មហាសាមគ្គីជនជាតិ ទំនៀមទម្លាប់

07/03/2017 - 10:16

លើកតម្កើងស្នាដៃ៧៨វណ្ណកម្មសិល្បៈប្រជាប្រិយវៀតណាមឆ្នាំ២០១៦

វណ្ណកម្មទាំង៧៨ ត្រូវបានលើកតម្កើងស្នាដៃនៅក្នុងពិធីជូនរង្វាន់ សិល្បៈប្រជាប្រិយវៀតណាម ឆ្នាំ២០១៦ អាស្រ័យដោយសមាគមវិចិត្រ សិល្បៈប្រជាប្រិយវៀតណាម រៀបចំឡើងនៅហាណូយ។

ចង្វាក់រាំគោះអង្រែរបស់ស្រ្តីជនជាតិថៃ។

តាមប្រសាសន៍សាស្រ្តាចារ្យបណ្ឌិត វិទ្យាសាស្រ្ត តូង៉ុកថាញ់ ប្រធាន សមាគមវិចិត្រសិល្បៈប្រជាប្រិយវៀតណាម ឲ្យដឹង៖ឆ្នាំ២០១៦សមាគម វិចិត្រសិល្បៈប្រជាប្រិយវៀតណាម ទទួលបានវណ្ណកម្មចូលរួម រង្វាន់ ចំនួន១០៣។ ក្រោយពីធ្វើការជ្រើសរើសពិនិត្យឲ្យពិន្ទុ គណៈកម្មការ សម្រេចចិត្តជូន៧៧រង្វាន់ និងជូនជារង្វាន់វណ្ណកម្មមានចំនួន៧៨ (ក្នុង នោះ មានវណ្ណកម្ម២ទទួលរង្វាន់ស្មើគ្នា) លេខ១ មាន២រង្វាន់ លេខ២A មាន២រង្វាន់ លេខ២B មាន៨រង្វាន់ លេខ៣A មាន២៤រង្វាន់ លេខ៣B មាន២០រង្វាន់ និងរង្វាន់លើកទឹកចិត្តមាន១៨ ព្រមទាំងជូនជាអំណោយ ជំនូនមានចំនួន៣។

រង្វាន់លេខ១ចំនួន២ក្នុងឆ្នាំ២០១៦ ត្រូវបានជូនចំពោះស្នាដៃ "ផឹកវៀង ដុងយ៉ឿង- ជារចនាបថមួយប្រកបដោយលក្ខណសិល្បៈចម្ប៉ា "និង"​  សិល្បៈសម្តែងម៉ម៉ឿង"។ ទាំងនេះគឺជាវណ្ណកម្មដែលមានភាពស៊ីជម្រៅ និងបានប្រទះឃើញនូវចំណុចថ្មីជាច្រើន។ ក្នុងនោះ ស្នាដៃ"ផឹកវៀងដុង យ៉ឿង- គឺជារចនាបថមួយប្រកបដោយលក្ខណសិល្បៈចម្ប៉ា" របស់អ្នក និពន្ធង៉ោវុាំងយ្វញ់ បានសបញ្ជាក់ពីការកកើត និងភាពឋិតថេរនៃរចនា បថដុងយ៉ឿងដែលជាលក្ខណសិល្បៈចម្ប៉ា ផ្តើមចេញពីឯកសារស្រុក ទេសរបស់លោក និងប្រជុំឯកសារពីអ្នកសិក្សាស្រាវជ្រាវមុនៗ។ រីឯស្នា ដៃ "សិល្បៈសម្តែងម៉ម៉ឿង" ដែលនិពន្ធនាយក គឺលោកសាស្រ្តាចារ្យរង បណ្ឌិត កេវទ្រុងសើុង ព្រមទាំងសហការី ប៊ូយវុាំងថាញ់ ង្វៀនត្វែជី​ និង​ប៊ូយហ្វិវ៉ុង បានលើកឡើងនូវការពន្យល់ដោយឡែកទៅលើនិយមន័យ "សម្តែង" ដើម្បីជារបកគំហើញបន្ថែមសម្រាប់បន្តការសិក្សាស្រាវជ្រាវ រឿងព្រេងនិងទានម៉ម៉ឿង។
សាស្រ្តាចារ្យ តូង៉ុកថាញ់ ឲ្យដឹង៖ "ចំណុចលេចធ្លោបំផុតនៃពិធីជូនរង្វាន់ ឆ្នាំ២០១៦នេះ គឺទាំងបរិមាណភាពនិងគុណភាពនៃវណ្ណកម្មដែល​ ចុះឈ្មោះចូលរួមមានចំនួនច្រើនជាងឆ្នាំមុនៗ។ ដោយឡែកខាង ចម្រៀងប្រជាប្រិយឆ្នាំនេះ មានការកត់សម្គាល់នូវវណ្ណកម្មមួយចំនួនដូច៖" ចម្រៀងប្រជាប្រិយស៊ឺថាញ់" និពន្ធដោយលោកង្វៀនលៀង និង​ហ្វាង មិញតឿង; ចម្រៀងប្រជាប្រិយចម្ប៉ា Islam នៅខេត្តដុងណាយនិងខេត្ត តីនិញ" និពន្ធដោយលោក ត្រឹងវៀតប៊ិញនិង "ចម្រៀង​ប្រជាប្រិយស៊ឺង៉ែ" និពន្ធដោយលោក ឌាំងថាញ់លឺវ។ល។

ឆ្នាំ២០១៦ គឺជារដូវកាលជូនរង្វាន់ដែលមានវណ្ណកម្មល្អៗជាច្រើន ។ ទន្ទឹមនឹងកម្រងវណ្ណកម្ម សមូហកម្មនៅទាំងមានវណ្ណកម្មសិក្សាស្រាវ ជ្រាវស៊ីជម្រៅជាច្រើនរួមចំណែកអនុវត្តភារកិច្ចសំខាន់ៗ ក្នុងអាណត្តិ កាលនៃសមាគមដើម្បីឆ្ពោះទៅរកស្នាដៃស្រាវជ្រាវ។ ថ្វីត្បិតដូច្នោះក្តី មានវណ្ណកម្មវប្បធម៌ប្រជាប្រិយមួយចំនួន ស្ថិតក្នុងលក្ខណៈរួមនៅ ឡើយត្រូវបានរចនាសម្ព័ន្ធដោយភាសាសិល្បៈជាច្រើន ក្រៅពីពាក្យ ពេចន៍នៅមានចម្រៀង របាំ ល្ខោនរាយរង ប៉ុន្តែអ្នកនិពន្ធគ្មានឱកាសប្រ មែប្រមូលធ្វើឲ្យបាត់បង់នូវភាពសម្បូរបែប និងតម្លៃសរុបទាំងស្រុងនៃ វណ្ណកម្ម។ល។ ៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
តូង៉ុកថាញ់