វគ្គប្រកួតផ្ដាច់ព្រ័ត្រទោលបុរស Grand Slam លើកដំបូងក្នុងឆ្នាំ -Australian Open គឺគ្មានភាពភ្ញាក់ផ្អើលអ្វីច្រើនទេ អាស្រ័យ “ជើងចាស់” -Roger Federer បានយកឈ្នះលើ Marin Cilic និងរាជិនីថ្មី ទើបបង្ហាញមុខក្រោយពីវគ្គផ្ដាច់ព្រ័ត្រនារី។
រូបInternet
Federer គឺសមនឹងកិត្តិនាម “កប៉ាល់ល្បឿនលឿន” ពីព្រោះប្រកួតមិនដែលចាញ់មួយសិតណាសោះ ចាប់ពីដើមវគ្គរហូតដល់វគ្គផ្ដាច់ព្រ័ត្រអូស្រ្តាលីបើកទូលាយតែម្តង។ វគ្គប្រកួតនីមួយៗតែងប្រព្រឹត្តឡើងយ៉ាងរហ័សតាមរបៀបដែល Federer ប្តេជ្ញាចិត្ត។ អ្នកគាំទ្រសង្ឃឹមថា កីឡាករកូរ៉េខាងត្បូង Heyon Chung នឹងធ្វើឲ្យកីឡាករជើងចាស់ Federer ជួបការលំបាកនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ពីព្រោះ Heyon Chung បានយកឈ្នះកីឡាករជើងខ្លាំងជាច្រើន ដើម្បីបានតទល់នឹងកីឡាករ Federer ។ ក៏ប៉ុន្តែ Heyon Chung រងការចុះចាញ់យ៉ាងរហ័សនៅសិតទី១ និងប្រកាសដកខ្លួននៅសិតទី២ ដោយសាររងរបួស។ រីឯគូប្រជែងរបស់ Federer ជាបន្ត គឺ Marin Cilic ក៏ប្រកួតពូកែណាស់ដែរ និងបង្ហាញពីជំនាញខាងវាយកូនបាល់មានទម្ងន់ដូចផ្គរ រន្ទះ។ ប្រការនេះ បានសឲ្យឃើញឆ្លងតាមរយៈតួលេខ ខណៈពេល Cilic ទទួលបានជាង១០០ពិន្ទុ ផ្តើមវាយកូនបាល់ ចាប់ពីវគ្គដំបូងរហូតដល់ផ្ដាច់ព្រ័ត្រ។ ព្រោះហេតុនោះ អ្នកគាំទ្រសង្ឃឹមទៅលើ Cilic អាចនឹងដណ្ដើមតំណែងជើងឯករបស់ Federer ។ ជាពិសេស ទោះជាយ៉ាងណាក៏ដោយ Federer មានអាយុ៣៦ឆ្នាំ ចាស់ជាង ដល់ទៅ៧ឆ្នាំឯណោះ។
ប៉ុន្តែនៅពេលមានមុខប្រពន្ធអង្គុយលើវេទិកា Federer បានប្រកួតយ៉ាងពូកែ ពិសេសគឺការវាយឆ្វេងដៃម្ខាង បានក្លាយជារហស្សនាមកប៉ាល់ល្បឿនលឿន។ ផ្ដើមពីការវាយកូនបាល់ខាងឆ្វេងដៃបណ្ដោយតាមខ្សែ ដោយកម្រិតបាល់លោតទាបៗ ធ្វើឲ្យកីឡាករមានជំហរខ្ពស់ដូច Cilic ជួបការលំបាក។ ខណៈពេលវិធីវាយបាល់ខាងឆ្វេងដៃចំគោលដៅ Federer បានបញ្ជាកូនបាល់ជ្រៅនិងឆៀងប្រលានញាំុងឲ្យCilic ចុះកម្លាំង។ លទ្ធផល៣-២ បានឆ្លុះបញ្ចាំងពីការប្រកួត អ្នកវាយកូនបាល់លំដាប់ថ្នាក់លេខ២ ការពារបានជោគជ័យជើងឯកនិងបន្តបង្កើតជាទំព័រប្រវត្តិសាស្រ្ត ពេលទទួលបានពានរង្វាន់ជើងឯក Grand Slam ដល់ទៅ២០លើកឯណោះ។
នៅវគ្គផ្ដាច់ព្រ័ត្រផ្នែកនារីប្រព្រឹត្តឡើងមុននោះ មានកីឡាការិនី២រូប មានឈ្មោះចូលក្នុងវគ្គផ្តាច់ព្រ័ត្រ គឺកីឡាការិនីឈរលំដាប់ថ្នាក់លេខ១និងលេខ២។ នោះគឺ Simona Halep អ្នកដែលទទួលតំណែងលំដាប់ថ្នាក់លេខ១ពិភពលោក ជាជនជាតិ រ៉ូម៉ានី និងកីឡាការិនី Caroline Wozniacki ជាជនជាតិដាណឺម៉ាក់។ ទោះបីអ្នកណាឈ្នះវគ្គផ្តាច់ព្រ័ត្រនេះ ក៏ស័ក្តិសមទាំងអស់។ កីឡាការិនីវាយកូនបាល់ទាំងពីររូបនេះ មានចំណុចរួមតែមួយ គឺធ្លាប់បានប្រកួតដល់វគ្គផ្ដាច់ព្រ័ត្រ Grand Slam បាន២លើកដូចគ្នា ប៉ុន្តែបរាជ័យ; មាននាមថា “រាជិនីគ្មានមកុដ” ពីព្រោះជាលំដាប់ថ្នាក់លេខ១ពិភពលោក ប៉ុន្តែមិនទាន់ទទួលបានពាន Grand Slam ណាឡើយ។ Caroline Wozniacki បានបាត់តំណែងលេខ១អស់រយៈពេលដ៏យូរ ដោយសាររងរបួសហើយកំពុងតែខិតខំដើម្បីវិលមកវិញ។ ចំណែក Simona Halep ហាក់ដូចជាមិនទាន់មានកីឡាការិនីរូបណាមានការលះបង់ច្រើនទៅលើកីឡាដូចជារូបនាងទេ ព្រោះនាងបានវះកាត់ទ្រូងឲ្យតូច ដើម្បីរត់រហ័ស និងប្រកួតមានលទ្ធផលល្អជាង។ ការប្រកួតវគ្គចុងក្រោយ រង្វាន់ជើងឯក Australian Open បានមកលេី Caroline Wozniacki ក្លាយជារាជិនីម្នាក់មានមកុដសម្រាប់ខ្លួន៕
ហាថាញ់-វិមាន