ឆ្នាំ២០១៧បានកន្លងផុត ដោយទទួលបាននូវសមិទ្ធិផលគួរឲ្យមោទនៈ។ កំណើនសេដ្ឋកិច្ចទូទាំងប្រទេសសម្រេច៦,៨១% ហេដ្ឋាមូលដ្ឋានបច្ចេកទេសត្រូវបានវិនិយោគទុនកសាង ឃុំ៩៨%មានផ្លូវរថយន្តចូលដល់មជ្ឈមណ្ឌលឃុំ៩៨,៥% មានដំណាក់សុខាភិបាល និងឃុំទាំង១០០%មានសាលារៀនតាំងពីកម្រិតមត្តេយ្យដល់កម្រិតមធ្យមសិក្សាមូលដ្ឋាន។ កូនចៅឋិតក្នុងអាយុសិក្សា សុទ្ធតែបានទៅរៀនសិស្សជនជាតិភាគតិចបានរៀននៅតាមសាលាជនជាតិអន្តេវាសិក សិស្សក្រីក្របានជំនួយអង្ករនិងប្រាក់បន្ថែម។ មានឃុំ៩៤% បានតភ្ជាប់បណ្តាញអគ្គិសនីជាតិ គ្រួសារប្រជាជន៩២%មានអគ្គិសនីប្រើប្រាស់។ មានឃុំដល់ទៅ៩០%បានគ្របដណ្តប់ដោយរលកធាតុអាកាសទូរទស្សន៍។ អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹម២០% គ្រួសារក្រីក្រ ជិតក្រ ត្រូវបានជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល ដើម្បីពិនិត្យព្យាបាលជំងឺ។ល។ ជីវភាព សម្ភារស្មារតីរបស់ជនជាតិភាគតិចត្រូវបានលើកស្ទួយដោយឥតឈប់ឈរ។ វិស័យសេដ្ឋកិច្ច-សង្គម វប្បធម៌ សុខាភិបាល អប់រំ មានការវិវឌ្ឍន៍។ ស្ថានភាពសន្តិសុខការពារប្រទេសបានរក្សាលំនឹង។ សេដ្ឋកិច្ចគ្រួសាររបស់ជនជាតិភាគតិចជាច្រើន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធូរធារ។ ប្រសិទ្ធភាពអនុវត្តគោលនយោបាយជនជាតិត្រូវបានទទួលស្គាល់។ ក្តីជំនឿរបស់ជនជាតិភាគតិចចំពោះបក្សបានបង្កើនឡើងជានិច្ច។
ឈានចូលឆ្នាំថ្មី ឆ្នាំ២០១៨ គឺជាឆ្នាំដែលទូទាំងប្រទេសបន្តការអនុវត្តនូវផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រយៈកាល៥ឆ្នាំ (២០១៦-២០២០)។ គោលនយោបាយជនជាតិត្រូវបានផ្សព្វផ្សាយអនុវត្តជាបន្ត ប្រព័ន្ធគោលនយោបាយច្បាប់វិនិយោគទុនជំនួយអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចបានគ្របដណ្តប់លើគ្រប់វិស័យ។ ស្ថាប័នគ្រប់លំដាប់ថ្នាក់ ដែលបំពេញការងារជនជាតិតាំងពីមជ្ឈិមរហូតដល់មូលដ្ឋាន សកម្មធ្វើសេនាធិការជូនបក្ស រដ្ឋ ក្នុងការពិនិត្យពិច័យស្នើធ្វើឲ្យសុក្រឹត បំពេញបន្ថែមនូវគោលនយោបាយអភិវឌ្ឍតំបន់ជនជាតិភាគតិច។ យោងតាមនោះ បទបញ្ជាលេខ១៩-CT/TW ចុះថ្ងៃ១០ ខែមករា ឆ្នាំ២០១៨ របស់គណៈលេខា បក្ស ស្តីពីបង្កើនការងារនៅតំបន់ជនជាតិខ្មែរក្នុងស្ថានភាពថ្មី ក៏បានក្រសួង ផ្នែក ភូមិភាគនានាផ្សព្វផ្សាយ ជ្រួតជ្រាបជាក់ស្តែង។ បន្តការអាទិភាពវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្សព្វផ្សាយបណ្តាកម្មវិធីគម្រោង អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច។
ក្នុងបរិយាកាសអំណរបុណ្យចូលឆ្នាំថ្មី ដោយសង្ឃឹមឆ្នាំថ្មីនឹងនាំមកនូវសេចក្តីរីករាយ សម្បូរសប្បាយ សុភមង្គល។ ដោយទឹកចិត្តជឿជាក់ទៅលើការដឹកនាំរបស់បក្ស ជនរួមជាតិខ្មែរតែងសាមគ្គី ចិត្តមួយ ថ្លើមមួយតាមបក្ស ខិតខំពលកម្មផលិតពង្រីកសេដ្ឋកិច្ច មានក្តីសម្រេចចិត្តឈានឡើងក្នុងជីវភាព។ បន្តការពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ល្អប្រពៃរបស់ជនជាតិ ពង្រីកនូវទង្វើល្អៗ ទន្ទឹមនឹងនោះ ក៏ទប់ស្កាត់ច្រាន បន្ថយនូវសតិអារម្មណ៍សំអាងខ្វះក្តីជំនឿក្នុងជីវភាព ដើម្បីរួមចំណែករក្សាស្ថិរភាព អភិវឌ្ឍប្រទេសជាតិ កសាងមាតុភូមិសម្បូររុងរឿង។
ជូនពរឆ្នាំថ្មីប្រកបដោយសេចក្តីសុខសុភមង្គលសម្រេចជោគជ័យ ៕
គណៈរៀបរៀង