់​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ​។

បង​ថាច់​ហ្វាង​ កំ​ពុង​ថែ​ទាំ​ហ្វូង​ព​ពែ​។

ចាប់​ពី​ដើម​ឆ្នាំ​២០១៨ តម្លៃ​សាច់​ព​ពែ ចុះ​ថោក​ជា​បន្ត​បន្ទាប់​ ជួន​កាល​ព​ពែ​ប្រ​ភេទ​១ មាន​តម្លៃ​ត្រឹម​តែ​៣៥​ពាន់​ដុង​/​គី​ឡូ​ក្រាម​ប៉ុណ្ណោះ។​ មូល​ហេតុ គឺ​ដោយ​សារ​គ្រួ​សារ​ចិញ្ចឹម​ព​ពែ​ភាគ​ច្រើន​លក់​ស្រប​គ្នា​ក្នុង​ឱ​កាស​ចូល​ឆ្នាំ​ង្វៀន​ដាង​។ ដោយ​សារ​តម្លៃ​ពពែ​លក់​ចុះ​ថោក​ បាន​ជា​គ្រួ​សារ​ភាគ​ច្រើន បម្រួញ​ទ្រង់​ទ្រាយ​ចិញ្ចឹម​ ចាប់​ពី​ត្រី​មាស​ទី​២ ឆ្នាំ​២០១៨ ត​ម្លៃ​ចាប់​ផ្តើម​កើន​​ឡើង​វិញ ដ្បិត​អី មិន​សូវ​មាន​សាច់​ព​ពែ​ផ្គត់​ផ្គង់​លើ​ទី​ផ្សារ​។ បង​ថាច់​ហ្វាង​ នៅ​ឃុំ​ថើយ​ស្វឹន ស្រុក​កើ​-ដ ក្រុង​កឹង​ធើ រីក​រាយ​ឲ្យ​ដឹង​៖ “នេះ​ជា​លើក​ដំ​បូង​ ដែល​ខ្ញុំ​លក់​ព​ពែ​​ឈ្មោល​ដោយ​តម្លៃ​៨០​ពាន់​ដុង​/គី​ឡូ​ក្រាម​ គ្រួ​សារ​ខ្ញុំ និង​មា​មីង​ជិត​ខាង​រក​បាន​ចំ​ណូល​​បង្គួរ​។ ខ្ញុំ​ចាប់​ផ្ដើម​ចិញ្ចឹម​ព​ពែ​ខណៈ​ពេល​កំ​ពុង​ចុះ​ថោក ម្ល៉ោះ​ហើយ​ក៏​មាន​ការ​បា​រម្ភ​ណាស់​ដែរ ប៉ុន្តែ​ដោយ​សារ​តម្លៃ​ព​ពែ​លក់​ ចេះ​តែ​កើន​ឡើង​ទើប​ខ្ញុំ​ទី​ទើរ​មិន​ចង់​លក់​​កូន​ព​ពែ​។ ថ្វី​បើ​ចំ​ណេញ​ក៏​ពិត​មែន ប៉ុន្តែ ខ្ញុំ​មិន​បង្កើន​ចំ​នួន​ទេ​គឺ​រក្សា​ការ​ចិញ្ចឹម​ពី​៥​ដល់​១០​ក្បាល ដើម្បី​ជៀស​វាង​ហា​និ​ភ័យ​”។ បង​ហ្វាង​គឺ​ក​សិ​ករ​ខ្មែរ​ម្នាក់​ក្នុង​ចំ​ណោម​ក​សិ​ករ​ទាំង​ឡាយ​ ដែល​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​ចិញ្ចឹម​ព​ពែ​របស់​ស្រុក​កើ-ដ​។ ក្រោយ​ពី​បញ្ចប់​វគ្គ​ហ្វឹក​ហាត់​ មា​មីង​ក៏​បាន​ឧបត្ថម្ភ ដើម​ទុន​រួច​បាន​កម្មា​ភិ​បាល​ជំ​រុញ​ក​សិ​កម្ម​ជួយ​ពិ​គ្រោះ​យោ​បល់​ ជ្រើស​ពូ​ជ​ព​ពែ​គុណ​​ភាព​ខ្ពស់​។ លោក​វ៉​ធ្វឹន​មិញ​តឹម អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថើយ​ដុង វាយ​តម្លៃ​៖ “ការ​ចិញ្ចឹម​ព​ពែ​ដោយ​ទ្រង់​ទ្រាយ​តូច​ គឺ​ជា​ទម្រង់​សេដ្ឋ​កិច្ច​គ្រួ​សារ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ពី​ព្រោះ​ប្រាក់​ចំ​ណាយ​តិច​ ឆាប់​បាន​ប្រ​មូល​ដើម​ទុន​ ការ​ចិញ្ចឹម​ក៏​ងាយ​ស្រួល​​ថែ​ទាំ​។ ថ្វី​បើ​ដូច្នោះ​ក្តី ជា​មួយ​នឹង​លក្ខណៈ​ ពិ​សេស​នៃ​តម្រូវ​ការ​ទី​ផ្សារ​​មាន​ការ​ប្រែ​ប្រួល ពិ​បាក​ស្មាន​ម្ល៉ោះ​ហើយ​កម្មា​ភិ​បាល​យើង​ខ្ញុំ​ត្រឹម​តែ​លើក​ទឹក​ចិត្ត​ប្រ​ជា​ជន​ចិញ្ចឹម​ដោយ​ទ្រង់​ទ្រាយ​តូច ដើម្បី​បញ្ជៀស​ហា​និ​​ភ័យ​។ មា​មីង​គប្បី​ចាត់​ទុក​ការ​ចិញ្ចឹម​ព​ពែ គឺ​ជា​ប្រ​ភព​ចំ​ណូល​បន្សំ ​ប្រ​សិន​បើ​ចិញ្ចឹម​ដោយ​ទ្រង់​ទ្រាយ​ធំ លុះ​ត្រា​តែ​មាន​ចុះ​កិច្ច​សន្យា​នាំ​ចេញ​ជា​មួយ​នឹង​មូល​ដ្ឋាន​ប្រ​មូល​​ទិញ​ទើប​បាន​”។

មិន​បង្កើន​ចំ​នួន​ហ្វូង​ចិញ្ចឹម​ក៏​ពិត​មែន​ ប៉ុន្តែ​ ប្រ​ជា​ជន​ក៏​នៅ​មាន​វិ​ធាន​ការ​សម្រាប់​បង្កើន​ប្រាក់​ចំ​ណូល​អំ​ពី​របរ​នេះ​ផង​ដែរ​។ ក្រៅ​ពី​​លក់​សាច់ អាចម៍​ព​ពែ​ក៏​អាច​លក់​បាន​ផង​ដែរ​។ ចំ​ពោះ​គ្រួ​សារ​ដែល​មិន​លក់​អាចម៍​ព​ពែ គេ​ក៏​អាច​ផ្អាប់​ធ្វើ​ជា​ជី​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ចម្ការ​ផង​ខ្លួន​ក៏​បាន​។ ទន្ទឹម​នឹង​នោះ ចំ​ពោះ​គ្រួ​សារ​ដែល​ចិញ្ចឹម​គោ​ គេ​នៅ​ទាំង​ប្រើ​ប្រាស់​អាច​ម៍​គោ​សម្រាប់​ចិញ្ចឹម​ជន្លេន​ក្រ​ហម​ ជា​ចំ​ណី​ព​ពែ​ទៀត​ផង​។ ព​ពែ​កាល​បើ​បាន​​ផ្តល់​នី​ត្រូ​ស្សែន និង​ជាតិ​ម្សៅ​សម​ស្រប​ វា​នឹង​ធាត់​ធំ​យ៉ាង​ឆាប់​មាន​កម្លាំង​ប្រ​ឆាំង​រោគ​​បាន​ល្អ។​ បង​លីវ​សឿង​ នៅ​ឃុំ​ដិញ​ម៉ូង ស្រុក​ថើយ​ឡាយ ជា​គ្រួ​សារ​ធ្លាប់​ចិញ្ចឹម​ព​ពែ​​ច្រើន​ឆ្នាំ ឲ្យ​ដឹង​៖ “ សព្វ​ថ្ងៃ ខ្ញុំ​កំ​ពុង​ចិញ្ចឹម​ពូជ​​ព​ពែ Boer និង​បាក់​ថៅ​។ ដោយ​សារ​ពូជ​ព​ពែ​ Boer ចិញ្ចឹម​ឆាប់​ធំ​​សាច់​លក់​បាន​ថ្លៃ ប្រ​សិន​បើ​ទុក​ឲ្យ​ធំ​អស់​កម្រិត​ វា​ក៏​ធំ​ជាង​ពូជ ព​ពែ​បាក់​ថៅ​ផង​ដែរ​។ ក្រៅ​ពី​នោះ ខ្ញុំ​ក៏​ដាំ​​ពូជ​ស្មៅ​ថ្មី​បន្ថែម​ ដើម្បី​ជ្រើស​រក​ធុន​ស្មៅ​ដែល​សម​ស្រប​ជា​មួយ​នឹង​ហ្វូង​ព​ពែ​”៕

                                 ថាញ់​ភូ​ - សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ថាច់​ហ្វាង​