គណៈឧបត្ថម្ភកសាងវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ទើបមានកិច្ចជួបជុំសមាជិក ដើម្បីម្ចាស់ការស្វែងយល់ ដោះស្រាយការលំបាកជាប់ទាក់ទិនពីបញ្ហាមួយចំនួនក្នុងការកសាង និងចំណាត់ការនៅវិទ្យាស្ថាន។ នៅក្នុងកិច្ចប្រជុំ គណៈឧបត្ថម្ភបានជូនរបាយការណ៍ អំពីដំណើរការអនុវត្តកសាងវិទ្យាស្ថាន ក៏ដូចជាបញ្ហាលំបាកមួយចំនួននិងដំណោះស្រាយចំពោះមុខ។ បច្ចុប្បន្ន គណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានឧបត្ថម្ភវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ធ្វើបែបបទគូរប្លង់ បែងដំណាក់កាលកសាង គណនាថវិកាគម្រោង។ តាមរយៈនោះ ផ្ទៃដីជាផ្លូវការរបស់វិទ្យាស្ថានគឺ៦,៧ហិកតា រួមមានផ្នែកសំណង់ចំនួន ១៩ សំណង់គម្រោងថវិកាសរុបជាង១៥០ពាន់លានដុង។
ទិដ្ឋភាពនៃពិធីប្រជុំ។
ព្រះឧបជ្ឈាយ៍ ដាវញ៉ឺ អនុប្រធានវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ មានព្រះថេរដីកា៖ គណៈចាត់ការរបស់វិទ្យាស្ថានមានច្រើនអង្គ និងរូបនៅខេត្តនានា ដូច្នេះ លំបាកក្នុងកិច្ចការដំណើរការ លក្ខន្តិកៈ វិទ្យាស្ថាន លក្ខន្តិកៈជ្រើសសិស្សនៅតែពុំទាន់សម្រេចរួចរាល់។ ក្រៅពីនោះ បញ្ហាសមណនិស្សិត បន្ទាប់ពីប្រឡងបញ្ចប់កម្រិកសិក្សាមិនអាចបន្ត រៀនសញ្ញាបត្រទី២បាន នេះគឺជាមូលហេតុធ្វើឲ្យចំនួនសមណនិស្សិត កាត់បន្ថយពីមួយឆ្នាំទៅមួយឆ្នាំ។ សំខាន់ជាងទៀត គឺបញ្ហាថវិកាកសាង សងតម្លៃដី មជ្ឈិមនិងភូមិភាគគប្បីផ្តោតការយកចិត្តទុកដាក់ជាងទៀត ។
លោកឡេវុាំងតឹម អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ជាប្រធានគណៈឧបត្ថម្ភកសាងវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ឲ្យដឹង៖ ក្រុងនឹងបន្តការរួមចំណែកឧបត្ថម្ភជាងទៀត ដើម្បីកសាងវិទ្យាស្ថានឲ្យបានឆាប់សម្រេចរួចរាល់។ ទន្ទឹមនឹងនោះ ស្នើគណៈពុទ្ធសាសនា រដ្ឋាភិបាល គណៈចង្អុការតីណាមបូ បន្តការឧបត្ថម្ភជាងទៀតដល់ គណៈកម្មាធិការប្រជាជនក្រុងកឹងធើ និងវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ពិសេសក្នុងបញ្ហាសង្គមូនីយកម្មប្រភពថវិកា។ សំណូមពរគ ណៈចាត់ការវិទ្យាស្ថាន គប្បីវិនិយោគទុនកសាងផ្នែកសំណង់សំខាន់ៗ ដែលត្រូវការចាំបាច់ជាមុន។ ធ្វើបានដូច្នេះ អាចសម្រាលសម្ពាធ ថវិកាផង និងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នផង ដូចជាបន្ទប់រៀន កុដិ សាលាឲ្យសមណនិស្សិតគង់នៅរៀនសូត្រ៕
ថាច់ថាញ់ភូ-មុនី