ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/04/2018 - 20:33

បុណ្យ​បញ្ចុះ​ខណ្ឌ​សី​មា និង​សម្ពោធ​ព្រះ​វិ​ហារ

វត្ត​សង្វរ​ពោធិ​ញាណ នៅ​មណ្ឌល​ទី​១២ សង្កាត់​ចូវ​វុាំង​លីម​ ខណ្ឌ​អូរ​ម៉ូង ក្រុង​កឹង​ធើ ទើប​ប្រា​រព្ធ​ធ្វើ​បុណ្យ​បញ្ចុះ​ខណ្ឌ​សី​មា និង​សម្ពោធ​ព្រះ​វិ​ហារ​។ ព្រះ​វិ​ហារ​វត្ត​សង្វរ​ពោធិ​ញាណ​ ដោយ​ព្រះ​ឧបជ្ឈាយ៍​លី​សឹង​និង​ព្រះ​តេជ​គុណ​លី​ហ៊ុង​ ព្រះ​ចៅ​អធិ​ការ​វត្ត​ពិ​ទូ​ឃោស​រង្សី​ ជំ​ហរ​កៀរ​គរ ប​វា​រ​ណា បាន​មា​មីង​ពុទ្ធ​ប​រិ​ស័ទ​ទាំង​ចតុទ្ទិស​ចូល​រួម​វិ​ភាគ​ទាន​។ ព្រះ​វិ​ហារ​ត្រូវ​បាន​កសាង​ថ្មី​ស​រុប​ថ​វិ​កា​ជាង​២​ពាន់​លាន​ដុង​។

ពិ​ធី​កាត់​ខ្សែ​បូ​សម្ពោធ​ព្រះ​វិ​ហារ​វត្ត​សង្វរ​ពោ​ធិញាណ​។​

ទន្ទឹម​នឹង​នោះ​ដែរ ស​មា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត​ត្រា​វិញ រួម​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​និគ្រោធ​កំ​ពង់​ក្សាន្ត​នៅ​អនុ​សង្កាត់​ទី​៨ សង្កាត់​ទី​៦ ក្រុង​ត្រា​វិញ ខេត្ត​ត្រា​វិញ​ ក៏​បាន​ប្រា​រព្ធ​ធ្វើ​បុណ្យ​បញ្ចុះ​ខណ្ឌ​សី​មា​និង​សម្ពោធ​ព្រះ​វិ​ហារ​ដែល​ទើប​នឹង​កសាង​ថ្មី​។​

ព្រះ​វិ​ហារ​វត្ត​និ​គ្រោធ​កំ​ពង់​ក្សាន្ត ផ្ដើម​កសាង​ឆ្នាំ​២០១៤ បណ្ដោយ​ប្រ​វែង​៣៤,៥​ម៉ែត្រ​ ទ​ទឹង​១៧,៥​ម៉ែត្រ កម្ពស់​៣៩​ម៉ែត្រ​ ស​រុប​ថ​វិ​កា​កសាង​ជាង​៦,៥​ពាន់​លាន​ដុង អា​ស្រ័យ​មា​មីង​ពុទ្ធ​ប​រិ​ស័ទ​ខ្មែរ​-វៀត​-ចិន ចូល​រួម​វិ​ភាគ​ទាន​។ ក្រៅ​ពី​សម្ពោធ​ព្រះ​វិ​ហារ​នៅ​មាន​សម​ណ​កុដិ បង្គោល​ទង់​និង​សំ​ណង់​ផ្សេង​ៗ បង្ក​សោ​ភណ​ភាព​ដល់​វត្ត​អា​រាម​បម្រើ​តាម​តម្រូវ​ការ​ស​កម្ម​ភាព​វប្ប​ធម៌​ជំ​នឿ​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ចំ​ណុះ​ជើង​វត្ត​៕

                                                           ថាញ់​ភូ​-ម៉ា​ល័យ​-ទី​ទុយ​

 

ចែករំលែកអត្ថបទ