ប្រធានរដ្ឋសភា ង្វៀនធីកីមង៉ឹង ឡើងថ្លែងការណ៍ បើកសម័យប្រជុំលើកទី៤
រដ្ឋសភានីតិកាលXIV។
កាលពីថ្ងៃ២៣-១០-២០១៧ សម័យប្រជុំលើកទី៤រដ្ឋសភា នីតិកាលXIV បានប្រព្រឹត្តឡើងយ៉ាងមហោឡារិក ក្រោមអធិបតីភាពប្រធានរដ្ឋសភា ង្វៀនធីកីមង៉ឹង។ ថ្លែងការណ៍ក្នុងពិធីបើកសម័យប្រជុំ ប្រធានរដ្ឋសភា បញ្ជាក់ច្បាស់៖ រយៈពេលកន្លង ក្រោមការដឹកនាំរបស់បក្សការផ្ដុំកម្លាំងចង្អុលការយ៉ាងម៉ឹងម៉ាត់របស់រដ្ឋាភិបាល ការខិតខំច្នៃប្រតិដ្ឋរបស់ក្រសួងផ្នែកមជ្ឈិមនិងភូមិភាគ ព្រមជាមួយនឹងការឃ្លាំមើលយ៉ាងដិតដល់របស់រដ្ឋសភាការខិតខំប្រឹងប្រែងរបស់ប្រជាជន ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ប្រទេសយើងបន្តសម្រេចបានលទ្ធផលជាវិជ្ជមាន។ ប្រធានរដ្ឋសភា គូសបញ្ជាក់៖ ភារកិច្ចដាក់ចេញសម្រាប់ប៉ុន្មានខែខាងមុខក្នុងឆ្នាំ២០១៧ និងរយៈពេលខាងមុខ គឺធ្ងន់ធ្ងរខ្លាំងណាស់ ទាមទារទូទាំងបក្ស ទូទាំងប្រជាជននិងទូទាំងកងទ័ពយើងត្រូវបង្កើនការសាមគ្គី ឯកភាពសតិអារម្មណ៍និងសកម្មភាព ខិតខំតស៊ូ ឆ្លងកាត់លំបាកសាកល្បង បន្តការអនុវត្តប្រកបដោយជោគជ័យរាល់សេចក្ដីសម្រេចមហាសន្និបាតតំណាងទូទាំងប្រទេសលើក XII របស់បក្ស ជាពិសេសរាល់សេចក្ដីសម្រេចសំខាន់ៗ ដែលទើបបានសន្និបាតលើកទី៦ គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលXII; អនុវត្តសម្រេចល្អ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច–សង្គម ឆ្នាំ២០១៧ បង្កប្រៀបនិងកម្លាំងសម្រាប់ឆ្នាំ២០១៨ និងដំណាក់កាលអភិវឌ្ឍជាបន្តទៀត។
ក្នុងសម័យប្រជុំលើកនេះ រដ្ឋសភានឹងផ្ដុំកម្លាំងពិនិត្យ ពិច័យពិភាក្សាបណ្តារបាយការណ៍របស់រដ្ឋាភិបាល។ ទន្ទឹមនឹងការកសាងច្បាប់ រដ្ឋសភានឹងពិនិត្យពិច័យគ្រប់របាយការណ៍របស់ប្រធានតុលាការប្រជាជនកំពូល ប្រធានសភាអយ្យការតុលាការប្រជាជនកំពូល។ រដ្ឋសភាស្តាប់របាយការណ៍បូកសរុបយោបល់ សំណើរបស់អ្នកបោះឆ្នោតផ្ញើជូននៅសម័យប្រជុំលើកទី៤ និងលទ្ធផលឃ្លាំមើលការដោះស្រាយសំណើរបស់អ្នកបោះឆ្នោតផ្ញើជូនរដ្ឋសភានៅសម័យប្រជុំលើកទី៣; ដំណើរការចោទសួរ និងបកស្រាយសំណួរ ។
ក្រៅពីនោះ រដ្ឋសភានឹងពិភាក្សានិងធ្វើសេចក្ដីសម្រេចនូវខ្លឹមសារសំខាន់ៗជាច្រើនទៀត;ប្រកាសឲ្យប្រើសេចក្ដីសម្រេចស្ដីពីយន្តការគោលនយោបាយពិសេសសម្រាប់អភិវឌ្ឍក្រុងហូជីមិញ; ពិនិត្យពិច័យ ផ្ដល់សច្ចាប័នសំណើរបស់នាយករដ្ឋមន្រ្តី ស្ដីពីសមាជិករដ្ឋាភិបាល៕
ប្រភពព័ត៌មាន៖ quochoi.vn បកប្រែ៖ ថាច់សេរី