ឃុំវីរភាពង៉ុកបៀង ស្រុកថ្កូវ ខេត្តត្រាវិញ បានទទួលស្គាល់កិត្តិនាមឃុំជនបទថ្មី។ រយៈពេលកន្លង សមាគមសហព័ន្ធនារីឃុំង៉ុកបៀង បានខ្នះខ្នែងចលនាសមាជិក រួមចំណែកក្នុងការរក្សាខ្ជាប់និងបង្កើនគុណភាពលក្ខឋានជនបទថ្មី។
សមាជិកសមាគមនារីឃុំង៉ុកបៀងសហការជាមួយនឹងអង្គការមហាជននានា
ធ្វើអនាម័យដេីម្បីការពារបរិស្ថាន។
សមាគមសហព័ន្ធនារីឃុំង៉ុកបៀង បង្កើតទម្រង់រូបភាព និងក្លឹបជាច្រើនរួចដាក់ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាពជាក់ស្តែង រួមចំណែកបង្កើនគុណភាពលក្ខឋានជនបទថ្មី។ តាមប្រសាសន៍របស់បងស្រីកៀងធីព្រឹកប្រធានសមាគមសហព័ន្ធនារីឃុំង៉ុកបៀង បច្ចុប្បន្នទូទាំងឃុំមានសមាជិកនារី១.៥៩៨នាក់ ក្នុងនោះ មានសមាជិកនារីខ្មែរចំនួន១.២៧២នាក់ កំពុងសកម្មភាពក្នុងសាខាសមាគមនារីភូមិទាំង៧ដែលឋិតក្រោមឱវាទ។ អនុវត្តបទបញ្ជា១៥របស់គណៈកម្មាធិការបក្សខេត្ត “ស្តីពីការបង្កើនការងារគ្រប់គ្រងសណ្តាប់ធ្នាប់កសាងនិងការពារបរិស្ថាននៅទីក្រុង មណ្ឌលតាំងទីលំនៅ សំដៅទៅលេីសកម្មភាពផលិតកម្មអាជីវកម្ម សេវាកម្មលើភូមិសាស្រ្តខេត្ត” សមាគមបានបំផុសចលនាកម្មាភិបាលសមាជិកនារីចូលរួមអនុវត្តបាន២៩លើក ដោយមានប្រជាជនចូលរួមចំនួន១.៤៦២នាក់ ក្នុងនោះ សមាជិកនារីចំនួន១.២៨៧នាក់។ ចំណែកការចលនា“កសាងគ្រួសារ គ្មាន៥ ស្អាត៣” សមាគមបានផ្សារភ្ជាប់នឹងចលនាទូទាំងប្រជាជនកសាងជនបទថ្មីដោយទង្វើជាក់ស្តែងជាច្រើន តួយ៉ាង៖ កាប់ឆ្ការគុម្ពោត ព្រៃសម្អាតផ្ទះសម្បែង ចោលសំរាមក្នុងធុងតាមការកំណត់រក្សាទេសភាពបរិស្ថានបៃតង ជ្រះស្អាត កសាង“របងបៃតង ច្រកទ្វារស្រឡះស្រឡំ”។ល។ បងស្រីហ្វិញធីគីមត្វៀង ប្រធានសាខាសមាគមនារីភូមិព្រៃវល្លិ៍ ឲ្យដឹង៖ “សាខាសមាគមនារីតែងចលនាបងប្អូននារីចូលរួមធ្វើអនាម័យបរិស្ថាន ផ្សព្វផ្សាយការងារបង្ការទប់ស្កាត់បាបគ្រោះសង្គម ផ្តើមពីសមាជិកក្នុងគ្រួសារគិតគូរជួយបងប្អូននារីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ លើកស្ទួយជីវភាព”។
បច្ចុប្បន្ន សមាគមសហព័ន្ធនារីឃុំង៉ុកបៀង បង្កើតនិងរក្សាខ្ជាប់ក្រុមហ៊ុនទុនកសាងបង្គន់អនាម័យចំនួន២ក្រុម មានសមាជិកចូលរួមចំនួន៣០នាក់ ដោយរូបភាពបង់ប្រាក់ប្រចាំខែ៩០.០០០ដុង។ មកទល់នឹងបច្ចុប្បន្ន ឲ្យបងប្អូននារីកម្ចីទុនធ្វើបង្គន់អនាម័យបានចំនួន១២នាក់។ ព្រមទាំងចលនាប្រជាជននៅភូមិទឹកហូរនិងភូមិកំពង់ស្លាបង្កើតបាន២ក្រុម ទម្រង់រូបភាពកសាង “របងបៃតង ច្រកទ្វារស្រឡះស្រឡំ”។ ពិសេស សមាគមទើបចលនាកម្មាភិបាលសមាជិកក្នុងស្ថាប័នបង្កើតក្លឹប “នារីច្នៃសំរាមជាប្រាក់”បាន១ក្រុម ដោយមានសមាជិកចូលរួមចំនួន១០នាក់។ ឆ្លងតាមរយៈទម្រង់រូបភាពទាំងនេះ គឺជាអាសយដ្ឋានឧបត្ថម្ភចំពោះសមាជិកដែលមានស្ថានភាពលំបាកពិសេសជាប្រចាំខែ ដោយទឹកប្រាក់២០០.០០០ដុង៕
សេីុងម៉ាល័យ-មុនី