ច្រើនឆ្នាំកន្លង ខេត្តកាម៉ាវ បានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលនយោបាយជាច្រើនវិនិយោគទុនអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ម្ល៉ោះហើយជីវភាពសម្ភារៈនិងស្មារតីរបស់ជនជាតិភាគតិច ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែវិវឌ្ឍន៍។
ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិខ្មែរនៅខេត្តកាម៉ាវអភិវឌ្ឍសមរម្យ។
សមមិត្តត្រេវក្វាងឡើយ ប្រធានគណៈជនជាតិខេត្តកាម៉ាវ ឲ្យដឹង៖ ខេត្តបានកៀរគររាល់ប្រភពកម្លាំង ដើម្បីវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធ ឧបត្ថម្ភសុខាភិបាល ផ្ទះសម្បែង ទឹកស្អាត អគ្គិសនី ដោយថវិកាសរុបប្រមាណ១.៣៤១ពាន់លានដុង។ ទន្ទឹមនឹងនោះ ថែមទាំងឧបត្ថម្ភប្រជាជនជាង២២.០០០គ្រួសារ បុលទុន ដោះស្រាយការងារធ្វើ; ឧបត្ថម្ភសិស្សនិស្សិត មានស្ថានភាពលំបាកនិងឧបត្ថម្ភទឹកស្អាត ប្រជុំជីវកិច្ចផលិតកម្មជូនគ្រួសារជនជាតិភាគតិច គិតជាទឹកប្រាក់ជិត៦៥ពាន់លានដុង។ ផ្តើមពីវិធានការឧបត្ថម្ភ បានរួមចំណែកជួយឲ្យមុខសញ្ញាទាំងនេះ មានលក្ខណ សម្បត្តិអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បង្កើនប្រាក់ចំណូលសន្សឹមៗ ចាកផុតពីភាពក្រីក្រដោយចីរភាព។ អាស្រ័យហេតុនោះ មកទល់ពេលនេះ ជាសារវ័ន្តជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនទូទាំងខេត្តត្រូវបានលើកស្ទួយ រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពការកាត់បន្ថយភាពក្រីក្រនៅភូមិភាគ។ ពង្រីកលទ្ធផលដែលសម្រេចបាន ខេត្តកាម៉ាវ បានដាក់ចេញទិសដៅ ខិតខំកាត់បន្ថយអត្រាគ្រួសារក្រីក្រ មធ្យមភាគ១,៥%/ឆ្នាំ។ ពិសេសចំពោះឃុំលំបាកពិសេស ភូមិភាគនឹងបន្តការប្រមូលផ្តុំប្រភពកម្លាំងកាត់បន្ថយគ្រួសារក្រីក្រ៤%/ឆ្នាំ; គ្រួសារជនជាតិភាគតិចក្រីក្រថយចុះ៣%/ឆ្នាំ។
គិតដល់ខែតុលា ឆ្នាំ២០១៧ ទូទាំងខេត្តកាម៉ាវមានឃុំចំនួន៤៧សម្រេចលក្ខឋានខាង បរិស្ថានក្នុងការកសាងជនបទថ្មី ស្រូបអត្រា៥៧% នៃចំនួនឃុំរួមក្នុងខេត្ត។ ទន្ទឹមនឹងនោះ មន្ទីរ គណៈ ផ្នែក អង្គការមហាជនថ្នាក់ខេត្ត បានចាត់ទទួលបន្ទុកឃុំ សង្កាត់ ទីប្រជុំជន ដែលមានជនរួមជាតិខ្មែររស់នៅកុះករ បានអនុវត្តល្អនូវភារកិច្ចនិងនាំមកលទ្ធផលយ៉ាងត្រចះត្រចង់។ ឆ្លងតាមរយៈនោះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីគ្រប់វិស័យរបស់គ្រួសារជនជាតិភាគតិចក្រីក្រ ដែលមានជីវភាពលំបាកនៅលើភូមិភាគនានា ក្នុងនោះភាគច្រើនគឺគ្រួសារជនរួមជាតិខ្មែរ។
មកទល់ពេលនេះ ឃុំ សង្កាត់ ដែលមានជនជាតិភាគតិចរស់នៅកុះករ តែងមានមូលដ្ឋានសុខាភិបាលសម្រេចបទដ្ឋានតាមសេចក្តីកំណត់មូលដ្ឋានសុខាភិបាល ១០០% សុទ្ធតែមានវេជ្ជបណ្ឌិត គ្រួសារជនជាតិភាគតិចបានផ្គត់ផ្គង់ប័ណ្ណធានារ៉ាប់រងសុខាភិបាល១០០%។ ការអភិរក្សភាសា អក្សរសាស្រ្ត របស់ជនរួមជាតិខ្មែរ ចិន ក៏បានថ្នាក់ដឹកនាំ ខេត្តយកចិត្តទុកដាក់និងផ្តល់លក្ខណៈងាយស្រួល។ “អាស្រ័យគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋពង្រីកបានប្រសិទ្ធភាព ម្ល៉ោះហើយជីវភាពសម្ភារៈស្មារតីជនជាតិភាគតិចនៅខេត្តកាម៉ាវ ត្រូវបានកែលម្អ; សន្ដិសុខនយោបាយនិងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ត្រូវបានបង្កើននិងរក្សាលំនឹង; ប្រព័ន្ធនយោបាយ-សង្គម តែងបានពង្រឹងពង្រីក និងលើកកម្ពស់”-សមមិត្ត ត្រេវក្វាងឡើយ អំណះអំណាងដូច្នេះ៕
ថាញ់ផុង-វិមាន