ថ្វីបើវ័យកាន់តែចាស់ ប៉ុន្តែសិល្បករ សុើង យ៉ែមសម្បូរណ៍ (រូប) នៅសង្កាត់៨ ក្រុងត្រាវិញ ខេត្តត្រាវិញ នៅតែខ្វល់ខ្វាយនឹងការអភិរក្សវប្បធម៌ប្រវេណីជនជាតិខ្មែរ ។
សិល្បករ សុើងយ៉ែមសម្បូរណ៍ ឈ្មោះពិតគឺ សុើងភឿកថាញ់ ឆ្នាំនេះអាយុ៦៨ឆ្នាំ ធ្លាប់បានចូលរួមសកម្មភាពនៅក្រុមសិល្បៈខេត្តមិញហាយតាំងពីឆ្នាំ១៩៧៦ (បច្ចុប្បន្នគឺខេត្តកាម៉ាវ)។ មកទល់ឆ្នាំ១៩៨៦ ទើបគាត់ប្តូរមកបំពេញការងារនៅមជ្ឈមណ្ឌលវប្បធម៌ខេត្តត្រាវិញរហូតដល់ថ្ងៃចូលនិវត្តន៍។ សិល្បករ សុើងយ៉ែមសម្បូរណ៍ ធ្លាប់មានស្នាដៃនិពន្ធវណ្ណកម្មចម្រៀង ល្ខោននិយាយនិងចម្រៀងចាប៉ីដងវែងជាច្រើន។ល។ ជាពិសេស គឺចងក្រងចម្រៀងអាយ៉ៃឆ្លងឆ្លើយបានរាប់សិបវណ្ណកម្ម - ជារូបភាពសិល្បៈ ម្យ៉ាងប្រកបដោយប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ។ វណ្ណកម្មទាំងឡាយអាស្រ័យលោកសុើងយ៉ែមសម្បូរណ៍និពន្ធភាគច្រើនស្ងើចសរសើរបក្ស អ៊ំហូ សរសើរមាតុភូមិប្រទេសជាតិ ផ្សព្វផ្សាយអំពីអធិបតេយ្យកោះ សមុទ្រ។ល។ អមដោយពាក្យពេចន៍យ៉ាងសាមញ្ញ ងាយយល់ និងគួរឲ្យទាក់ទាញអារម្មណ៍អ្នកទស្សនា។ មានបទចម្រៀងជាច្រើន ត្រូវបានអង្គភាពសិល្បៈជ្រើសតម្លើងទៅចូលរួមសម្តែងក្នុងពិធីប្រឡង មហោស្រពសិល្បៈ ដោយសម្រេចបានរង្វាន់ខ្ពស់ជាច្រើន ។ ក្នុងនោះ ចម្រៀងអាយ៉ៃឆ្លងឆ្លើយមានចំណងជើង ”ថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ” សម្តែងក្នុងទិវាជួបជុំវប្បធម៌កីឡាជនជាតិខ្មែរណាមបូ លើកទី៣នៅខេត្តត្រាវិញ ឆ្នាំ២០០៥ ទទួលរង្វាន់មេដាយមាស។ សិល្បករវ័យក្មេង ថាច់សារិន កំពុងបំពេញការងារនៅក្រុមសិល្បៈរស្មីប្រទីប ខេត្តត្រាវិញ ជាអ្នកធ្លាប់សម្តែងចម្រៀងអាយ៉ៃឆ្លងឆ្លើយជាច្រើនលើក ឲ្យដឹង៖ “ខ្លឹមសារចម្រៀងអាយ៉ៃ ឆ្លងឆ្លើយអាស្រ័យអ៊ំយ៉ែមសម្បូរណ៍និពន្ធ មានអត្ថន័យអប់រំនិងថែរក្សានូវអត្តសញ្ញាណវប្បធម៌ជាតិ ឧទាហរណ៍ដូចការថែរក្សាសំលៀកបំពាក់ប្រពៃណី ទៅវត្តស្លៀកពាក់យ៉ាងណាឲ្យសមស្រប ។ល។”។
សព្វថ្ងៃ គ្រួសារលោកសុើងយ៉ែមសម្បូរណ៍ បានវិនិយោគទុនទិញឧបករណ៍ភ្លេងប្រពៃណី១វង់ សម្រាប់បម្រើតម្រូវការកម្សាន្តអារម្មណ៍ជូនមាមីងជិតឆ្ងាយ។ ឲ្យតម្លៃអំពី ស្នាដៃរួមចំណែករបស់សិល្បករសុើងយ៉ែម សម្បូរណ៍ លោកត្រឹងថាញ់តឹម នាយករងសាលាមធ្យមសិក្សាវប្បធម៌ សិល្បៈត្រាវិញឲ្យតម្លៃ៖ “លោកសុើងយ៉ែមសម្បូរណ៍ តែងខ្នះខ្នែងអស់ពីចិត្តពីថ្លើមក្នុងវិស័យសិល្បៈ។ ឆ្នាំ២០០២ ខណៈពេលសាលាមធ្យមសិក្សា វប្បធម៌សិល្បៈខេត្តត្រាវិញ ចូលរួមសមោស តន្រ្តីនិងចម្រៀងជនជាតិទូទាំងប្រទេស អាស្រ័យក្រសួងវប្បធម៌រៀបចំនៅខេត្តថាញ់ហ្វា សាលាបានពឹងដល់សិល្បករសុើងយ៉ែម សម្បូរណ៍ ចងក្រងចម្រៀងអាយ៉ៃឆ្លងឆ្លើយ សម្រាប់សិស្ស២រូបចូលរួមសម្តែង ក៏បានសម្រេចរង្វាន់មេដាយប្រាក់ផងដែរ”៕
សឺនម៉ាល័យ – សេរី