ទ្រុងត្រាច ជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករជាងគេក្នុងចំណោមភូមិនានា នៅឃុំទ្រុងថាញ ស្រុកវូងលីម ខេត្តវិញឡុង។ ជីវភាពវប្បធម៌ ស្មារតីរបស់ជនរួមជាតិខ្មែរ ក្នុងភូមិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។
ទ្វាររបងសន្តិសុខសណ្តាប់ធ្នាប់នៅភូមិទ្រុងត្រាច។
ឃើញរទេះធ្វើនំបំពង់ទើបតែមកឈប់នៅមុខផ្ទះអ្នកភូមិ បងស្រីសុើងធីដាវ នៅភូមិទ្រុងត្រាចបាននិយាយជាមួយយើងខ្ញុំ៖ "រង់ចាំបងទៅវាល់អង្ករពីរបីលីត្រប្ដូរនំហូបសិន។ ការធ្វើនំនេះ យើងខ្ញុំបានឈរមើលគេធ្វើដោយផ្ទាល់ ម្ល៉ោះហើយគ្មានបារម្ភដល់ការគេប្រើជាតិគីមីអ្វីឡើយ ហើយវាងាយហូបទៀតផង។ ព្រឹកណាក៏ដូចព្រឹកណា ប្ដីប្រពន្ធបងតែងដណ្តាំ តែរួចហើយអញ្ជើញបងប្អូនក្នុងភូមិផឹកតែ ហូបនំសំណេះសំណាល សប្បាយលេង"។ យោងតាមសម្ដីរបស់បងស្រីសុើងធីដាវ ប្រសិនបើពីមុននេះ ត្រូវយកអង្ករចេញដល់ថ្នល់ធំទើបមានរទេះធ្វើនំបំពង់ ប៉ុន្តែសព្វថ្ងៃដោយសារមានផ្លូវថ្មីដើរកាត់ទីនេះ បានជារទេះធ្វើនំបំពង់អាចចូលមកដល់ផ្ទះតែម្តង។ ការកសាងផ្លូវថ្នល់សម្រេចដល់ណា ឃើញថាជីវភាពសុខដុមរមនាមកដល់ទីនោះ។ តាំងពីការងារទៅផ្សារការទិញថ្នាំ ទិញជីសម្រាប់ធ្វើស្រែក៏មានភាពងាយស្រួល។ល។ និយាយរួមគឺងាយស្រួលគ្រប់យ៉ាង។ កាលពីថ្ងៃមុន គ្រាន់តែទិញជីបាច់ស្រូវប៉ុណ្ណោះ ក៏ជួបលំបាកយ៉ាងខ្លាំង ត្បិតអីគ្មានផ្លូវថ្នល់ដឹកជញ្ជូន។ ឥឡូវនេះ មាន ផ្លូវថ្នល់ងាយស្រួលក្នុងការដឹកជញ្ជូន យើងខ្ញុំអាចពឹងឲ្យគេដឹកជីចុះទៅដល់ស្រែក៏បានមិនចាំបាច់ទិញមកស្ដុកទុកនាំឲ្យជីឆាប់ខូចដូចពីមុននោះទេ។
ដងផ្លូវចាប់ពីក្បាលភូមិទ្រុងត្រាចតភ្ជាប់ជាមួយនឹងបណ្តាភូមិអាងញើង ស្វឹងមិញ ស្វឹងមិញII។ល។ បង្កជាដងផ្លូវកៅស៊ូតភ្ជាប់ជាមួយនឹងភូមិនានា កិច្ចការជួញដូរកសិផលមានការងាយស្រួល សិស្សានុសិស្សទៅរៀនឬចូលរួមសកម្មភាពកីឡាវប្បធម៌នានាក៏ងាយស្រួលបង្គួរ។ បងង្វៀនវុាំងឡុង ប្រធានភូមិទ្រុងត្រាចឲ្យដឹង៖" ទ្រុងត្រាចជាភូមិមជ្ឈមណ្ឌលរបស់ឃុំទ្រុងថាញ ម្ល៉ោះហើយស្ទើរតែរាល់សកម្មភាពវប្បធម៌កីឡារបស់ឃុំសុទ្ធតែមានប្រជាជនភូមិទ្រុងត្រាចចូលរួម ហើយអង្គភាពស្នូលរួមមាន៖ ក្លឹបចម្រៀងតាយតឺ ក្លឹបហាត់ប្រាណបំប៉នសុខភាពក្លឹបទាត់សី។ល។ បងស្រីសុើងធីត្រាង ឲ្យដឹង៖ " ខ្ញុំចូលរួមក្នុងក្លឹបហាត់ប្រាណបំប៉នសុខភាពនៅមជ្ឈមណ្ឌលឃុំរៀងរាល់រសៀល ម៉្លោះហើយ វាមានប្រយោជន៍ផ្ដល់ឲ្យសុខភាព បរិមាណស្ករក្នុងឈាមលំនឹង ម្ល៉ោះហើយខ្ញុំគ្មានរោគទឹកនោមផ្អែមធ្វើទុក្ខដូចពីមុនទៀត"។
ផ្លូវថ្នល់ងាយស្រួលធ្វើដំណើរ មានភាពនឹងនរខាងស្មារតី ព្រមជាមួយនឹងការអនុវត្តន៍បានល្អនូវគោលនយោបាយជំនួយរបស់រដ្ឋ ម្ល៉ោះហើយ ជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរនិយាយរួម និងមាមីងក្នុងភូមិទ្រុងត្រាចនិយាយដោយឡែក កំពុងមានការរីកចម្រើន។ បងឡុងឲ្យដឹងបន្ថែម៖ "កាលពីឆ្នាំទៅមិញភូមិទ្រុងត្រាចមាន១៨/៣៨គ្រួសារចាកផុតពីភាពក្រីក្រ ក្នុងនោះមាន១/៣គ្រួសារខ្មែរ។ ឆ្នាំនេះ យើងខ្ញុំកំពុងខិតខំធ្វើយ៉ាងណាដើម្បីបង្កើនអត្រាគ្រួសារក្រចាកផុតពីភាពក្រីក្រឲ្យកាន់តែខ្ពស់ថែមទៀត"។ តាមប្រសាសន៍របស់បងត្រឹងកុងខាញ់ លេខាគណៈកម្មាធិការបក្សឃុំទ្រុងថាញឲ្យដឹងៈ បណ្ដាក្លឹបកីឡានៅភូមិទ្រុងត្រាចបានជួយឲ្យជីវភាពមាមីងក្នុងភូមិមានជីវភាពវប្បធម៌ស្មារតីរីករាយ ម៉្លោះហើយក្នុងភូមិតិចមានករណីបង្ករឿងនាំឲ្យខូចសន្តិសុខ សណ្តាប់ធ្នាប់នេះ ជាលក្ខណៈលេចធ្លោមួយក្នុងចំណោមលក្ខណៈ លេចធ្លោទាំងឡាយដែលឃុំកំពុងពង្រីកដល់បណ្តាភូមិដទៃទៀត៕
ហាថាញ់-សេរី