ក្រុមគណៈប្រតិភូ ដឹកនាំដោយសមាជិកមជ្ឈិមបក្ស អនុប្រធានរដ្ឋសភា អួងជូលឺវ ទើបធ្វើការជាមួយថ្នាក់ដឹកនាំ និងកម្មាភិបាលស្នូលខេត្តសុកត្រាំង អំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៦ខែដើមឆ្នាំ ២០១៨ និងផ្សព្វផ្សាយផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៦ខែចុងឆ្នាំ២០១៨។
អនុប្រធានរដ្ឋសភា អួងជូលឺវ ធ្វើការជាមួយថ្នាក់ដឹកនាំខេត្តសុកត្រាំង។
របាយការណ៍ជូនក្រុមគណៈប្រតិភូ លោកត្រឹងវ៉ាន់ច្វៀង ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ឲ្យដឹង៖ ក្នុង៦ខែដើមឆ្នាំ ខេត្តសុកត្រាំង ទទួលបានផលពីដំណាំស្រូវជាច្រើន លក់បានថ្លៃ ចំណេញជាង២០លានដុង/ហិកតា នីហរ័ណកើនខ្ពស់បើប្រៀបជាមួយនឹងឆ្នាំមុនៗ ក្នុងនោះ អង្ករនាំចេញកើន៧៥% វាយនភ័ណ្ឌកាត់ដេរកើនជិត៤២%។ លើវិស័យជំរុញដំណើរវិនិយោគទុន ខេត្តបានធ្វើការជាមួយនឹងវិនិយោគិនចំនួន៦០ ស្នើវិនិយោគទុនគម្រោងចំនួន៧២។ល។ អំពីភារកិច្ចដំណោះស្រាយនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៦ខែចុងឆ្នាំ២០១៨ លោកផានវ៉ាន់សៅ លេខាគណៈកម្មាធិការបក្សខេត្តសុកត្រាំង ឲ្យដឹង៖ ខេត្តនឹងផ្តុំកម្លាំងលើការអនុវត្តព្រមៗគ្នានូវរាល់ដំណោះស្រាយ រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ ផ្សារភ្ជាប់នឹងការកសាងជនបទថ្មី ត្រួតពិនិត្យវាយតម្លៃ សក្តានុភាព ដើម្បីកសាងក្រុមផលិតផលមុខព្រួញសមស្របទៅនឹងតម្រូវការទីផ្សារនិងបម្រែបម្រួលអាកាសធាតុ។ល។
អនុប្រធានរដ្ឋសភា អួងជូលឺវ កត់សម្គាល់នូវការខិតខំយ៉ាងពេញទំហឹងដែលខេត្តសុកត្រាំងសម្រេចបានក្នុង៦ខែដើមឆ្នាំ២០១៨ ពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការងារធានាសុវត្ថិភាព សន្តិសុខសង្គម អធិការកិច្ច យុត្តិធម៌ មហាផ្ទៃ។ អនុប្រធានរដ្ឋសភា បញ្ជាក់ថា ខេត្តសុកត្រាំង គប្បីស្វែងរកនូវដំណោះស្រាយនិងពង្រីកឧត្តមភាពដើម្បីសម្រេចបានលទ្ធផលសេដ្ឋកិច្ចកាន់តែប្រសើរជាងទៀត។ល។ ព្រមទាំងយកចិត្តទុកដាក់ទាញយកផល និងប្រមូលផ្តុំវិនិយោគលើឧត្តមភាពកសិកម្ម បង្កើនការអនុវត្តវិទ្យាសាស្រ្តបច្ចេកវិជ្ជា បែបបទផលិតកម្មជឿនលឿន ជំរុញផលិតកម្មកសិកម្មសុវត្ថិភាព និងជំរុញនីហរ័ណកសិផល...។
ស្របឱកាសនេះដែរ អនុប្រធានរដ្ឋសភា អួងជូលឺវ ក៏បានអញ្ជើញទៅសួរសុខទុក្ខគ្រួសារលោកថាច់មិញសុខ និងគ្រួសារអ្នកមីងត្រឿងធីគីមសឺន គឺជាគ្រួសារឋិតក្នុងក្របខ័ណ្ឌគោលនយោបាយនៅឃុំភូតឹម ស្រុកចូវថាញ់ ខេត្តសុកត្រាំង៕
ត្រឿងផល-មុនី