ធ្វើតាមដំបូន្មានអ៊ំហូ"ប្រឡងប្រណាំងគឺស្នេហាជាតិ ស្នេហាជាតិគឺត្រូវ ប្រឡងប្រណាំង" អ្នកដែលប្រឡងប្រណាំងគឺជាអ្នកស្នេហាជាតិបំផុត ។ ប៉ុន្មានឆ្នាំកន្លង មានសមូហភាព បុគ្គលជាច្រើនបានបំពេញការងារ ជនជាតិសម្រេចភារកិច្ចឆ្នើម។
ព្រះតេជព្រះគុណ លីហ៊ុង (ខាងឆ្វេង) គង់នៅក្រុង កឹងធើ ជាព្រះសង្ឃគំរូមួយព្រះអង្គក្នុងចលនាប្រ ឡងប្រណាំងស្នេហាជាតិ។
នៅក្នុងសម័យសង្រ្គាមទាំង២លើករួមគ្នាប្រឆាំងខ្មាំងឈ្លានពាន មានអ្នកម្តាយវៀតណាមវីរភាព វីរៈកងកម្លាំងប្រដាប់អាវុធ និងគ្រួសារយុទ្ធ ជនពិការ ពលីជាច្រើនជាជនជាតិភាគតិចបានក្លាយជាគំរូល្អ និងជា មោទនភាពរបស់ជាតិ ឯបច្ចុប្បន្នក្នុងកិច្ចការផ្លាស់ថ្មី កសាងឧស្សាហូប នីយកម្ម និងភាវូបនីយកម្មទំនើប ក៏បានលេចឡើងនូវគំរូជឿនលឿន ឆ្នើមក្នុងសមូហភាព និងបុគ្គលជាច្រើនដែលបំពេញការងារជនជាតិ។ ដោយមានសមូហភាព បុគ្គលចំនួន៤៩៨ ជាព្រឹទ្ធាចារ្យភូមិ អ្នកមានប្រ ជាប្រិយភាពគំរូឆ្នើមនៅតំបន់តីបាក់ តីង្វៀន និងតីណាមបូ ទើបបាន គណៈកម្មាធិការជនជាតិស្ងើចសរសើរ។ ក្នុងនោះ សមូហភាពចំនួន៤៤ បុគ្គលចំនួន៤៥៤រូប ក្នុងនោះមានអ្នកតំណាងគំរូជាស្រី្តភេទចំនួន ១៣ ៧រូប ជាជនជាតិភាគតិច៣១៥រូប តំណាង៤៩ជនជាតិក្នុងចំណោម ៥៣ជនជាតិក្នុងទូទាំងប្រទេស ក្នុងនោះ គំរូកសិករផលិតពូកែ និងអ្នក មានប្រជាប្រិយភាពមានចំនួន១១៤រូប។ គំរូកម្មាភិបាល អ្នករដ្ឋការ បុគ្គ លិក និងពលករក្នុងទូទាំងផ្នែកមានចំនួន៣៤០រូប។
ក្នុងរយៈកាល៥ឆ្នាំកន្លង នាយកដ្ឋានភូមិភាគIII (គណៈកម្មាធិការជន ជាតិ) បានចលនាអង្គការនិងឯកជនជាច្រើន ជំនួយសៀវភៅ ប៊ិក ជូន សិស្សជនជាតិភាគតិចក្រីក្រ ព្រមទាំងសហការជាមួយនឹងគណៈជន ជាតិខេត្តនានា ចលនាក្រុមហ៊ុនឱសថហូវយ៉ាង មន្ទីរពេទ្យយោធា១២១ នាយកដ្ឋាន ព័ស្តុភារចំណុះយោធភូមិភាគ៩ រៀបចំពិនិត្យព្យាបាលជំងឺ និងជូនថ្នាំដោយឥតគិតថ្លៃដល់អ្នកជំងឺក្រីក្រ ជាជនជាតិភាគតិចរាប់ ពាន់លើកនាក់នៅតំបន់វាលរាបទន្លេគឺវឡុង ចលនាសប្បុរសជននិង អង្គការសប្បុរសធម៌ជាច្រើន ឧបត្ថម្ភអង្កររាប់តោនជូនមាមីងជនរួមជាតិ ខ្មែរក្រីក្រនាឱកាសបុណ្យសែនដូនតាជារៀងរាល់ឆ្នាំ។ នៅខេត្តនានានៃ តំបន់តីង្វៀន មានព្រឹទ្ធាចារ្យភូមិ ប្រធានភូមិជាង៣.២០០រូប តែងនាំមុខ ក្នុងការចលនាផ្សេងៗ មានដូចជាអភិរក្សអគារប្រជុំជីវកិច្ច វប្បធម៌សហ គមន៍ជាង២.៤០០ខ្នង ផ្ទះរុងវប្បធម៌ជាង១.១៥០ខ្នង។ល។ ប្រការដែល គួរឲ្យចាប់អារម្មណ៍បំផុត គឺចលនា"កសិករប្រឡងប្រណាំងផលិតនិង ធ្វើអាជីវកម្មពូកែ"អភិវឌ្ឍសេដ្ឋកិច្ច បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាព ក្រីក្រ" ត្រូវបានពង្រីកទូលំទូលាយនៅក្នុងជនជាតិភាគតិច និងតំបន់ភ្នំ ប៉ុន្តែតួនាទីស្នូលដឹកនាំ គឺគណៈជនជាតិនៅភូមិភាគនានា។ ចលនាប្រ ឡងប្រណាំងស្នេហាជាតិ អាស្រ័យគណៈកម្មាធិការជនជាតិបំផុសចល នា បង្កបរិយាកាសរីករាយក្នុងការងារនិងផលិតកម្ម ផ្តើមពីនោះ មាន ទម្រង់រូបភាពសេដ្ឋកិច្ច កសិដ្ឋាន ផលិតកម្ម អាជីវកម្មចម្រុះដាំដុះ ចិញ្ចឹម សត្វ ដាំឈើព្រៃ។ល។ សម្រេចប្រសិទ្ធភាព ក្នុងនោះមានគ្រួសារប្រជា ជនជាច្រើនរកបានប្រាក់ចំណូលពី៨០ដល់៥០០លានដុង/ឆ្នាំ។
ផ្តើមពីការរស់នៅ បានលេចធ្លោនូវគំរូឆ្នើមរាប់ពាន់នាក់ ក្នុងការចលនា ប្រឡងប្រណាំងស្នេហាជាតិនៅខេត្ត ក្រុង ទាំង៥២ក្នុងទូទាំងប្រទេស។ ព្រះតេជព្រះគុណ លីហ៊ុង អនុប្រធានប្រចាំការនៃសមាគមសាមគ្គីព្រះ សង្ឃស្នេហាជាតិក្រុងកឹងធើ បានចូលរួមចលនាមាមីងជនរួមជាតិខ្មែរ បំ បាត់ទម្លាប់ឱនថយ រក្សានិងពង្រីកអត្តសញ្ញាណជាតិ ប្រឆាំងបាបគ្រោះ សង្គម។ល។ លោកយ៉ាងសេវហូវ ជនជាតិម៉ុង នៅខេត្តឡាវកាយ ដោយបានឧបត្ថម្ភគ្រោងការអភិវឌ្ឍផលិតកម្ម លោកអនុវត្តបច្ចេកទេស ផលិតថ្មី បង្កើនទិន្នផល រកបានប្រាក់ចំណូលជាង១៥០លានដុង/ឆ្នាំ។ គ្រួសារ លោកចាម៉ាឡែវ ជនជាតិយ៉ារ៉ាយ នៅខេត្តនិញធ្វឹង ពង្រីកផ្ទៃដី ផលិតកម្មបន្ថែម១,៥ហិកតា និងបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម រហូតមកទល់បច្ចុប្បន្ន គ្រួសារលោក មានហ្វូងគោដល់ទៅ១៥ក្បាល រក បានប្រាក់ចំណូលជាង៥០លានដុង/ឆ្នាំ៕
ថាញ់ផុង-មុនី