ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/11/2016 - 08:42

សេដ្ឋកិច្ច-សង្គមមានការវិវឌ្ឍន៍ជាវិជ្ជមាន

កិច្ចប្រជុំលើកទី២ រដ្ឋសភានីតិកាល XIV បានបើកសម័យប្រជុំកាលពី ថ្ងៃ២០/១០/២០១៦ នៅអាគាររដ្ឋសភា។ តាមការគ្រោងទុក សម័យប្រ ជុំនឹងបិទវគ្គនៅថ្ងៃ២៣/១១/ ២០១៦។

ទិដ្ឋភាពនៃអង្គប្រជុំលើកទី២ រដ្ឋសភានីតិកាល XIV ។

រយៈពេលកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នីតិកាលXIV រដ្ឋាភិបាល ក្រុមប្រឹក្សាជនជាតិ គណៈកម្មាធិការនៃរដ្ឋសភា គណៈប្រតិ ភូតំណាងរដ្ឋសភា  សមាជិករដ្ឋសភាគ្រប់រូប និងស្ថាប័នពាក់ពន្ធនានា បានមមាញឹកត្រៀមបម្រុងខ្លឹមសារ លើកជូនរដ្ឋសភា ចាត់ចែងកិច្ចជំនួប ក្ដោបក្ដាប់ពាំនាំនូវបំណងប្រាថ្នារបស់ម្ចាស់ឆ្នោត  ត្រៀមលើកឡើងជូន រដ្ឋសភា។ ក្នុងកិច្ចប្រជុំនេះ រដ្ឋសភានឹងពិនិត្យ អនុម័តិលើសេចក្ដីព្រាង​ច្បាប់ចំនួន៤ សេចក្ដីសម្រេចចំនួន១ និងផ្ដល់យោបល់លើសេចក្ដីព្រាង ​ច្បាប់ដទៃទៀតចំនួន១៣ និងសេចក្ដីសម្រេច។

រដ្ឋសភាចំណាយពេលធ្វើការប្រមាណ១០ថ្ងៃ ដើម្បីពិនិត្យ ពិភាក្សាលើរបាយការណ៍របស់រដ្ឋាភិបាល រណសិរ្សមាតុភូមិវៀតណាម តុលាការប្រជាជនកំពូលសភាអយ្យការប្រជាជន កំពូលនិងកំណត់សម្រេចបញ្ហា ប្រទេសជាតិសំខាន់ៗមួយចំនួន។ រដ្ឋសភានឹងត្រួតពិនិត្យជាន់ខ្ពស់ស្ដីពី "ការអនុវត្តន៍កម្មវិធីទិសដៅជាតិកសាងជនបទថ្មី (ដំណាក់កាល២០១០ -២០១៥) ផ្សារភ្ជាប់ជាមួយនឹងធ្វើរចនាសម្ព័ន្ធឡើងវិញនូវផ្នែកកសិកម្ម" និងចាប់ដំណើរការចោទសួរនិងស្រាយបំភ្លឺ។

ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស្វឹងភុក បានធ្វើរបាយការណ៍ ស្ដីពីលទ្ធផលនៃការអនុវត្តន៍ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្នាំ២០១៦និងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆ្នាំ២០១៧។ ថ្វីត្បិតនៅមានការលំបាក ឱនថយច្រើនក៏ពិតមែន ប៉ុន្តែស្ថានភាពសេដ្ឋ កិច្ច-សង្គមប្រទេសយើងបន្តការវិវឌ្ឍន៍ជាវិជ្ជមាន  សម្រេចលទ្ធផលគ្រប់ ជ្រុងជ្រោយស្ទើរគ្រប់វិស័យ។ ដោយខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ក្នុងទូទាំងបក្ស ទូទាំងកងទ័ព ទូទាំងប្រជាជន និងសហគមន៍អាជីវកម្ម ស្ថានភាពសេដ្ឋកិច្ច-សង្គមប្រទេសយើងបន្តការវិវឌ្ឍន៍ជាវិជ្ជមាន និងសម្រេចបានលទ្ធផលយ៉ាងគាប់ប្រសើរលើគ្រប់វិស័យ។ សរុបចំណូលថវិការដ្ឋក្នុងអំឡុង៩ខែសម្រេច៧០,៨% នៃការគ្រោងទុក; ប៉ាន់ស្មានក្នុង ឆ្នាំកើន២,៤%; ការចំណាយលើស រក្សាស្មើនឹងភាគកម្រិតដែលរដ្ឋសភា បានផ្ដល់សច្ចាប័ន។ ចលនាប្រភពទុនសម្រាប់វិនិយោគអភិវឌ្ឍត្រូវបាន ជម្រុញយ៉ាងខ្លាំងក្លា។ ក្នុងអំឡុង៩ខែ ទុន FDI អនុវត្តកើន ១២,៤%; ទុន ODA និងបុលអាទិភាពរំសាយថវិកាសម្រេចប្រមាណ២,៧ពាន់លាន USD។ កម្រិតឧបនីយកម្មទុនទីផ្សារភាគហ៊ុនសម្រេច៦៣% GDP ខ្ពស់បំផុតតាំងពីមុនមក;  ទុនវិនិយោគដោយប្រយោលប្រទេសក្រៅកើនឡើងខ្ពស់។ សរុបទុនវិនិយោគទូទាំងសង្គម ប៉ាន់ស្មានក្នុងឆ្នាំសម្រេច៣២,៥ % GDP (តាមផែនការគឺ៣១,៥%)។ ក្នុងអំឡុង៩ខែមានអាជីវកម្មបង្កើតថ្មីជាង៨១ និងអាជីវកម្មធ្វើសកម្មភាពឡើងវិញជាង២០ពាន់។ បង្កបានក្ដី​ទំនុកចិត្ត និងបរិយាកាសសប្បាយរីករាយជូនប្រជាជន វិនិយោគិន អាជីវកម្ម។ កំណើនសេដ្ឋកិច្ចត្រៃមាសបន្ទាប់ខ្ពស់ជាងត្រៃមាសមុន  ក្នុងអំឡុង៩ខែកើន៥,៩៣%។ កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ប៉ាន់ស្មានសម្រេច ៦,៣-៦,៥% ៕

យោងតាម quochoi.vn -ប្រែសម្រួលៈ ពេជ្រសឿន

 

ចែករំលែកអត្ថបទ