មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/07/2015 - 09:27

ឆន្ទៈបក្ស ទឹកចិត្តប្រជាជន

ភូមិតឹមភូ ឃុំតឹងដុង ស្រុកតឹងចូវ ខេត្តតីនិញ មានគ្រួសារជនរួមជាតិ ខ្មែររស់នៅចំនួន១៧៥គ្រួសារ។ តឹមភូជាភូមិនៅក្បែរព្រំដែនវៀតណាម -កម្ពុជា។

 លេខាសាខាបក្ស ង្វៀនវុាំងមូវ (ឆ្វេង) ដោះដូរការងារជា មួយនឹងបក្ខជនក្នុងសាខាបក្សភូមិ។

រយៈពេលជាង៥ឆ្នាំមុន ភូមិតឹមភូ ពុំទាន់មានសាខាបក្ស។ ព្រោះហេតុនោះ គណៈកម្មាធិការបក្សឃុំតឹងដុង បានចាត់បក្ខជន២រូប ទៅបំពេញ ការងារនៅភូមិនេះ ដើម្បីធ្វើការឃោសនា ចលនាកសាងគណៈគ្រប់ គ្រងភូមិនិងអង្គការមហាជន។ ប្រជាជនក្នុងភូមិភាគច្រើន គឺជនរួមជាតិ ខ្មែរ ហេតុដូច្នេះរយៈពេលដំបូងបក្ខជនដែលត្រូវបានចាត់មកបំពេញការ ងារនោះជួបនូវការលំបាកច្រើន ជាពិសេស គឺភាសានិងទំនៀមទម្លាប់ ខុសគ្នា។ សមមិត្ត ង្វៀនវុាំងមូវ ត្រូវបានចាត់ធ្វើលេខាសាខាបក្សភូមិ លោកខំរៀនអក្សខ្មែរ និងស្វែងយល់ពីទំនៀមទម្លាប់របស់ជនរួមជាតិ ខ្មែរ លំដាប់នោះក៏ទៅជួបនឹងព្រឹទ្ធាចារ្យ អ្នកមានប្រជាប្រិយភាពក្នុង សហគមន៍ដើម្បីចលនា។ ជាជំហានៗ សាខាបក្សក៏ទាក់ទាញបាននូវក្តី ជំនឿរបស់ប្រជាជនជាច្រើនក្នុងភូមិ។ អាស្រ័យហេតុនោះ ការផ្សព្វ ផ្សាយចលនា មានភាពងាយស្រួលជាង។ គណៈគ្រប់គ្រងភូមិនិងអង្គ ការមហាជន ត្រូវបានពង្រឹងនិងពង្រីកការចលនាប្រឡងប្រណាំង ក៏ ទាក់ទាញបានប្រជាជនចូលរួមយ៉ាងកុះករ។

សាខាបក្សបានដាក់ចេញសេចក្តីសម្រេច ដឹកនាំប្រជាជនក្នុងភូមិបង្វែរ រចនាសម្ព័ន្ធពូជដំណាំ ផ្តើមពីការផលិតស្រូវមួយរដូវទៅដាំដំឡូងឈើ អំពៅ កៅស៊ូ គួបផ្សំនឹងការចិញ្ចឹមសត្វ ដូចៈ ជ្រូក មាន់ ទាជាដើម។ ដោយបានរដ្ឋឧបត្ថម្ភទុនអនុគ្រោះ កម្មាភិបាលភូមិភាគណែនាំបច្ចេក ទេសដាំដុះ គួបផ្សំនឹងការឧស្សាហ៍ព្យាយាម គំនិតច្នៃប្រតិដ្ឋរបស់ប្រជា ជន ម៉្លោះហើយជីវភាពសម្ភារៈរបស់ប្រជាជនត្រូវបានលើកស្ទួយជា បណ្តើរៗ។ ផ្តើមពីភូមិមានគ្រួសារប្រជាជនចំនួនច្រើន ឋិតក្នុងក្របខ័ណ្ឌ គ្រួសារក្រីក្រ បច្ចុប្បន្នជីវភាពមាមីងភាគច្រើនបានលំនឹងមានចំណូល គ្រាន់បើ ភូមិតឹមភូ នៅតែ៧គ្រួសារប៉ុណ្ណោះ ដែលឋិតក្នុងក្របខ័ណ្ឌគ្រួ សារក្រីក្រ។ ទំនៀមទម្លាប់ឱនថយ អប្រិយជំនឿត្រូវបានលុបបំបាត់ជា បណ្ដើរៗ។ បាបគ្រោះសង្គម ត្រូវបានប្រជាជនបង្ការទប់ស្កាត់ទាន់ពេល បានជាប៉ុន្មានឆ្នាំកន្លង ភូមិតឹមភូគ្មានករណីបាបគ្រោះសង្គមណាមួយ កើតឡើងគួរឲ្យកត់សម្គាល់។ ពិសេស ប្រជាជនក្នុងភូមិស្ទើរតែទាំងអស់ សុទ្ធតែយល់ជ្រួតជ្រាបថា ខ្លួនជាជនជាតិខ្មែរ ជាពលរដ្ឋវៀតណាម ម៉្លោះហើយប្រតិបត្តិយ៉ាងម៉ឺងម៉ាត់នូវច្បាប់លក្ខន្តិកៈរបស់ភូមិភាគ និង​ ខ្នះខ្នែងចូលរួមរក្សាព្រំដែនសុខសន្តិភាពមិត្តភាព។

 
ឆ្លងតាមការចលនាប្រឡងប្រណាំង ប្រជាជនក្នុងភូមិបានឧទ្ទេសនាម ជូនសាខាបក្ស មហាជនឆ្នើមជាច្រើនរូប ក្នុងនោះមានចំនួន៣រូប បាន សាខាបក្សបំប៉នលត់ដំបញ្ចូលក្នុងកងជួរបក្ស បច្ចុប្បន្ន នៅមានមហាជន ៤នាក់ បានចូលរួមវគ្គស្វែងយល់ពីបក្ស អ្នកទាំងនេះខំប្រឹងលត់ដំខ្លួន ដើម្បីបានចូលក្នុងកងជួរបក្សនាពេលខាងមុខ។ លោកង៉ឹងថាយ ឲ្យដឹង ៖ "អាស្រ័យមានសាខាបក្សដឹកនាំ និងណែនាំប្រជាជនចេះរបៀបធ្វើ មានរបៀបរក្សាអនាម័យ បង្ការជំងឺជនរួមជាតិខ្មែរនៅទីនេះ ដឹងគុណ បក្សច្រើនណាស់"

ង្វៀនខាក់ល្វឹង(កាសែតតីនិញ)-មុនី

 

ចែករំលែកអត្ថបទ