ដើម្បីអភិរក្សនិងអភិវឌ្ឍរបរតម្បាញហូល គណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក បានប្រកាសឲ្យប្រើប្រាស់សេចក្តីសម្រេចចិត្តលេខ២៩៨ ៩/QĐ-UBND ស្តីពីផ្តល់សច្ចាប័នលើគ្រោងការ "អភិរក្សនិងអភិវឌ្ឍរបរតម្បាញហូលប្រពៃណីរបស់ជនជាតិស្ទៀង លើភូមិសាស្រ្តស្រុកហើុងក្វាង ដំណាក់កាល២០១៦-២០២០"។
ជនជាតិស្ទៀងនៅខេត្តប៊ិញភឿកត្បាញហូល។
យោងតាមសេចក្តីសម្រេចចិត្ត ខេត្តបានចំណាយថវិកា៧,២ពាន់លានដុង ដើម្បីជំនួយអនុវត្តគ្រោងការ នោះមិនទាន់គិតដល់ប្រភពទុនដែលប្រជាជនរួមវិភាគទាននៅឡើយ។ បច្ចុប្បន្ន ស្រុកហើុងក្វាង ខេត្តប៊ិញភឿក មានជនជាតិស្ទៀងរស់នៅជាង១ពាន់គ្រួសារ បានរក្សារបរតម្បាញហូលប្រពៃណីប្រមូលផ្តុំច្រើនបំផុតនៅឃុំទាំងពីរ គឺឃុំអាងខឿង និងឃុំថាញ់អាង។បច្ចុប្បន្ន ផលិតផលសំខាន់មានភួយ ក្រមា សម្លៀកបំពាក់ដោយលក់ឲ្យអ្នកប្រើប្រាស់នៅនឹងកន្លែងស្រូបអត្រាជាង៨០% នៅសល់២០%លក់ចេញទៅក្រៅខេត្ត។
បច្ចុប្បន្ន គ្រួសារនីមួយៗមានពលករ-ការិនីពី១-២នាក់ ប្រកបរបរតម្បាញហូលប្រពៃណីផ្ទៃដីសម្រាប់បម្រើការផលិតចាប់ពី២-៤ម៉ែត្រការ៉េ។ ការផ្តុំកម្លាំងដើម្បីចូលរួមត្បាញតាមក្រុមសមាគមនៅមានកម្រិតសព្វថ្ងៃមានតែក្រុមសមាគមមួយនៅភូមិឡោអូ ឃុំថាញ់អាងប៉ុណ្ណោះ ដែលសកម្មភាពតាមទម្រង់រូបភាពនៃក្រុមសហការផលិត។ ភូមិដទៃពីនោះ មិនទាន់មានកន្លែងផលិតប្រមូលផ្តុំ និងកន្លែងឧទ្ទេសនាមផលិតផលនៅឡើយទេ។ ពិសេសគឺផលិតផលដែលធ្វើបានមកពីគ្រួសារនីមួយៗនៅមានចំនួនតិច អាស្រ័យដោយមិនទាន់មានការវិនិយោគលើការផលិតវត្ថុធាតុដើមនិងកសាងមណ្ឌលរោងជាង។ល។
យោងតាមគ្រោងការខេត្តប៊ិញភឿកនឹងមានទិសដៅចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ បង្កើតនិងទទួលស្គាល់យ៉ាងហោចណាស់ភូមិរបរចំនួនពីរ គឺនៅឃុំអាងខឿងនិងឃុំថាញ់អាង។ លុះដល់ឆ្នាំ២០២០ បង្កើតនិងទទួលស្គាល់ភូមិរបរតម្បាញហូលចំនួនបីនៅលើភូមិសាស្រ្តស្រុកហើុងក្វាង ទាក់ទាញពលករ-ការិនីនៅនឹងកន្លែងច្រើនកុះករ សម្រេចពី៤០ដល់៥០%នៃចំនួនគ្រួសារជនជាតិស្ទៀងចូលរួមក្នុងភូមិរបរ។ ក្រៅពីនេះ គ្រោងការក៏មានទិសដៅបង្កើនប្រាក់ចំណូលដល់ពលករ-ការិនីប្រកបរបរតម្បាញហូលយ៉ាងហោចណាស់ពី២-៤លានដុង/ខែ; បង្កើនចំនួនពលករ-ការិនីឆ្លងកាត់វគ្គបណ្តុះបណ្តាលសម្រេចពី៦០% ឡើងទៅនិងជំរុញយ៉ាងខ្លាំងក្លានូវការប្រើប្រាស់ផលិតផល ឆ្លងតាមប្រព័ន្ធមានដូច៖ ទេសចរណ៍ ផ្សារណាត់កន្លែងឧទ្ទេសនាមផលិតផល និងចុះកិច្ចសន្យាដាក់ពាក្យទិញ។ល។
របរតម្បាញហូលប្រពៃណីរបស់ជនជាតិស្ទៀងនៅស្រុកហើុងក្វាង ពិតជានាំមកនូវតម្លៃសេដ្ឋកិច្ចនិងប្រកបដោយអត្តសញ្ញាណវប្បធម៌ជនជាតិ។ អាស្រ័យហេតុនោះ គប្បីអភិរក្សនិងអភិវឌ្ឍរបរតម្បាញហូល សិប្បកម្មប្រពៃណីទាំងនេះ សំដៅឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច នៅតំបន់ជនរួមជាតិស្ទៀងនិយាយដោយឡែកនិងខេត្តប៊ិញភឿកនិយាយរួម ហើយរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ទេសចរណ៍ភូមិរបរលើភូមិសាស្រ្តខេត្ត៕
មិញថាំង -លីសៀ