មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/03/2016 - 08:26

យកចិត្តទុកដាក់គិតគូរជូនគ្រួសារក្រីក្រ

បង​សើុង​ដឿង លេ​ខា​សា​ខា​បក្ស​នឹង​ជា​ប្រ​ធាន​ភូ​មិ​ត្រា​បូង ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ តែង​អស់​ពី​ចិត្ត​គិត​គូរ​ជីវ​ភាព​រ​ជូន​ជន​រួម​ជាតិ​។ 

លោក​សើុ​ង​ដឿង​កំ​ពុង​ទទួល​ប្រ​ជា​ជន​ដែល​ទំ​នាក​ទំ​នង​​ការ​​ងារ​។ 

 ជា​បក្ខ​ជន​វ័យ​ក្មេង អស់​រយៈ​ពេល​៥​ឆ្នាំ​បំ​ពេញ​ការ​ងារ​នៅ​ភូមិ​ភាគ បង​សើុង​ដឿង បាន​បង្ក​លក្ខណៈ​ជូន​គ្រួ​សារ​ក្រី​ក្រ​ឲ្យ​បុល​ទុន​ធ្វើ​ការ​រក​ស៊ី ឧបត្ថម្ភ​ពូជ​ដំ​ណាំ  សត្វ​ចិញ្ចឹម បង្រៀន​របរ​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​។ល។ បាន​ជួយ​មា​មីង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ជា​បណ្ណើរ​ៗ ឈាន​ឡើង​ធូរ​ធារ ហេតុ​ដូច្នោះ បាន​ជា​មា​មីង​ជំ​នឿ​ទុក​ចិត្ត​ស្រ​ឡាញ់​រាប់​អាន​។ ភូមិ​ត្រា​បូង មាន​ប្រ​ជា​ជន​ចំ​នួន​៤៧៥​គ្រួ​សារ ក្នុង​នោះ មាន​ជន​ជាតិ​កិញ​៤៣​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​៤៣២​គ្រួ​សារ  ភាគ​ច្រើន​ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក​។ ធំ​ដឹង​ក្តី​នៅ​ភូមិ​ត្រា​បូង  ដូច្នោះ​បង​តែង​យល់​ច្បាស់​ពី​ស្ថាន​ភាព​គ្រួ​សារ​នី​មួយ​ៗ នៅ​ភូមិ​កំ​ណើត​របស់​ខ្លួន​។  បង​សើុង​ដឿង ឲ្យ​ដឹ​ងៈ​" អា​ស្រ័យ​ខ្វះ​ដី ផ​លិត​កម្ម​ខ្វះ​ទុន​មិន​យល់​ច្បាស់​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​សម្រាប់​អនុ​វត្ត​ក្នុង​ការ​ផលិត ដូច្នេះ​ទើប​ជីវ​ភាព​របស់​មា​មីង​ខ្មែរ​នៅ​ជួប​ការ​លំ​បាក​។ ហេតុ​នោះ យើង​ត្រូវ​ជួយ​មា​មីង​មាន​ទុន​ដាំ​ដុះ ចិញ្ចឹម​សត្វ មាន​ការ​ងារ​ធ្វើ​ដើម្បី​មា​មីង​មាន​ប្រាក់​ចំ​ណូល​នោះ ទើប​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ដោយ​ចីរ​ភាព​"។ ព្រោះ​ហេតុ​នោះ ពេល​មា​មីង​ជំ​នឿ​ទុក​ចិត្ត​បោះ​ឆ្នោត​ធ្វើ ជា​ប្រ​ធាន​ភូមិ​បង​បាន​ទៅ​ពិ​និត្យ​ស្ថាន​ភាព​គ្រួ​សារ​ក្រី​ក្រ​នី​មួយ​ៗ​និង​ស្វែង​យល់​មតិ​បំ​ណង​របស់​ប្រ​ជា​ជន​ក្នុង​ភូមិ​។ ក្រោយ​មក​បង​បង្កើត​បញ្ជី​រាយ​នាម​គ្រួ​សារ​ក្រី​ក្រ លើក​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ ដើម្បី​ឧបត្ថម្ភ​បាន​បុល​ទុន​ហើយ​បើក​វគ្គ​ហ្វឹក​ហ្វឺន​បច្ចេក​ទេស​ដាំ​ដុះ ចិញ្ចឹម​សត្វ​។ល។ ជូន​មា​មីង​។ ក្រៅ​ពី​នោះ បង​នៅទាំ​ង​ចលនា​ប្រ​ជា​ជន​១៧០​រូប ចូល​រួម​សមា​គម​ក​សិ​ករ ស​មា​គម​កាក​បាទ​ក្រ​ហម ស​មា​គម​នា​រី សម្ព័ន្ធ​យុវ​ជន​និង​សមា​គម​មនុស្ស​វ័យ​ចំ​ណាស់​របស់​ភូមិ ដើម្បី​ទាក់​ទាញ​អង្គ​ការ​ម​ហា​ជន​ឧបត្ថម្ភ​អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ពូ​ថាច់​សាង ប្រ​ធាន​ស​មាគម​មនុស្ស​វ័យ​ចំ​ណាស់​របស់​ភូមិ​ត្រា​បូង ឲ្យ​ដឹង​៖" គ្រួ​សារ​ខ្ញុំ មាន​តែ​ចំ​ការ​ក្រូច​២​កុង​។ ពេល​ក្រូច​កើត​ជំ​ងឺ​គ្មាន​ផ្លែ​គ្រួ​សារ​ខ្ញុំ​ពឹង​តែ​លើ​ការ​ស៊ី​ឈ្នួល​។ ចាប់​ពី​បាន​ពូ​ដឿង ជួយ​ស្នើរ​ដ្ឋ​ឧបត្ថម្ភ​ឲ្យ​បុល​ទុន​បាន​១០​លាន​ដុង ខ្ញុំ​ទិញ​បាន​គោ​មួយ​ក្បាល​និង​រៀប​ចំ​ដី​ចំ​ការ​ឡើង​វិញ ដើម្បី​ដាំ​បន្លែ​បង្ការ ដូច​៖ ម្រះ ត្រ​សក់ ត្រប​។ល។ ដូច្នោះ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង និង​បាន​ធូរ​ធារ​ជាង​មុន​"។

ផ្សំ​ជា​មួយ​នឹង​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ជូន​ជន​រួម​ជាតិ​ខ្មែរ របស់​រដ្ឋា​ភិ​បាល​៣​ឆ្នាំ​កន្លង ភូមិ​ត្រា​បូង​មាន​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ចំ​នួន​៧៣​។ លោក​ថាច់​ថន លេ​ខា​បក្ស​ឃុំ​ចូវ​ដៀង វាយ​តម្លៃ៖​" សម​មិត្ត​សើុង​ដឿង ជា​លេ​ខា​សា​ខា​បក្ស​ភូមិ​ត្រា​បូង តែង​ស​កម្ម​ក្នុង​ការ​ងារ​គ្រួ​សារ​និង​សង្គម ព្រម​ទាំង​សម្រេច​ភារ​កិច្ច​បាន​ល្អ​។ មិន​ត្រឹម​តែ​ជួយ​មា​មីង​ក្នុង​ភូមិ​ចេះ រ​បៀប​រក​ស៊ី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច បច្ចុប្បន្ន គ្រួ​សារ​សម​មិត្ត​ជា​គ្រួ​សារ​គំ​រូ​និង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ភូមិ​។ ថ្មី​ៗ​នេះ​គ្រួ​សារ​សម​មិត្ត​បាន​បរិ​ច្ចាគ​ដី​៧០០​ម៉ែត្រ​កា​រ៉េ សម្រាប់​ធ្វើ​ទី​ស្នាក់​ការ​នៃ​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​ត្រា​បូង​"៕​

 

សើុងម៉ាល័យៈ  សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​សើុង​ដឿង