លើភូមិសាស្រ្តខណ្ឌនិញកេវ ក្រុងកឹងធើ បច្ចុប្បន្ន មានអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិចចំនួន៥៦រូប។ អាស្រ័យដោយការខ្នះខ្នែងរួមចំណែកពីសំណាក់អ្នកមានប្រជាប្រិយភាព បានជាគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ បានផ្សព្វផ្សាយដល់មាមីងជនជាតិភាគតិច ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាពជាង។
ពូថាច់គឹមង៉ា (ខាងឆ្វេង) ជានិច្ចកាលតែងដោះដូរជាមួយនឹងកម្មាភិបាលជនជាតិ
ដើម្បីស្វែងយល់ពីគោលការណ៍ គោលនយោបាយថ្មីៗជូនមាមីងជនជាតិភាគតិច។
កាលពីមុននេះ នៅមណ្ឌល៤ សង្កាត់ស្វឹងខាញ់ ខណ្ឌនិញកេវ គឺជាភូមិសាស្រ្ត ដែលមានស្ថានភាពសេដ្ឋកិច្ចក្រលំបាក សន្តិសុខសណ្តាប់ធ្នាប់ ស្មុគស្មាញ។ ជីវភាពរបស់ប្រជាជនខ្មែរនៅទីនេះ សំខាន់គឺធ្វើការឈ្នួលផ្ទះនៅបណ្តោះអាសន្នតាមមាត់ព្រែក។ នៅពេលទឹកជំនន់ម្តងៗ ប្រជាជនជួបការលំបាកក្នុងជីវភាព។ កាលពីឆ្នាំ២០១៣ ក្រុងកឹងធើ បានដំណើរការរុះរើកសាងរបាំង ការពារច្រាំងលូថាមតឿង សំដៅដោះស្រាយ ទឹកជំនន់លុបបំបាត់ផ្ទះបណ្តោះអាសន្ន និងបង្កលក្ខណសម្បត្តិងាយស្រួលជូនប្រជាជនធ្វើដំណើរទៅមក។ ក្នុងចំណោមគ្រួសារត្រូវបានចលនារុះរើទូទាត់សងទាំងនោះ មានគ្រួសារជាច្រើនជាជនរួមជាតិខ្មែរ។ កាលនោះ ពូថាច់គឹមង៉ា ត្រូវបានមាមីងជឿទុកចិត្តជ្រើសរើសជាអ្នកមានប្រជាប្រិយភាពនៅមណ្ឌល៤។ ពូថាច់គឹមង៉ា មានសេចក្តីជឿជាក់លើការចលនា ពន្យល់មាមីងឲ្យយល់ដឹងពីផលប្រយោជន៍នៃការកសាងរបាំង ការពារច្រាំងនិងផ្លូវ។ ផ្តើមពីនោះ គ្រួសារមាមីងខ្មែរស្ទើរតែទាំងអស់បានឯកភាពកម្រិតសងទូទាត់ រួចប្រគល់ធារដី។ ពូថាច់គឹមង៉ា ឲ្យដឹងដោយក្តីរីករាយ៖ បច្ចុប្បន្ន ជីវភាពរបស់មាមីងខ្មែរនៅទីនេះ មានការផ្លាស់ប្តូរច្រើន។ មានគ្រួសារខ្លះបានបោះបង់របរនេសាទងាកមក ជួញដូរនៅតាមរបាំងការពារច្រាំង ឃើញថាជីវភាពសេដ្ឋកិច្ចបានលំនឹង។ គ្រួសារខ្លះទៀតបានផ្លាស់ប្តូរមុខរបរចាប់យកអាជីពថ្មី ជីវភាពគ្រួសារ ក៏បានលំនឹងផងដែរ។ ពិសេស គឺសន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់ត្រូវបានធានាជួយឲ្យមាមីងនឹងនរចិត្តខំប្រឹងធ្វើការរកស៊ី"។
អ្នកមីងលីធីហុងភឿង អ្នកមានប្រជាប្រិយភាពនៅមណ្ឌល៤ ក៏បានជួយនារីជាច្រើន ធ្វើសេដ្ឋកិច្ចគ្រួសារផងដែរ។ អ្នកមីងមានការជឿជាក់ ស្នើឲ្យបងប្អូននារីជនជាតិខ្មែរជាច្រើន ចូលរួមក្រុមហ៊ុនទុននារីដើម្បីមានដើមទុនបង្វិលជុំឥតប្រាក់ការ។ ក្រៅពីនេះ អ្នកមីងថែមទាំងណែនាំ បងប្អូននារីអំពីចំណេះដឹងបន្តពូជផែនការគ្រួសារធ្វើយ៉ាងណាកើតកូនតិចដើម្បីលំនឹងជីវភាពគ្រួសារ។ អ្នកមីងលីធីហុងភឿង ឲ្យដឹង៖ "បណ្តាគោលនយោបាយរបស់រដ្ឋសម្រាប់ជនជាតិ គឺមានគ្រប់សព្វនិងទាន់ពេល ម្ល៉ោះហើយគ្រាន់តែផ្សព្វផ្សាយគោលនយោបាយនោះដល់គ្រួសារនីមួយៗ មាមីងនឹងមានកម្លាំងដើម្បីឈានឡើង។ រយៈពេលខាងមុខ នាងខ្ញុំនឹងខិតខំជាងទៀត ដើម្បីពង្រីកតួនាទីអ្នកមានប្រជាប្រិយភាព ដែលមាមីងបានជឿទុកចិត្ត។ ពិសេសគឺសហការជាមួយនឹងការិយាល័យជនជាតិខណ្ឌនិញកេវ ស្វែងរកប្រភពដើមទុនពីកម្មវិធីនិងគ្រោងការផ្សេងៗ ដើម្បីប្រជាជនបុលប្រាក់ទុនធ្វើការរកស៊ី "។
លោកង្វៀនតឹងយឹង ប្រធានការិយាល័យជនជាតិខណ្ឌនិញកេវ ឲ្យដឹង៖ "ការរួមចំណែករបស់អ្នកមានប្រជាប្រិយភាពចំពោះជនជាតិភាគតិច គឺមានភាពទូលំទូលាយណាស់។ អាស្រ័យហេតុនោះ ការងារជនជាតិនិង ការផ្សព្វផ្សាយគោលនយោបាយជនជាតិជូនដល់ប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាព"៕
ថាច់ថាញ់ភូ-លីសៀ