អ្នកស្រីសឺថាញទ្រុក ប្រធានដំណាក់បសុពេទ្យស្រុកកូវកែ ខេត្តត្រាវិញ ឲ្យដឹង៖ ស្រុកកំពុងម្ចាស់ការបង្ការបង្រ្កាបជំងឺគ្រុនផ្ដាសាយបក្សី។
ទម្រង់រូបភាពចិញ្ចឹមមាន់ព្រលែងចម្ការរបស់គ្រួសារបងថាច់សែ។
តាមប្រសាសន៍របស់អ្នកស្រីទ្រុក ជំងឺគ្រុនផ្ដាសាយបក្សីកំពុងកើតមានលើភូមិសាស្រ្តអាចនឹងមានហានិភ័យរីករាលដាលខ្លាំង ជះឥទ្ធិពលដល់អ្នកចិញ្ចឹមសត្វ។ ទន្ទឹមនឹងនោះ ស្រុកកំពុងឈានចូលរដូវប្រមូលផលស្រូវដើមឆ្នាំ ម្ល៉ោះហើយមានគ្រួសារមួយចំនួនបានព្រលែងហ្វូងទាឲ្យស៊ីតាមវាលស្រែ។ល។ហេតុនោះ អាចនឹងកើតមានហានិភ័យជំងឺគ្រុនផ្តាសាយបក្សីរីករាលដាលខ្ពស់។ ចំពោះស្ថានភាពខាងលើស្រុកបានផ្ដុំកម្លាំងផ្សព្វផ្សាយវិធានការបង្ការបង្រ្កាបជំងឺគ្រុនផ្ដាសាយបក្សី។ ទន្ទឹមនឹងនោះ គួបផ្សំការគ្រប់គ្រង ពិនិត្យតាមដានហ្វូងសត្វតូចធំគ្រប់ប្រភេទនិងចលនាផ្សព្វផ្សាយអ្នកចិញ្ចឹមសត្វអនុវត្តការចាក់វ៉ាក់សាំង បង្ការជំងឺគ្រុនផ្ដាសាយបក្សីឲ្យបានគ្រប់គ្រាន់។
នៅឃុំអាងភូតឹងនិងតាមង៉ាយ ជាភូមិសាស្រ្តកើតមានជំងឺគ្រុនផ្ដាសាយបក្សី បណ្តាលឲ្យខាតបង់ដល់គ្រួសារចំនួនពីរដែលចិញ្ចឹមមាន់ព្រលែងក្នុងចម្ការចំនួន២.៤០០ក្បាល (ដុតចោល៥៤៧ក្បាលនិងកប់១.៨៥៣ក្បាល)។ ក្រោយពីកើតបាតុភូត មាន់ចិញ្ចឹមត្រូវងាប់ជាបន្តបន្ទាប់ ផ្នែកសមត្ថកិច្ចបានធ្វើការបាញ់ថ្នាំ ដាក់ថ្នាំកម្ចាត់មេរោគនៅទ្រុង ក្រោលសរុបផ្ទៃដី១.៥១០ម២ របស់អ្នកចិញ្ចឹមសត្វ១៦២គ្រួសារនៅជុំវិញតំបន់កើតមានជំងឺគ្រុនផ្តាសាយបក្សីនៅឃុំទាំងពីរខាងលើ។ គិតមកទល់ដើមខែសីហាឆ្នាំ២០១៧ លើភូមិសាស្រ្តស្រុកកូវកែ គ្មានកើតមានសម្បុករោគថ្មី និងជំងឺគ្រុនផ្ដាសាយបក្សីត្រូវបានបង្រ្កាប។
យោងតាមស្ថិតិរបស់ការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ស្រុកកូវកែ ចាប់ពីដើមឆ្នាំមកទល់នេះបានចាក់វ៉ាក់សាំងបង្ការដល់សត្វស្លាបចំនួន២៨៩.៨៣៣ក្បាលរបស់១.១២២គ្រួសារ (បរិមាណវ៉ាក់សាំងត្រូវបានចាក់ គឺ៣៩២.៩២៩លើក) សម្រេចអត្រា៤៦.៩៣% បើប្រៀបនឹងហ្វូងសត្វរួម។ ក្នុងនោះ អនុវត្តការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដល់សត្វចំនួន៣២.៤៥៨ក្បាល/បរិមាណវ៉ាក់សាំងត្រូវបានចាក់គឺ៣៤.៧០៦លើក (អាស្រ័យថវិការដ្ឋជំនួយ)ដល់គ្រួសារអ្នកចិញ្ចឹមសត្វ៧៣៤គ្រួសារ; ចាក់ថ្នាំបង្ការ(ថវិការដ្ឋជំនួយថ្លៃឈ្នួល) គ្រួសារចិញ្ចឹមសត្វចំនួន២៣៤គ្រួសារចំណាយប្រាក់ថ្នាំវ៉ាក់សាំងដោយមានចំនួនសត្វ៨៩.៨៦៧ក្បាល/បរិមាណវ៉ាក់សាំងត្រូវបានចាក់គឺ១១៣.៦៥៧លើក។ ទន្ទឹមនឹងនោះ ចលនាគ្រួសារចិញ្ចឹមសត្វ ម្ចាស់ការទិញវ៉ាក់សាំងចាក់បង្ការក្រោមការត្រួតពិនិត្យរបស់កម្មាភិបាល បសុពេទ្យដោយមានចំនួនសត្វ១៦៧.៥០៨ក្បាល/បរិមាណវ៉ាក់សាំងត្រូវបានចាក់២៤៤.៥៦៦លើកដល់គ្រួសារចិញ្ចឹមសត្វ១៤៥គ្រួសារ។ ក្រៅពីនោះ ដើម្បីធានាអនាម័យក្នុងការចិញ្ចឹមសត្វនិងអនុវត្ត“ខែអនាម័យបាញ់ថ្នាំកម្ចាត់មេរោគនៅបរិស្ថានចិញ្ចឹមសត្វ លើកទី១ ឆ្នាំ២០១៧” ស្រុកបានរៀបចំបាញ់ថ្នាំកម្ចាត់មេរោគលើផ្ទៃដី២.៦៤៦.៨២៨ម២ (គ្រួសារចិញ្ចឹមសត្វ៣៩.៣២៦គ្រួសារ);ការប្រើប្រាស់ថ្នាំកម្ចាត់មេរោគសរុប១.៥៥០លីត្រ។ ដោយឡែកក្នុងការគ្រប់គ្រងហ្វូងសត្វស្លាបដោយបានផ្តល់ជូនបញ្ជីចំនួន១១៤គ្រប់គ្រងបសុបក្សីចំនួន២៨.៧៧១ក្បាល (សត្វចិញ្ចឹមប្រមូលផ្ដុំ៖ មាន៥៣បញ្ជីគ្រប់គ្រងទាចំនួន៧៨៤ក្បាលមាន់៨.៨៨៦ក្បាល; ទាព្រលែងវាលស្រែ៖ ១៥បញ្ជី គ្រប់គ្រងទាចំនួន១៧.១០០ក្បាល)៕
សឺនម៉ាល័យ – សេរី