ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/05/2018 - 10:41

សម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលXIV

រដ្ឋសភាពិនិត្យ សម្រេចចិត្តលើបញ្ហាសំខាន់ៗជាច្រើន

នៅ​​វេ​លា​ម៉ោង​៩​ព្រឹក ថ្ងៃ​២១ ខែ​ឧ​ស​ភា ឆ្នាំ​២០១៨ ស​ម័យ​ប្រ​ជុំ​លើក​ទី​៥ រដ្ឋ​ស​ភា​នី​តិ​កាល​​XIV បាន​បើក​អង្គ​ប្រ​ជុំ​យ៉ាង​ឱ​ឡា​រិក​នៅ​អគារ​រដ្ឋ​ស​ភា ​(រដ្ឋ​ធា​នី​ហា​​ណូយ​)​។​​ បើក​​ស​ម័យ​ប្រ​ជុំ​នេះ ស្ថា​នី​យ​ទូរ​ទស្សន៍​វៀត​ណាម ​ស្ថា​នីយ​វិ​ទ្យុ​ផ្សាយ​​សំ​ឡេង​វៀត​ណាម​ ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ ដើម្បី​អ្នក​បោះ​ឆ្នោត​និង​ប្រ​ជា​ជន​ទូ​ទាំង​ប្រ​ទេស​តាម​ដាន​។

 សម​មិត្ត​ថ្នាក់​ដឹក​នាំ​បក្ស​ រដ្ឋ​ ចូល​រួម​បើក​ស​ម័យ​ប្រ​ជុំ​។

មុន​នឹង​បើក​ស​ម័យ​ប្រ​ជុំ ​សម​មិត្ត​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ និង​ស​មា​ជិក​រដ្ឋ​ស​ភា​ដាក់​កម្រង​ផ្កា​និង​ចូល​ប្រាង្គ​តម្កល់​សព​លោក​ប្រ​ធាន​ហូ​ជី​មិញ​ធ្វើ​ការ​គោ​រព​បូ​ជា​។ រដ្ឋ​សភា​បាន​បើក​កិច្ច​ប្រ​ជុំ​ត្រៀម​បម្រុង​ ពិ​ភា​ក្សា​​អ​នុ​ម័ត​របៀប​វា​រៈ​នៃ​ស​ម័យ​ប្រ​ជុំ​លើក​ទី​៥​។ ក្នុង​ស​ម័យ​ប្រ​ជុំ​លើក​ទី​៥​នេះ រដ្ឋ​ស​ភា​នឹង​ចំ​ណាយ​ពេល​៦០​% សម្រាប់​ឲ្យ​ការ​កសាង​ច្បាប់​។ ក្នុង​នោះ​ រដ្ឋ​ស​ភា​នឹង​ពិ​និត្យ​ អ​នុ​ម័ត​លើ​សេច​ក្តី​ព្រាង​ច្បាប់​ចំ​នួន​៨ ពង្រាង​សេច​ក្តី​សម្រេច​ចិត្ត​១​ និង​ផ្តល់​មតិ​លើ​សេច​ក្តី​​ព្រាង​ច្បាប់​ផ្សេង​ៗ​ចំ​នួន​​៨ ឯ​ទៀត​។

ទន្ទឹម​នឹង​ភារ​កិច្ច​បង្កើត​ច្បាប់ រដ្ឋ​ស​ភាបាន​ចំ​ណាយ​ពេល​ជា​ច្រើន​សម្រាប់​​ស​កម្ម​ភាព​ត្រួត​ពិ​និត្យ​កំ​ពូល​ និង​ពិ​និត្យ​សម្រេច​ចិត្ត​នូវ​បញ្ហា​សំ​ខាន់​ៗ​ដ​ទៃ​ទៀត​។ រដ្ឋ​​ស​ភា នឹង​ពិ​និត្យ​រ​បាយ​ការណ៍​វាយ​តម្លៃ​បំ​ពេញ​បន្ថែម​លទ្ធ​ផល​អនុ​វត្ត​ផែន​ការ​ អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច និង​ថ​វិ​កា​រ​​ដ្ឋ​ឆ្នាំ​២០​១៧​; ស្ថាន​ភាព​អនុ​វត្ត​ផែន​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច​​និង​ថវិ​កា​រដ្ឋ​ក្នុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​២០១៨​; ផ្តល់​សច្ចា​ប័ន​ធ្វើ​គណ​នេយ្យ​ថ​វិ​កា​រដ្ឋ​ឆ្នាំ​២០​១៦​; ត្រួត​ពិ​និត្យ​កំ​ពូល​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​​ច្បាប់ ស្តី​ពី​ការ​គ្រប់​គ្រង​ប្រើ​ប្រាស់​ទុន​ ទ្រព្យ​​សម្បត្តិ​​រដ្ឋ​​ក្នុង​​អា​​ជីវ​​កម្ម​ និង​​ផ្ទេរ​​កម្ម​​សិទ្ធិ​​រដ្ឋ​​ទៅ​​ជា​​កម្ម​​សិទ្ធិ​​ឯក​​ជន​​​ដំ​​ណាក់​កាល​​​២០១១​-២០​១៦​​; ពិ​​និត្យ​ អ​នុ​​ម័ត​​សេច​ក្តី​​​សម្រេច​​ស្ដី​​ពី​​កម្ម​​​វិ​​ធី​​ត្រួត​​ពិ​​និត្យ​​និង​​ការ​​បង្កើត​​ក្រុម​​ត្រួត​​​ពិ​​និត្យ​​​ប​​ធាន​​​បទ​​ឯក​​ទេស​​របស់​​រ​ដ្ឋ​​​ស​​ភា​ ឆ្នាំ​​២០១៩​​។

បន្ត​​ពង្រីក​​ប្រ​​កប​​ដោយ​​ប្រ​​សិទ្ធ​​​ភាព​​​ដំ​​ណើរ​​កា​រ​​ចោទ​​សួរ​​ដេញ​​ដោល​​ និង​​ឆ្លើយ​​សំ​​ណួរ​នៅ​​ក្នុង​​ស​​ម័យ​​ប្រ​​ជុំ​​មុន​​ រី​​ឯ​​ស​​ម័យ​​ប្រ​​ជុំ​​លើក​​ទី​​​៥​​នេះ ជា​​លើក​​​ដំ​​បូង​​អ​នុ​​វត្ត​​ពេល​​​វេ​លា​​១​នា​​ទី​​ សម្រាប់​អ្នក​តំ​ណាង​រដ្ឋ​ស​ភា​លើក​ជា​សំ​ណួរ​ និង​ក្រោយ​ពី​អ្នក​តំ​ណាង​រដ្ឋ​ស​ភា​៣​រូប​បាន​ចោទ​សួរ​រួច​ អ្នក​ដែល​ត្រូវ​ចោទ​សួរ​ត្រូវ​តែ​ឆ្លើយ​ភ្លាម​; ការ​ឆ្លើយ​សំ​ណួរ​នី​មួយ​ៗ​មាន​រយៈ​ពេល​ចំ​នួន​៣​នា​ទី​។ ការ​កែ​លម្អ​ ផ្លាស់​ថ្មី​នេះ ដើម្បី​បង្កើន​លក្ខណៈ​សន្ទ​នា​ទល់​មុខ​គ្នា​ ដេញ​ដោល​ក្នុង​ដំ​ណើរ​ការ​របស់​រដ្ឋ​ស​ភា។​

ស​ម័យ​ប្រ​ជុំ​លើក​ទី​៥ រដ្ឋ​ស​ភា​នី​តិ​កាលXIV តាម​ការ​គ្រោង​ទុក​នឹង​បិទ​អង្គ​ប្រ​ជុំ​នៅ​ថ្ងៃ​១៥​ ​ខែ​មិ​ថុ​នា​ ឆ្នាំ​២០​១៨​៕

ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
រដ្ឋ​ធា​នី​ហា​​ណូយ