ប៉ុន្មានថ្ងៃដើមខែមេសា ជនរួមជាតិខ្មែរនៅឃុំតឹងប៊ិញ ស្រុកភុងហ៊ីប ខេត្តហូវយ៉ាង មានការមមាញឹកត្រៀមទទួលបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៨។
មាមីងធ្វើអនាម័យផ្លូវគមនាគមន៍ ស្រឡះស្រឡំ ដើម្បីទទួលចូលឆ្នាំថ្មី។
លោកម៉ាយជីត្វយ ប្រធានសមាគមកសិករឃុំតឹងប៊ិញ ពុំអាចលាក់បាំងក្តីរំភើបបានឡើយ ពេលជនរួមជាតិខ្មែរនៅក្នុងឃុំធ្វើស្រែចម្ការបានផលច្រើន ត្រៀមទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពសុខដុមរមនា។ លោកត្វយ ឲ្យដឹង៖ “កាលពីបុណ្យចូលឆ្នាំប្រពៃណីវៀតណាម ជនរួមជាតិខ្មែរនៅភូមិតឹងក្វើយកិញ ដាំដំណាំឪឡឹកបានផលច្រើន។ ឪឡឹកលក់តម្លៃលំនឹង ម៉្លោះហើយមាមីងរកបានប្រាក់ចំណេញច្រើន។ ក្រៅពីការដាំឪឡឹក មានគ្រួសារជាច្រើននៅទាំងបណ្តុះផ្សិតអំបោះ ចិញ្ចឹមកង្កេបដាំដំណាំរួមផ្សំ។ល។ និយាយរួម ជនរួមជាតិខ្មែរបានរដ្ឋឧបត្ថម្ភ ផ្លាស់ប្តូររបរ ចូលរួមគម្រោងកសិកម្ម១.០០០របស់ខេត្ត សុទ្ធតែរកបានប្រាក់ចំណូលគ្រាន់បើ”។ ជនរួមជាតិខ្មែរនៅតឹងក្វើយកិញ ភាគច្រើនរស់នៅតាមបណ្តោយភ្លឺប្រឡាយបើរ៉ង មុននេះ ការធ្វើដំណើរទៅមកជួបលំបាកច្រើន។ ប៉ុន្តែចាប់ពីពេលមានកម្មវិធី១៣៥ ផ្សព្វផ្សាយអនុវត្តនៅភូមិផ្លូវបេតុងត្រូវបានកសាងពីក្បាលភូមិដល់ចុងភូមិ អគ្គិសនី ទឹកស្អាតតភ្ជាប់ដល់ផ្ទះ។ល។ ជីវភាពប្រជាជនមានការវិវឌ្ឍន៍យ៉ាងប្រសើរ។ លោកង្វៀនវុាំងធើ អនុប្រធានគណៈកម្មការភូមិតឹងក្វើយកិញ ឲ្យដឹង៖ “គ្រួសារជនរួមជាតិខ្មែរក្នុងភូមិមានយានយន្តសឹងរាល់គ្រួសារ។ មានឆ្នាំង បាយអគ្គិសនី វិទ្យុ ទូរទស្សន៍។ល។ និងមានគ្រួសារមួយចំនួនចូលទូរទស្សន៍ខ្សែកាបទៀតផង។ លក្ខណៈរស់នៅរបស់ប្រជាជនមានភាពល្អប្រសើរ ការទទួលផលរបស់អ្នកនៅទីក្រុងនិងជនបទ មិនមានគម្លាតគ្នាច្រើនទេ”។
លោកយាយធីគុម្ភ នៅភូមិតឹងក្វើយកិញ មានអាយុជាង៧០ឆ្នាំ រស់នៅទីនេះតាំងពីក្មេង លោកយាយចែករំលែក៖ “ពីមុន ពេលឈឺថ្កាត់ម្តងៗ ចួននឹងពេលទឹកព្រែករីងរត់ទូកពុំកើតធ្វើម្តេចទៅពេទ្យបាន។ រីឯផ្លូវគោក ភក់ជ្រាំ យើងឈឺមិនអាចណាដើរទៅកាន់ដំណាក់សុខាភិបាលបាន ម៉្លោះហើយទ្រាំឈឺ។ ឥឡូវនេះ បើមិនស្រួលខ្លួនក៏ហៅកូនឌុបទៅពេទ្យភ្លាម រត់ម៉ូតូប្រហែល១០នាទី។ មានអគ្គិសនីតភ្ជាប់ដល់ផ្ទះ ពេលយប់ផ្ទះសម្បែងភ្លឺចិញ្ចាច ងាយស្រួលបើកទូរទស្សន៍មើលព័ត៌មាន ភាពយន្តកម្សាន្ត។ កូនប្រុសខ្ញុំចូលចិត្តមើលនាទីកសិកម្ម ដើម្បីរៀនសូត្រពីរបៀបដាំដុះ បាចជី។ល។ ខ្ញុំបានរដ្ឋសង់ផ្ទះឥដ្ឋជូនកូនប្រុសខ្ញុំបានជំនួយទុនផលិតកម្ម។ ផ្ទះខ្ញុំមានអគ្គិសនីទឹកស្អាតប្រើ ប្រាស់ អាស្រ័យរដ្ឋតភ្ជាប់ដល់ផ្ទះ។ អាស្រ័យរដ្ឋ ទើបជីវភាពជនរួមជាតិខ្មែរនៅទីនេះមានភាពប្រសើរជាងមុនច្រើន។ ពេលផ្លូវធ្វើដំណើរទៅមកមានភាពងាយស្រួល មាមីងក្នុងភូមិយកចិត្តទុកដាក់រៀបចំសម្អាតផ្ទះសម្បែង -អនាម័យជុំវិញស្អាតបាតដើម្បីទទួលបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៨”។
តាមប្រសាសន៍លោកវ៉មិញតឹង កម្មាភិបាលការិយាល័យជនជាតិ ស្រុកភុងហ៊ីប ឲ្យដឹង៖ បន្ទាប់ពីពិនិត្យភាពជាក់ស្តែងរួម នឹងកម្មាភិបាលភូមិភាគ ការិយាល័យជនជាតិ ឃើញថា ជនរួមជាតិខ្មែរនៅតឹងប៊ិញមានភាពរីករាយគ្រប់គ្នាហើយត្រៀមទទួលបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៨ ដ្បិតការងាររកស៊ី មានភាពរីកចម្រើន៕
ហាថាញ់-មុនី