អាស្រ័យអនុវត្តបានល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ បានជានៅតំបន់មានជនជាតិភាគតិចរស់នៅកុះកររបស់ស្រុកកេសាច់ ខេត្តសុកត្រាំង សេដ្ឋកិច្ចគ្រួសារមានការអភិវឌ្ឍជីវភាពបានលំនឹង។
ភូមិអាងឌិញ ទីប្រជុំជនកេសាច់មានផ្លូវបេតុងជួយឲ្យប្រជាជនធ្វើដំណើរទៅមក
បានងាយស្រួល។
លោកឡេវុាំងង៉ុក អនុប្រធានការិយាល័យជនជាតិស្រុកកេសាច់ ឲ្យដឹង៖ អនុវត្តសេចក្តីសម្រេចលេខ៧៥៥/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្ដីពីឧបត្ថម្ភដីសង់ផ្ទះ ដីផលិតកម្ម ទឹកស្អាតប្រើប្រាស់ជូនគ្រួសារជនជាតិភាគតិចក្រីក្រនិងគ្រួសារក្រីក្រនៅឃុំ ភូមិលំបាកពិសេសស្រុកបានឧបត្ថម្ភដីសង់ផ្ទះជូនជនរួមជាតិខ្មែរ៤០គ្រួសារ ដោយទឹកប្រាក់៣០លានដុង/គ្រួសារ ដើម្បីជនរួមជាតិខ្មែរលំនឹងជីវភាព។ មកទល់ពេលនេះ ទូទាំងស្រុកមានគម្រោងចំនួន៨ សរុបថវិកា១,៥៩៩ពាន់លានដុង ឧបត្ថម្ភប្រជាជន៤០៦គ្រួសារ ក្នុងនោះ មានជនរួមជាតិខ្មែរ៨៦គ្រួសារ ត្រូវបានឧបត្ថម្ភគោពូជ មាន់និងពូជដំណាំជាដើម។ ក្រៅពីនោះ ឃុំនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករ ក៏បានរដ្ឋវិនិយោគទុនកសាងផ្លូវគមនាគមន៍ជនបទ ចាប់ពីឃុំមួយទៅឃុំមួយនិងពីភូមិមួយទៅភូមិមួយបង្កលក្ខណៈងាយស្រួលជូនមាមីងធ្វើដំណើរទៅមក និងដឹកជញ្ជូនកសិផល ដូចជានៅឃុំកេថាញ់ ថើយអាងហោយ ទ្រិញភូ និងទីប្រជុំជនកេសាច់។
ស្រុកកេសាច់ មានឧត្តមភាពខាងកសិកម្ម សំខាន់គឺស្រូវប្រមាណ១១.៦៣៨ហិកតាស្រូបអត្រាផ្ទៃដី៦០% ក្រៅពីនោះគឺដំណាំឈើហូបផ្លែ៤០%។ ទន្ទឹមនឹងនោះ ភូមិភាគក៏អភិវឌ្ឍការចិញ្ចឹមមាន់លែងក្នុងចម្ការ និងចិញ្ចឹមគោសាច់។ លោកគឹមតាយ ឃុំកេថាញ់ ឲ្យដឹង៖ “អាស្រ័យបានរដ្ឋឧបត្ថម្ភជ្រើសពូជដំណាំ បច្ចេកទេសនិងរកបានច្រកចេញលំនឹង ម្ល៉ោះហើយគ្រួសារខ្ញុំដាំក្រូចថ្លុងបាន៦,៥កុង រកបានប្រាក់ចំណូលប្រមាណ២៥០លានដុង/ឆ្នាំ”។ ចំណែកលោកត្រឹងច័ន្ទ នៅឃុំថើយអាងហោយ ដាំដំណាំឈើហូបផ្លែ១ហិកតា ក្នុងនោះ ក្រូចឆ្មារគ្មានគ្រាប់២០០ដើម រកបានប្រាក់ចំណូល១០លានដុងរៀងរាល់ខែ។ លោកឡេវុាំងង៉ុក ឲ្យដឹងបន្ថែម៖ “ក្រៅពីគិតគូរជូនជនរួមជាតិមានកន្លែងនៅនិងកសាងអាជីពការិយាល័យជនជាតិថែមទាំងធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកបង្កលក្ខណៈងាយស្រួលជូនជនរួមជាតិ ព្រះសង្ឃខ្មែររៀបចំបុណ្យទានទៅតាមទំនៀមទម្លាប់ប្រពៃណីសមស្របជាមួយនឹងលក្ខណៈសេដ្ឋកិច្ច និងត្រូវតាមសេចក្តីកំណត់របស់ច្បាប់”។
ទទួលផលពីគោលនយោបាយដោយឡែកសម្រាប់ជនរួមជាតិខ្មែរ ម្ល៉ោះហើយជីវភាពនិងសេដ្ឋកិច្ចតែងបានលើកស្ទួយដោយឥតឈប់ឈរ ទំនៀមទម្លាប់និងបុណ្យទានរបស់ជនរួមជាតិខ្មែរ តែងបានអភិរក្សនិងពង្រីក។ ផ្តើមពីនោះ ជនរួមជាតិខ្មែរតែងមានក្ដីជំនឿទៅលើការដឹកនាំរបស់បក្ស និងរស់នៅធ្វើការតាមច្បាប់របស់រដ្ឋ៕
ត្រឿងផល-វិមាន