មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/10/2016 - 08:28

យកចិត្តទុកដាក់ពង្រីកបក្ខជនខ្មែរ

ប៉ុន្មានឆ្នាំកន្លង ការងារពង្រីកបក្ខជនខ្មែរ តែងបានបក្ខភាគឃុំវៀងអាង ស្រុកត្រឹងដេ ខេត្តសុកត្រាំង អនុវត្តបានយ៉ាងល្អ។ ពង្រីកតួនាទីស្នូល របស់បក្ខជនខ្មែរ  រួមចំណែកពង្រឹងពង្រីកប្រព័ន្ធនយោបាយនៅមូល ដ្ឋានជំរុញខ្លាំងក្លាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច     ធានាសន្តិសុខការ​ពារ​ប្រទេសលើភូមិសាស្រ្ត។

បក្ខជនខ្មែរតែងធ្វើជាគំរូ ក្នុងការផ្សព្វផ្សាយ ចលនាមាមីង ខ្មែរអនុវត្តបានល្អនូវ គោលនយោបាយរបស់បក្ស រដ្ឋ។

ឃុំវៀងអាង មានជាជនរួមជាតិខ្មែរប្រមាណជាង៩០%កម្រិតប្រជាបញ្ញា នៅទាប ពីមុននេះ ការពង្រីកបក្ខជនខ្មែរនៅជួបលំបាក ដោយសារការ យល់ដឹងអំពីបក្សនៅមានកម្រិត សតិអារម្មណ៍តស៊ូចូលបក្សមិនទាន់ ខ្ពស់។ អាស្រ័យហេតុនោះ បក្ខភាគឃុំបានកំណត់នូវការងារពង្រីកបក្ខ ជនខ្មែរគឺជាភារកិច្ចសំខាន់ម្យ៉ាងក្នុងជនរួមជាតិ។ ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្ស បានចង្អុលការដល់សាខាបក្សនានា អង្គការមហាជន បង្កើនការងារផ្សព្វផ្សាយ អប់រំនយោបាយ សតិអារម្មណ៍ យកចិត្តទុកដាក់ ពិនិត្យ តាមដាន រកគំហើញ បំពាក់បំប៉នមហាជន កម្មាភិបាលជន ជាតិខ្មែរវ័យក្មេងដែលមានកម្រិតវិជ្ជា មានចិត្តតស៊ូប្តូរផ្ដាច់ ដើម្បីឧទ្ទេសនាមចូលរៀនថ្នាក់មនោសញ្ចេតនាបក្ស។ ទន្ទឹមនឹងនោះ ចាត់ឲ្យកម្មាភិបាលឧបត្ថម្ភ បំពាក់បំប៉នមហាជនឆ្នើមដោយផ្ទាល់ ក្នុងដំណាក់កាលត ស៊ូដើម្បីបានចូលជាបក្ខជន។ លោកថាច់ វាំុងម៉េន លេខាគណៈកម្មាធិ ការបក្ស ឃុំវៀងអាង ឲ្យដឹង៖ " គណៈកម្មាធិការបក្ស ចង្អុលការរដ្ឋអំណាច និងអង្គការមហាជនបំផុសចលនាប្រឡងប្រណាំងស្នេហាជាតិ សំដៅបង្កលក្ខណសម្បត្តិឲ្យសមាជិក អង្គកាមហាជនដែលជាជនជាតិខ្មែរបានតស៊ូលត់ដំ។ ផ្ដើមពីនោះ ជ្រើសរើសនូវមហាជនឆ្នើមសម្រាប់ បំពាក់បំប៉ន បំពេញបន្ថែមប្រភពពង្រីកបក្ខជន។ អាស្រ័យអនុវត្តបាន ល្អនូវការងារបង្កប្រភព បំពាក់បំប៉នជំនាន់ស្នងបន្ត ម្ល៉ោះហើយចំនួនបក្ខជនខ្មែរបានកើនឡើងជាលំដាប់។ មកទល់សព្វថ្ងៃទូទាំងបក្ខភាគឃុំវៀងអាង មានបក្ខជន១៧៣រូប ក្នុងនោះ បក្ខជនខ្មែរ១៣០រូប ស្រូបអត្រាជាង៧៥% ធានាឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងសម័យថ្មី"

ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្សឃុំវៀងអាង នៅទាំងពង្រីកតួនាទីស្នូលរបស់បក្ខជនខ្មែរ ជាពិសេស ក្នុងការផ្សព្វផ្សាយចលនាជនរួមជាតិ ខ្មែរអនុវត្តនូវគោលមាគ៌ា គោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ; ខ្នះខ្នែងចូលរួមការចលនារបស់ភូមិភាគ គិតគូរអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសារដើម្បីឈានឡើងចាកផុតពីភាពក្រីក្រ។ បងថាច់ហ្វាងថេ លេខាសាខាបក្សភូមិបឹងទន្សា ឲ្យដឹង៖ "រយៈពេលកន្លង សាខាបក្សតែងយកចិត្តទុកដាក់បំពាក់បំប៉នមហាជនឆ្នើម ដើម្បីឧទ្ទេសនាមចូល កងជួរបក្ស"។

លោកថាច់វាំុងម៉េន ឲ្យដឹងបន្ថែម៖ " រយៈពេលខាងមុខ គណៈកម្មាធិការ បក្សនឹងអនុវត្តបានល្អនូវការងារផ្សព្វផ្សាយ ជ្រួតជ្រាបស៊ីជម្រៅដល់សាខាបក្ស អង្គការមហាជននានា ស្ដីពីការពង្រីកបក្ខជនខ្មែរ។ ទន្ទឹមនឹងនោះ កាន់តែពង្រីកតួនាទីចំពោះបក្ខជនខ្មែរ សំដៅកសាងប្រព័ន្ធនយោ បាយនៅមូលដ្ឋានមាំមួន; នាំយកគោលនយោបាយជនជាតិ ដើម្បីផ្សព្វ ផ្សាយជូនប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅ រួមចំណែក លើកស្ទួយជីវភាពសម្ភារៈ ស្មារតីជូនជនរួមជាតិខ្មែរ"

យ្វីអាញ់ - សេរី

ចែករំលែកអត្ថបទ